ឱអុលឡោះតាអាឡាអើយ! ខ្ញុំស្រែកអង្វររកទ្រង់ ឱអុលឡោះជាថ្មដានៃខ្ញុំអើយ សូមស្តាប់សំរែករបស់ខ្ញុំផង! ប្រសិនបើទ្រង់នៅស្ងៀម មិនឆ្លើយនឹងខ្ញុំទេនោះ ខ្ញុំមុខជាធ្លាក់ទៅក្នុងរណ្ដៅមិនខាន!
ទំនុកតម្កើង 142:2 - អាល់គីតាប ខ្ញុំជម្រាបទ្រង់ឲ្យជ្រាប អំពីពាក្យត្អូញត្អែររបស់ខ្ញុំ ខ្ញុំរៀបរាប់អំពីទុក្ខវេទនារបស់ខ្ញុំជម្រាបទ្រង់។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំបង្ហូរពាក្យត្អូញត្អែររបស់ខ្ញុំនៅចំពោះព្រះអង្គ ខ្ញុំរៀបរាប់ទូលនូវទុក្ខវេទនារបស់ខ្ញុំនៅចំពោះព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបង្ហូរទំនួញរបស់ខ្ញុំនៅចំពោះព្រះអង្គ ខ្ញុំទូលរៀបរាប់ពីទុក្ខលំបាករបស់ខ្ញុំ នៅចំពោះព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំទូលព្រះអង្គឲ្យជ្រាប អំពីពាក្យត្អូញត្អែររបស់ខ្ញុំ ខ្ញុំរៀបរាប់អំពីទុក្ខវេទនារបស់ខ្ញុំប្រាប់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបង្ហូរសេចក្ដីទំនួញរបស់ទូលបង្គំចេញ នៅចំពោះទ្រង់ ហើយក្រាបទូលពីសេចក្ដីទុក្ខលំបាករបស់ទូលបង្គំ នៅចំពោះទ្រង់ដែរ |
ឱអុលឡោះតាអាឡាអើយ! ខ្ញុំស្រែកអង្វររកទ្រង់ ឱអុលឡោះជាថ្មដានៃខ្ញុំអើយ សូមស្តាប់សំរែករបស់ខ្ញុំផង! ប្រសិនបើទ្រង់នៅស្ងៀម មិនឆ្លើយនឹងខ្ញុំទេនោះ ខ្ញុំមុខជាធ្លាក់ទៅក្នុងរណ្ដៅមិនខាន!
ខ្ញុំស្រណោះស្រណោកក្រៃលែង នៅពេលនឹកឃើញពីគ្រាដែលខ្ញុំនាំមុខ ប្រជាជនមួយចំនួនធំ ឆ្ពោះទៅកាន់ដំណាក់របស់ទ្រង់ ពួកគេមានអំណរសប្បាយ ស្រែកហ៊ោ និងអរគុណទ្រង់។
ប្រជាជនអើយ ចូរនាំគ្នាផ្ញើជីវិត លើទ្រង់ គ្រប់ពេលវេលាទៅ ចូរជម្រាបទ្រង់ ពីទុក្ខកង្វល់របស់អ្នករាល់គ្នា ដ្បិតអុលឡោះជាជំរករបស់យើង។
អុលឡោះតាអាឡាអើយ! ពេលមានអាសន្ន យើងខ្ញុំមករកទ្រង់ នៅពេលទ្រង់ដាក់ទោស យើងខ្ញុំទទូចអង្វរករទ្រង់។
យ៉ាងណាមិញ រសអុលឡោះក៏មកជួយយើងដែលទន់ខ្សោយនេះដែរ ដ្បិតយើងពុំដឹងទូរអាដូចម្ដេច ដើម្បីឲ្យបានសមនោះឡើយ តែរសអុលឡោះផ្ទាល់ ទ្រង់អង្វរឲ្យយើង ដោយសំឡេងដែលគ្មាននរណាអាចថ្លែងបាន។
កាលអាល់ម៉ាហ្សៀសរស់នៅក្នុងលោកនេះនៅឡើយ គាត់បានបន្លឺសំឡេងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែកទូរអាសូមអុលឡោះ ដែលអាចសង្គ្រោះគាត់ឲ្យរួចពីស្លាប់។ ដោយអាល់ម៉ាហ្សៀសបានគោរពប្រណិប័តន៍អុលឡោះ នោះអុលឡោះក៏ប្រោសប្រទានតាមពាក្យសូមអង្វរ។