កិច្ចការ 23:15 - អាល់គីតាប15 ចំណែកខាងអស់លោក សូមចុះសំរុងជាមួយក្រុមប្រឹក្សាជាន់ខ្ពស់ឥឡូវនេះទៅ ហើយសុំឲ្យលោកមេបញ្ជាការនាំប៉ូលមកធ្វើហាក់ដូចជាអស់លោកចង់ពិនិត្យពិច័យមើលសំណុំរឿងរបស់គាត់ ឲ្យបានដិតដល់ថែមទៀត។ រីឯយើងខ្ញុំវិញ យើងខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ ដើម្បីសម្លាប់គាត់ មុននឹងគាត់មកជិតដល់»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 ដូច្នេះ ឥឡូវនេះ សូមអស់លោកជាមួយនឹងក្រុមប្រឹក្សា ស្នើមេបញ្ជាការឲ្យនាំវាចុះមកជួបអស់លោក ដោយធ្វើដូចជាអស់លោកចង់ពិនិត្យពិច័យមើលឲ្យរឹតតែច្បាស់ថែមទៀត រីឯយើងខ្ញុំនឹងត្រៀមជាស្រេចដើម្បីសម្លាប់វា មុននឹងវាមកដល់”។ សូមមើលជំពូកKhmer Christian Bible15 ដូច្នេះ ឥឡូវនេះ សូមអស់លោកជាមួយក្រុមប្រឹក្សាកំពូល ប្រាប់មេបញ្ជាការនោះឲ្យនាំវាចុះមកជួបអស់លោក ហាក់ដូចជាអស់លោកចង់សាកសួរអំពីរឿងក្ដីរបស់វា ឲ្យបានច្បាស់ថែមទៀត រីឯយើងត្រៀមខ្លួនសម្លាប់វាមុនវាមកដល់» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ដូច្នេះ សូមលោក ព្រមទាំងក្រុមប្រឹក្សា ទៅសុំឲ្យលោកមេទ័ពធំនាំវាចុះមកជួបអស់លោក ធ្វើដូចជាលោកចង់ពិចារណាសួរវាឲ្យច្បាស់ថែមទៀត។ រីឯយើងខ្ញុំ យើងខ្ញុំប្រុងប្រៀបជាស្រេចនឹងសម្លាប់វា មុននឹងវាមកដល់»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ចំណែកខាងអស់លោក សូមចុះសម្រុងជាមួយក្រុមប្រឹក្សាជាន់ខ្ពស់ ឥឡូវនេះទៅ ហើយសុំឲ្យលោកមេបញ្ជាការនាំលោកប៉ូលមក ធ្វើហាក់ដូចជាអស់លោកចង់ពិនិត្យពិច័យមើលសំណុំរឿងរបស់គាត់ ឲ្យបានដិតដល់ថែមទៀត។ រីឯយើងខ្ញុំវិញ យើងខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ ដើម្បីសម្លាប់គាត់មុននឹងគាត់មកជិតដល់»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ដូច្នេះ សូមឲ្យលោកទាំងឡាយ នឹងពួកក្រុមជំនុំ ចាត់ឲ្យទៅសូមវាពីលោកមេទ័ពធំមកឥឡូវ ដើម្បីឲ្យលោកនាំវាចុះមក ធ្វើដូចជាលោកចង់ពិចារណាសួរ ពីដំណើរវា ឲ្យច្បាស់លាស់ឡើង ឯពួកយើងខ្ញុំ ក៏ប្រុងប្រៀបជាស្រេចនឹងសំឡាប់វា មុនដែលវាចូលមកដល់ផង។ សូមមើលជំពូក |
ដោយលោកប៉ូលជ្រាបថា នៅក្នុងអង្គប្រជុំ មានមួយផ្នែកជាអ្នកខាងគណៈសាឌូស៊ី និងមួយផ្នែកទៀតខាងគណៈផារីស៊ី លោកក៏មានប្រសាសន៍ខ្លាំងៗនៅកណ្ដាលក្រុមប្រឹក្សាជាន់ខ្ពស់ថា៖ «បងប្អូនអើយ ខ្ញុំជាអ្នកខាងគណៈផារីស៊ី ហើយឪពុកខ្ញុំក៏ជាអ្នកខាងគណៈផារីស៊ីដែរ។ គេយកខ្ញុំមកកាត់ទោស ព្រោះតែសេចក្ដីសង្ឃឹមរបស់យើងថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។
លោកយ៉ូណាដាប់ពោលថា៖ «ដូច្នេះ សូមទៅដេកនៅលើគ្រែ ហើយធ្វើពុតជាឈឺទៅ។ កាលឪពុករបស់សម្តេចមកសួរសុខទុក្ខ សម្តេចត្រូវជម្រាបថា “សូមឪពុកមេត្តាអនុញ្ញាតឲ្យតាម៉ារ ជាប្អូនស្រីរបស់ខ្ញុំ យកម្ហូបអាហារមកឲ្យខ្ញុំផង។ នាងត្រូវរៀបចំធ្វើម្ហូបអាហារនេះនៅចំពោះមុខខ្ញុំ ដើម្បីឲ្យខ្ញុំឃើញ ហើយទទួលម្ហូបអាហារពីដៃរបស់នាងផ្ទាល់”»។