ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 115:17 - អាល់គីតាប

មនុស្ស​ស្លាប់​ទៅ​ហើយ ពុំ​អាច​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា​បាន​ឡើយ ហើយ​អស់​អ្នក​ដែល​ចុះ​ទៅ​ផ្នូរ​ខ្មោច ក៏​ពុំ​អាច​សរសើរ​ទ្រង់​បាន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មនុស្ស​ស្លាប់​មិន​សរសើរតម្កើង​ឡើយ ហើយ​អស់អ្នក​ដែល​ចុះទៅ​ស្ថានស្ងាត់ឈឹង​ក៏​មិន​សរសើរតម្កើង​ព្រះយេហូវ៉ា​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មនុស្ស​ស្លាប់​មិន​ចេះ​សរសើរ​តម្កើង ព្រះ‌យេហូវ៉ា​ទេ ហើយ​អ្នក​ណា​ដែល​ចុះ​ទៅ​ស្ថាន​ស្ងាត់​ឈឹង ក៏​មិន​ចេះ​សរសើរ​តម្កើងព្រះ‌អង្គ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មនុស្ស​ស្លាប់​ទៅ​ហើយ ពុំ​អាច​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​បាន​ឡើយ ហើយ​អស់​អ្នក​ដែល​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់ ក៏​ពុំ​អាច​សរសើរ​ព្រះអង្គ​បាន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មនុស្ស​ស្លាប់​រមែង​មិន​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ទេ ព្រម​ទាំង​មនុស្ស​ដែល​ចុះ​ទៅ​នៅ​ឯ​ស្ថាន​ស្ងាត់​ឈឹង​ផង

សូមមើលជំពូក



ទំនុកតម្កើង 115:17
7 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​ទ្រង់​ទុក​ឲ្យ​ខ្ញុំ​ស្លាប់ តើ​បាន​ប្រយោជន៍​អ្វី? បើ​ទ្រង់​ឲ្យ​ខ្ញុំ​ធ្លាក់​ទៅ ក្នុង​រណ្ដៅ​មច្ចុរាជ តើ​បាន​ប្រយោជន៍​អ្វី? តើ​មនុស្ស​ស្លាប់​អាច​សរសើរ​ទ្រង់​កើត​ឬ? តើ​គេ​អាច​ថ្លែង​ពី​ចិត្ត​ស្មោះ​ត្រង់ របស់​ទ្រង់​កើត​ឬ?


ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​អង្វរ​រក​ទ្រង់! សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​អាម៉ាស់​ឡើយ តែ​ឲ្យ​ពួក​មនុស្ស​ពាល​ត្រូវ​អាម៉ាស់​មុខ​វិញ គឺ​ឲ្យ​ពួក​គេ​បិទ​មាត់ ធ្លាក់​ទៅ​ក្នុង​ផ្នូរ​ខ្មោច។


ដ្បិត​ពេល​ស្លាប់​ផុត​ទៅ​ហើយ គ្មាន​នរណា​អាច​នឹក​ដល់​ទ្រង់​បាន​ទៀត​ទេ ពុំ​ដែល​មាន​នរណា​សរសើរ​តម្កើង​ទ្រង់ នៅ​ក្នុង​ផ្នូរ​ខ្មោច​បាន​ឡើយ។


ខ្ញុំ​ស្រែក​ថ្ងូរ ហើយ​កាន់​តែ​ល្វើយ​ទៅៗ។ រៀង​រាល់​យប់ ខ្ញុំ​យំ​សោក​នៅ​លើ​គ្រែ ហើយ​បង្ហូរ​ទឹក​ភ្នែក​ជោក​ខ្នើយ។


ទ្រង់​ថែ​រក្សា​ដំណើរ​ជីវិត របស់​អស់​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ទ្រង់ រីឯ​មនុស្ស​អាក្រក់​វិញ គេ​នឹង​ត្រូវ​វិនាស​ក្នុង​ភាព​ងងឹត ដ្បិត​មនុស្ស​មិន​អាច​មាន​ជ័យ​ជំនះ ដោយ‌សារ​កម្លាំង​របស់​ខ្លួន​បាន​ឡើយ។