ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 35:20 - អាល់គីតាប

ពួក​គេ​មិន​ចេះ​និយាយ​ដោយ​សំរួល​ទេ ផ្ទុយ​ទៅ​វិញ គេ​តែងតែ​ប្រឌិត​រឿង​ផ្សេងៗ មួល​បង្កាច់​មនុស្ស​សន្សំ​សុខ​នៅ​ក្នុង​ស្រុក។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ពួកគេ​មិន​និយាយ​សន្តិភាព​ឡើយ គឺ​គិតគូរ​ពាក្យ​បោកបញ្ឆោត​ទាស់នឹង​អ្នកដែល​រស់នៅដោយស្ងប់ស្ងៀម​ក្នុង​ស្រុក​វិញ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​គេ​មិន​និយាយ​ដោយ​មេត្រី​ទេ គឺ​គេ​តែង​តែ​បង្កើត​ពាក្យ​មួល​បង្កាច់ ទាស់​នឹង​អស់​អ្នក​ដែល​ស្ងប់​ស្ងៀម​នៅ​ក្នុង​ស្រុក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​មិន​ចេះ​និយាយ​ដោយ​សម្រួល​ទេ ផ្ទុយ​ទៅ​វិញ គេ​តែងតែ​ប្រឌិត​រឿង​ផ្សេងៗ មួល​បង្កាច់​មនុស្ស​សន្សំ​សុខ​នៅ​ក្នុង​ស្រុក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​គេ​មិន​និយាយ​ដោយ​សេចក្ដី​មេត្រី​ទេ គឺ​គេ​គិត​តែ​បង្កើត​សេចក្ដី​ភូត‌ភរ ចំពោះ​មនុស្ស​ស្ងប់​រំងាប់​នៅ​ក្នុង​ស្រុក​វិញ

សូមមើលជំពូក



ទំនុកតម្កើង 35:20
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​ឮ​មនុស្ស​ជា​ច្រើន ពោល​ពាក្យ​មួល​បង្កាច់ មនុស្ស‌ម្នា​នៅ​ជុំ‌វិញ​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​តក់‌ស្លុត។ គេ​លើក​គ្នា​ប្រឆាំង​នឹង​ខ្ញុំ ព្រម​ទាំង​ឃុប‌ឃិត​គ្នា បម្រុង​នឹង​ដក​ជីវិត ខ្ញុំ​ផង។


អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ខ្ញុំ នាំ​គ្នា​រាយ​អន្ទាក់​ចាំ​ចាប់​ខ្ញុំ ពួក​គេ​មួល​បង្កាច់​ខ្ញុំ ចង់​ឲ្យ​ខ្ញុំ​វិនាស គេ​ចេះ​តែ​រក​កល‌ល្បិច ប្រឆាំង​នឹង​ខ្ញុំ​មួយ​ថ្ងៃ​វាល់​ល្ងាច។


រៀង​រាល់​ថ្ងៃ អ្នក​តែងតែ​គិត‌គូរ ចង់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ពាក្យ​សំដី​របស់​អ្នក​មុត​ជាង​កាំបិត​កោរ​ទៅ​ទៀត គឺ​ប៉ិន‌ប្រសប់​ខាង​បោក​បញ្ឆោត​ណាស់។


ពី​មុន ខ្ញុំ​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ស្លូត ដែល​គេ​ដឹក​ទៅ​ទី​សត្ត‌ឃាត។ ខ្ញុំ​ពុំ​បាន​ដឹង​អំពី​គម្រោង‌ការ ដែល​ពួក​គេ​គិត​បម្រុង​នឹង​ធ្វើ​ចំពោះ​ខ្ញុំ​ទេ។ ពួក​គេ​និយាយ​គ្នា​អំពី​ខ្ញុំ​ថា “យើង​នាំ​គ្នា​រំលំ​ដើម​ឈើ​កំពុង​តែ​មាន​ផ្លែ​នេះ​ទៅ យើង​ដក​វា​ចេញ​ពី​ចំណោម​មនុស្ស​មាន​ជីវិត កុំ​ឲ្យ​នរណា​នឹក​នា​ដល់​ឈ្មោះ​វា​ទៀត!”។


អ្នក​ទាំង​នោះ​ពិភាក្សា​គ្នា​ថា៖ «យើង​ពុំ​អាច​រក​មូល​ហេតុ​ចាប់​កំហុស​ដានី‌យ៉ែល​បាន​ទេ។ ដូច្នេះ មាន​តែ​រិះ​រក​មូល​ហេតុ​ដែល​ជាប់​ទាក់‌ទង​នឹង​ហ៊ូកុំ​របស់​អុលឡោះ​ជា​ម្ចាស់​របស់​គាត់»។


គាត់​នឹង​មិន​ឈ្លោះ​ប្រកែក​ជា​មួយ​នរណា​ឡើយ ហើយ​ក៏​មិន​ស្រែក​ដាក់​នរណា​ផង គ្មាន​នរណា​ឮ​សំឡេង​របស់​គាត់​នៅ​តាម​ទីផ្សារ​ទេ។


ប៉ុន្ដែ ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ថា៖ «អ្នក​នេះ​ដេញ​អ៊ីព្លេស​បាន​ដូច្នេះ មក​ពី​បេលសេ‌ប៊ូល ជា​ស្ដេច​អ៊ីព្លេស​ប្រគល់​អំណាច​ឲ្យ​ប៉ុណ្ណោះ»។


ហើយ​បាន​សម្រេច​ចិត្ដ​ជា​មួយ​គ្នា រក​កល‌ល្បិច​ចាប់​អ៊ីសា​យក​ទៅ​សម្លាប់។


ចំណែក​ខាង​អស់​លោក សូម​ចុះ​សំរុង​ជា​មួយ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឥឡូវ​នេះ​ទៅ ហើយ​សុំ​ឲ្យ​លោក​មេ​បញ្ជា​ការ​នាំ​ប៉ូល​មក​ធ្វើ​ហាក់​ដូច​ជា​អស់​លោក​ចង់​ពិនិត្យ​ពិច័យ​មើល​សំណុំ​រឿង​របស់​គាត់ ឲ្យ​បាន​ដិត​ដល់​ថែម​ទៀត។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ ដើម្បី​សម្លាប់​គាត់ មុន​នឹង​គាត់​មក​ជិត​ដល់»។


ពួក​គេ​បាន​ទទូច​សុំ​ឲ្យ​លោក​ភេស្ទុស​មេត្ដា​អនុ‌គ្រោះ​បញ្ជូន​លោក​ប៉ូល​មក​ក្រុង​យេរូ‌សាឡឹម ព្រោះ​ពួក​គេ​បាន​ឃុប‌ឃិត​គ្នា​ថា​នឹង​ពួន​ស្ទាក់ ចាំ​សម្លាប់​លោក​តាម​ផ្លូវ។