អស់អ្នកដែលចោទប្រកាន់ខ្ញុំ និងអស់អ្នកដែលនិយាយអាក្រក់ប្រឆាំងនឹងខ្ញុំ សូមឲ្យគេទទួលទោសពីអុលឡោះតាអាឡា បែបនេះឯង!
ទំនុកតម្កើង 2:5 - អាល់គីតាប ទ្រង់មានបន្ទូលទៅកាន់ពួកគេ ដោយកំហឹង ហើយធ្វើឲ្យពួកគេភ័យតក់ស្លុត ដោយសារកំហឹងដ៏ខ្លាំងរបស់ទ្រង់ ទ្រង់មានបន្ទូលថា៖ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ព្រះអង្គមានបន្ទូលនឹងពួកគេដោយព្រះពិរោធរបស់ព្រះអង្គ ហើយធ្វើឲ្យពួកគេតក់ស្លុតដោយសេចក្ដីក្រេវក្រោធរបស់ព្រះអង្គថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅពួកគេ ដោយសេចក្ដីក្រោធរបស់ព្រះអង្គ ហើយបំភ័យគេដោយសេចក្ដីឃោរឃៅថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេ ដោយព្រះពិរោធ ហើយធ្វើឲ្យពួកគេភ័យតក់ស្លុត ដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ ព្រះអង្គមានព្រះបន្ទូលថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់នឹងមានបន្ទូលដល់គេដោយសេចក្ដីក្រោធនៃទ្រង់ ព្រមទាំងបំភ័យគេ ដោយសេចក្ដីឃោរឃៅផង ថា |
អស់អ្នកដែលចោទប្រកាន់ខ្ញុំ និងអស់អ្នកដែលនិយាយអាក្រក់ប្រឆាំងនឹងខ្ញុំ សូមឲ្យគេទទួលទោសពីអុលឡោះតាអាឡា បែបនេះឯង!
នៅថ្ងៃស្តេចមកដល់ ស្តេចនឹងកំទេចពួកគេដូចភ្លើងឆេះសុស សូមអុលឡោះតាអាឡារំលាយពួកគេចោល ដោយសារកំហឹងរបស់ទ្រង់ ហើយភ្លើងនឹងឆេះបំផ្លាញពួកគេ។
គាត់នឹងវិនិច្ឆ័យជនក្រីក្រដោយយុត្តិធម៌ កាត់ក្ដីឲ្យជនទុគ៌ត ដោយទៀងត្រង់។ គាត់ប្រើបន្ទូលរបស់អុលឡោះជាដំបង ដើម្បីធ្វើទោសមនុស្សនៅលើទឹកដីនេះ ហើយពេលគាត់ចេញបញ្ជា មនុស្សអាក្រក់ត្រូវតែស្លាប់។
អុលឡោះតាអាឡាទាស់ចិត្តនឹង ប្រជាជាតិទាំងអស់ ទ្រង់ខឹងនឹងកងទ័ពទាំងប៉ុន្មាន របស់ពួកគេ។ ទ្រង់បំផ្លាញពួកគេ ទ្រង់បញ្ជូនពួកគេទៅឲ្យខ្មាំង សម្លាប់រង្គាល។
មានសំឡេងលាន់ឮរំពងពីទីក្រុង មានសំឡេងលាន់ឮពីម៉ាស្ជិទ គឺជាសំឡេងរបស់អុលឡោះតាអាឡា ដែលកំពុងតែដាក់ទោសខ្មាំងសត្រូវរបស់ ទ្រង់ តាមអំពើដែលគេបានប្រព្រឹត្ត។
តែយើងខឹងយ៉ាងខ្លាំងទាស់នឹងប្រជាជាតិនានា ដែលអាងលើកម្លាំងខ្លួនឯង។ ពេលយើងខឹងនឹងអ៊ីស្រអែលតែបន្តិច ប្រជាជាតិទាំងនោះបែរជានាំគ្នាធ្វើបាបជនជាតិអ៊ីស្រអែលយ៉ាងសែនវេទនា»។
ស្តេចខឹងយ៉ាងខ្លាំង ក៏ចាត់ទាហានឲ្យទៅប្រហារជីវិតឃាតកទាំងនោះ ហើយដុតកំទេចស្រុកភូមិរបស់គេផង។
ម្យ៉ាងទៀត ពួកខ្មាំងសត្រូវដែលមិនចង់ឲ្យយើងគ្រប់គ្រងលើគេទេនោះ ចូរនាំគេមក ហើយសម្លាប់ចោលនៅមុខយើងចុះ”»។
គាត់កាន់ផ្កាយប្រាំពីរនៅដៃស្ដាំ មានដាវដ៏ស្រួចមុខពីរចេញពីមាត់របស់គាត់ ហើយមុខគាត់ប្រៀបបីដូចជាថ្ងៃពេញកំដៅ។
មានដាវមួយយ៉ាងមុតចេញពីមាត់របស់គាត់ មកប្រហារជាតិសាសន៍ទាំងឡាយគាត់នឹងកាន់ដំបងដែកដឹកនាំគេ ហើយគាត់ជាន់ទំពាំងបាយជូរនៅក្នុងធុងឲ្យចេញជាស្រានៃកំហឹងដ៏ខ្លាំងក្លារបស់អុលឡោះ ដ៏មានអំណាចលើអ្វីៗទាំងអស់។