Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 43:29 - អាល់គីតាប

29 យូសុះ​សម្លឹង​មើល​ទៅ ឃើញ​ពុន‌យ៉ាម៉ីន ជា​ប្អូន​ពោះ​មួយ​របស់​គាត់ គាត់​សួរ​ថា៖ «តើ​អ្នក​នេះ​ត្រូវ​ជា​ប្អូន​ប្រុស ដែល​អ្នក​រាល់​គ្នា​បាន​ដំណាល​ប្រាប់​ខ្ញុំ​នោះ​មែន​ឬ?» រួច​គាត់​បន្ថែម​ថា៖ «សូម​អុលឡោះ​ប្រណី​សន្តោស​ដល់​អ្នក!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 យ៉ូសែប​ងើបភ្នែកឡើង​ឃើញ​បេនយ៉ាមីន​ប្អូនប្រុស​របស់ខ្លួន ដែលជា​កូន​របស់​ម្ដាយ​គាត់ គាត់​ក៏​សួរថា​៖ “តើ​នេះ​ជា​ប្អូនប្រុស​ពៅ​របស់ពួកឯង​ដែល​ពួកឯង​បាន​ប្រាប់​យើង​ឬ​?”។ រួច​គាត់​និយាយថា​៖ “កូន​របស់យើង​អើយ សូមឲ្យ​ព្រះ​មេត្តា​ដល់​ឯង​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 លោក​យ៉ូសែប​ងើប​មុខ​ឡើង​ឃើញ​បេនយ៉ាមីន ជា​ប្អូន​ពោះ​មួយ​របស់​លោក លោក​ក៏​សួរ​ថា៖ «តើ​នេះ​ជា​ប្អូន​ពៅ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រាប់​ខ្ញុំ​ឬ?» លោក​ពោល​ទៅ​ប្អូន​ថា៖ «កូន​អើយ សូម​ព្រះ​ប្រោស​ប្រណី​ដល់​ឯង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 លោក​យ៉ូសែប​សម្លឹង​មើល​ទៅ​ឃើញ​បេន‌យ៉ាមីន ជា​ប្អូន​ពោះ​មួយ​របស់​លោក លោក​សួរ​ថា៖ «តើ​អ្នក​នេះ​ត្រូវ​ជា​ប្អូន​ប្រុស ដែល​អ្នក​រាល់​គ្នា​បាន​តំណាល​ប្រាប់​ខ្ញុំ​នោះ​មែន​ឬ?» រួច​លោក​បន្ថែម​ថា៖ «សូម​ព្រះ‌ជាម្ចាស់​ប្រណី​សន្តោស​ដល់​អ្នក!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 លុះ​យ៉ូសែប​ក្រឡេក​ភ្នែក​ទៅ ឃើញ​បេន‌យ៉ាមីន​ជា​ប្អូន​ពោះ​មួយ​នឹង​ខ្លួន នោះ​ក៏​សួរ​ថា នេះ​គឺ​ជា​ប្អូន​ពៅ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រាប់​ខ្ញុំ​ឬ​អី ហើយ​ក៏​និយាយ​ទៅ​ប្អូន​ថា កូន​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ប្រោស​មេត្តា​ដល់​ឯង

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 43:29
22 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​រ៉ាជែល មាន​យូសុះ និង​ពុន‌យ៉ាមីន។


យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​បង‌ប្អូន​បង្កើត មាន​ឪពុក​តែ​មួយ យើង​ខ្ញុំ​សុទ្ធ​តែ​ជា​មនុស្ស​ទៀង​ត្រង់ យើង​ខ្ញុំ​មិន​មែន​ជា​អ្នក​ស៊ើប​ការ​ទេ»។


ពួក​គេ​ឆ្លើយ​វិញ​ថា៖ «យើង​ខ្ញុំ​មាន​បង‌ប្អូន​ទាំង​អស់​ដប់​ពីរ​នាក់ ហើយ​យើង​ខ្ញុំ​មាន​ឪពុក​តែ​មួយ​នៅ​ស្រុក​កាណាន។ ឥឡូវ​នេះ ប្អូន​ពៅ​របស់​យើង​ខ្ញុំ​នៅ​ជា​មួយ​ឪពុក រីឯ​ប្អូន​ម្នាក់​ទៀត​បាន​ស្លាប់​បាត់​ទៅ​ហើយ»។


ចៅ‌ហ្វាយ​បាន​ប្រាប់​យើង​ខ្ញុំ​ថា “ចូរ​នាំ​វា​មក​ឲ្យ​យើង​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ផង!”។


ដូច្នេះ ពុំ​មែន​បងៗ​ទេ គឺ​អុលឡោះ​វិញ​ទេ​តើ​ដែល​ចាត់​ប្អូន​ឲ្យ​មក​ទី​នេះ ទ្រង់​បាន​តែង​តាំង​ប្អូន​ឲ្យ​ធ្វើ​ជា​មន្ត្រី​ដ៏​ខ្ពស់​បំផុត​របស់​ស្តេច​ហ្វៀរ៉អ៊ូន គឺ​ឲ្យ​ប្អូន​ត្រួត‌ត្រា លើ​វាំង​របស់​ស្តេច និង​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល។


