យូសុះសម្លឹងមើលទៅ ឃើញពុនយ៉ាម៉ីន ជាប្អូនពោះមួយរបស់គាត់ គាត់សួរថា៖ «តើអ្នកនេះត្រូវជាប្អូនប្រុស ដែលអ្នករាល់គ្នាបានដំណាលប្រាប់ខ្ញុំនោះមែនឬ?» រួចគាត់បន្ថែមថា៖ «សូមអុលឡោះប្រណីសន្តោសដល់អ្នក!»។
ជនគណនា 6:25 - អាល់គីតាប សូមអុលឡោះតាអាឡាមើលមកអ្នក ដោយចិត្តមេត្តាករុណា សូមទ្រង់ប្រណីសន្តោសអ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើអ្នក និងផ្តល់ព្រះគុណដល់អ្នក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអម្ចាស់ទតមកអ្នក ដោយព្រះហឫទ័យមេត្តាករុណា សូមព្រះអង្គប្រណីសន្ដោសអ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រទ្រង់ភ្លឺមកដល់ឯង ព្រមទាំងផ្តល់ព្រះគុណដល់ឯងផង |
យូសុះសម្លឹងមើលទៅ ឃើញពុនយ៉ាម៉ីន ជាប្អូនពោះមួយរបស់គាត់ គាត់សួរថា៖ «តើអ្នកនេះត្រូវជាប្អូនប្រុស ដែលអ្នករាល់គ្នាបានដំណាលប្រាប់ខ្ញុំនោះមែនឬ?» រួចគាត់បន្ថែមថា៖ «សូមអុលឡោះប្រណីសន្តោសដល់អ្នក!»។
សូមសំដែងចិត្តអាណិតមេត្តា ដល់ខ្ញុំជាអ្នកបម្រើរបស់ទ្រង់ ហើយសូមបង្រៀនខ្ញុំឲ្យស្គាល់ ហ៊ូកុំរបស់ទ្រង់ផង!។
ទ្រង់ប្រទានឲ្យស្តេច បានប្រកបដោយពរជានិច្ច ដោយទ្រង់នៅជាមួយ នោះស្តេចមានអំណរយ៉ាងបរិបូណ៌។
សូមបែរមើលមកអ្នកបម្រើរបស់ទ្រង់ សូមសង្គ្រោះខ្ញុំ ដោយចិត្ត ដ៏ស្មោះត្រង់របស់ទ្រង់!
ទ្រង់បានដាក់អំណរនៅក្នុងចិត្តខ្ញុំ ច្រើនជាងអំណរដែលគេមាននៅពេលច្រូតស្រូវ និងបេះផ្លែទំពាំងបាយជូរដ៏បរិបូណ៌ទៅទៀត។
ឱអុលឡោះអើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ សូមមើលមកយើងខ្ញុំដោយ ចិត្តសប្បុរសផង! - សម្រាក
ឱអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ សូមមើលមកយើងខ្ញុំដោយចិត្ត សប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!
ឱអុលឡោះជាម្ចាស់នៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ សូមមើលមកយើងខ្ញុំដោយ ចិត្តសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!
សូមបែរមកមើលខ្ញុំ សូមប្រណីសន្ដោសខ្ញុំ សូមប្រទានកម្លាំងមកខ្ញុំ ហើយសង្គ្រោះខ្ញុំ ដែលជាខ្ញុំបម្រើរបស់ទ្រង់ផង!។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងសំដែងសេចក្តីសប្បុរសរបស់យើង ហើយយើងប្រកាសឈ្មោះយើង ជាអុលឡោះតាអាឡា នៅចំពោះមុខអ្នក។ យើងនឹងមានចិត្តមេត្តាករុណាដល់នរណា ដែលយើងមេត្តាករុណា ហើយយើងក៏នឹងអាណិតអាសូរដល់នរណា ដែលយើងអាណិតអាសូរដែរ»។
ឱអុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ ឥឡូវនេះ សូមទ្រង់ស្តាប់ពាក្យទូរអា និងពាក្យសូមអង្វររបស់ខ្ញុំដែលជាអ្នកបម្រើទ្រង់ផង។ ដោយយល់ដល់នាមទ្រង់ សូមសំដែងចិត្តប្រណីមេត្តាចំពោះទីសក្ការៈរបស់ទ្រង់ ដែលត្រូវគេបំផ្លាញនេះផង។
ឥឡូវនេះ ចូរនាំគ្នាទូរអាអង្វរអុលឡោះ សូមទ្រង់ប្រណីសន្ដោសពួកយើង! «បើអ្នករាល់គ្នានៅតែធ្វើអំពើអាក្រក់ដូច្នេះ តើអ្នករាល់គ្នាស្មានថា យើងទទួលអ្នករាល់គ្នា ដោយរាក់ទាក់ឬ? - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
ដ្បិតអុលឡោះប្រទានហ៊ូកុំតាមរយៈណាពីម៉ូសា ហើយមេត្តាករុណា និងសេចក្ដីពិតតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។
សូមជម្រាបមកបងប្អូនទាំងអស់នៅក្រុងរ៉ូម ជាអ្នកដែលអុលឡោះស្រឡាញ់ និងត្រាស់ហៅឲ្យធ្វើជាប្រជាជនដ៏បរិសុទ្ធ។ សូមអុលឡោះ ជាបិតារបស់យើង និងអាល់ម៉ាហ្សៀសអ៊ីសាជាអម្ចាស់ ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន!។