ឥឡូវ​នេះ​សូម​កូន​ចៅ​លែង​ខ្ជី‌ខ្ជា​ទៀត​ទៅ ដ្បិតអុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ឲ្យ​ឈរ​នៅ​ចំពោះ​ទ្រង់ ដើម្បី​បំពេញ​មុខ‌ងារ​បម្រើ​ទ្រង់ ក្នុង​ការ​ជូន​គ្រឿង​ក្រអូប»។


ទ្រង់​ពេញ​ចិត្ត​ឲ្យ​យើង នឹក​ដល់​ស្នា‌ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់ អុលឡោះ‌តាអាឡា​តែងតែ​ប្រណី‌សន្ដោស ហើយ​ប្រកប​ដោយ​ចិត្ត​អាណិត​អាសូរ។


ក្នុង​ទី​ងងឹត មាន​ពន្លឺ​លេច​ឡើង បំភ្លឺ​មនុស្ស​ទៀង​ត្រង់ ដែល​មាន​ចិត្ត​ប្រណី​សន្ដោស អាណិត​មេត្តា និង​សុចរិត។


ឱ​អុលឡោះ​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ សូម​មើល​មក​យើង​ខ្ញុំ​ដោយ ចិត្ត​សប្បុរស​ផង!​ - សម្រាក


ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​អើយ អ្នក​នឹង​លែង​យំ​សោក​ទៀត​ហើយ! ពេល​ណា​អ្នក​ស្រែក​ហៅ​រក​ទ្រង់ ទ្រង់​នឹង​ប្រណី​សន្ដោស ពេល​ណា​ទ្រង់​ឮ​សំឡេង​អ្នក ទ្រង់​នឹង​ឆ្លើយ​តប​មក​អ្នក​ជា​មិន​ខាន។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង យើង​ខ្ញុំ​សង្ឃឹម​លើ​ទ្រង់​ហើយ រៀង​រាល់​ព្រឹក សូម​ទ្រង់​ធ្វើ​ជា​កម្លាំង​ដល់​យើង​ខ្ញុំ។ នៅ​ពេល​មាន​អាសន្ន សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!


ឥឡូវ​នេះ ចូរ​នាំ​គ្នា​ទូរអា‌អង្វរ​អុលឡោះ សូម​ទ្រង់​ប្រណី​សន្ដោស​ពួក​យើង! «បើ​អ្នក​រាល់​គ្នា​នៅ​តែ​ធ្វើ​អំពើ​អាក្រក់​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ទទួល​អ្នក​រាល់​គ្នា ដោយ​រាក់‌ទាក់​ឬ? - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


សូមអុលឡោះ‌តាអាឡា​មើល​មក​អ្នក ដោយ​ចិត្ត​មេត្តា‌ករុណា សូម​ទ្រង់​ប្រណី​សន្តោស​អ្នក។


ពេល​នោះ មាន​គេ​សែង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង​ម្នាក់​មក​រក​អ៊ីសា។ អ៊ីសា​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ គាត់​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ពិការ​ថា៖ “កូន​អើយ! ចូរ​ក្លាហាន​ឡើង ខ្ញុំ​អត់​ទោស​ឲ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ!”។


អ៊ីសា​បែរ​ទៅ​ក្រោយ ឃើញ​នាង ក៏​មាន​ប្រសាសន៍​ថា៖ «កូន​ស្រី​អើយ! ចូរ​ក្លាហាន​ឡើង ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ»។ ស្ដ្រី​ធ្លាក់​ឈាម​បាន​ជា​សះ‌ស្បើយ​នៅ​ពេល​នោះ។


ពួក​សិស្ស​ងឿង‌ឆ្ងល់​នឹង​ពាក្យ​របស់​អ៊ីសា​ជា​ខ្លាំង។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «កូន​ចៅ​អើយ នគរ​អុលឡោះ​ពិបាក​ចូល​ណាស់!


មក​ដល់​ធីម៉ូ‌ថេ ជា​កូន​ដ៏​ពិត​ប្រាកដ​របស់​ខ្ញុំ​ក្នុង​ជំនឿ។ សូម​អុលឡោះ ជា​បិតា និង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ជា​អម្ចាស់​នៃ​យើង​ប្រទាន​សេចក្តី​ប្រណី‌សន្តោស ចិត្ត​មេត្ដា‌ករុណា និង​សេចក្ដី​សុខ‌សាន្ដ​ដល់​អ្នក។


ចូរ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​ឲ្យ​បាន​ជាប់​ជា‌និច្ច។


យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេកាន​ថា៖ «កូន​អើយ ចូរ​លើក​តម្កើង​សិរី‌រុង‌រឿងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល! ចូរ​លើក​កិត្តិយស​ទ្រង់​ឡើង! តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ចូរ​ប្រាប់​ខ្ញុំ កុំ​លាក់‌លៀម​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម