អុលឡោះតាអាឡាបានប្រើណាពីមួយនាក់ឲ្យនាំ ជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប ហើយទ្រង់ប្រើណាពីឲ្យមើលថែទាំ ប្រជារាស្ត្ររបស់ទ្រង់។
ចោទិយកថា 18:15 - អាល់គីតាប អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នឹងធ្វើឲ្យមានណាពីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា។ ចូរនាំគ្នាស្តាប់តាមណាពីនោះចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងលើកឲ្យមានហោរាម្នាក់ កើតឡើងសម្រាប់អ្នក ដូចជាខ្ញុំ ពីចំណោមបងប្អូនរបស់អ្នក ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះ ចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងធ្វើឲ្យមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើងពីក្នុងចំណោមអ្នក ហើយលោកជាបងប្អូនរបស់អ្នក។ ចូរនាំគ្នាស្ដាប់តាមព្យាការីនោះចុះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងបណ្តាលឲ្យមានហោរា១កើតឡើងពីពួកបងប្អូនឯង ឲ្យដូចជាអញត្រូវឲ្យឯងរាល់គ្នាស្តាប់តាមអ្នកនោះចុះ |
អុលឡោះតាអាឡាបានប្រើណាពីមួយនាក់ឲ្យនាំ ជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប ហើយទ្រង់ប្រើណាពីឲ្យមើលថែទាំ ប្រជារាស្ត្ររបស់ទ្រង់។
អុលឡោះមានបន្ទូលថា៖ ចូរស្តាប់ពាក្យយើងឲ្យបានជាក់ច្បាស់! ពេលណាមានណាពីម្នាក់ក្នុងចំណោមអ្នករាល់គ្នា យើងជាអុលឡោះតាអាឡា សំដែងឲ្យណាពីនោះស្គាល់យើង តាមរយៈនិមិត្តហេតុដ៏អស្ចារ្យ យើងនិយាយទៅកាន់គេតាមរយៈសុបិននិមិត្ត។
យើងនិយាយទៅកាន់ម៉ូសាដោយផ្ទាល់ យើងសំដែងឲ្យម៉ូសាឃើញ ដោយឥតប្រើប្រស្នា ហើយម៉ូសាអាចសម្លឹងមើលមកយើងបាន។ ហេតុអ្វីបានជាអ្នកទាំងពីរមិនកោតក្រែង និយាយប្រឆាំងនឹងម៉ូសាជាអ្នកបម្រើរបស់យើងដូច្នេះ?»។
កាលពេត្រុសកំពុងតែនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានសំឡេងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងគាត់ណាស់ ចូរស្ដាប់គាត់ចុះ!»។
អ៊ីសាមានប្រសាសន៍ទៅសិស្សទៀតថា៖ «អ្នកណាស្ដាប់អ្នករាល់គ្នា ក៏ដូចជាស្ដាប់ខ្ញុំដែរ។ អ្នកណាបដិសេធមិនទទួលអ្នករាល់គ្នា ក៏ដូចជាបដិសេធមិនទទួលខ្ញុំដែរ ហើយអ្នកណាមិនទទួលខ្ញុំ ក៏ដូចជាមិនទទួលអុលឡោះ ដែលចាត់ខ្ញុំឲ្យមកនោះដែរ»។
នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម្មានជាមនុស្សសុចរិត គាត់គោរពកោតខ្លាចអុលឡោះ ព្រមទាំងទន្ទឹងរង់ចាំពេលទ្រង់មកសំរាលទុក្ខប្រជារាស្ដ្រអ៊ីស្រអែល។ រសអុលឡោះដ៏វិសុទ្ធសណ្ឋិតលើគាត់
គឺជាពន្លឺដែលនាំឲ្យមនុស្ស គ្រប់ជាតិសាសន៍ស្គាល់ទ្រង់ និងជាសិរីរុងរឿងរបស់អ៊ីស្រអែល ជាប្រជារាស្ដ្រទ្រង់»។
អ៊ីសាសួរទៅគេថា៖ «តើរឿងអ្វី?»។ គេឆ្លើយថា៖ «គឺរឿងអ៊ីសាជាអ្នកភូមិណាសារ៉ែត។ អុលឡោះ និងប្រជាជនទាំងមូលទទួលស្គាល់ថា គាត់ជាណាពមានអំណាចក្នុងគ្រប់កិច្ចការដែលគាត់បានធ្វើ និងគ្រប់ពាក្យសំដីដែលគាត់បានថ្លែង។
គេស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់អុលឡោះដោយពោលថា៖ «មានណាពីដ៏ប្រសើរឧត្ដមម្នាក់ បានមកនៅក្នុងចំណោមយើងហើយ អុលឡោះមករំដោះប្រជារាស្ដ្ររបស់ទ្រង់»។
មានសំឡេងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រាដែលយើងបានជ្រើសរើស ចូរស្ដាប់គាត់ចុះ!»។
ពួកគេសួរគាត់ថា៖ «ដូច្នេះតើអ្នកជានរណា? តើអ្នកជាណាពីអេលីយ៉េសឬ?» នោះឬ?»។ គាត់ឆ្លើយថា៖ «មិនមែនទេ!»។
គេសួរយ៉ះយ៉ាទៀតថា៖ «បើអ្នកមិនមែនជាអាល់ម៉ាហ្សៀស មិនមែនជាណាពីអេលីយ៉េស ហើយក៏មិនមែនជាណាពីដែលយើងរង់ចាំនោះទេ ហេតុដូចម្ដេចបានជាអ្នកធ្វើពិធីជ្រមុជទឹកដូច្នេះ?»។
លោកភីលីពទៅជួបលោកណាថាណែល ប្រាប់គាត់ថា៖ «អ្នកដែលម៉ូសាបានចារទុកក្នុងគីតាបហ៊ូកុំ ហើយគីតាបណាពីក៏មានចែងទុកដែរនោះ ឥឡូវនេះយើងបានជួបហើយ គាត់មានឈ្មោះថា អ៊ីសាជាអ្នកភូមិណាសារ៉ែតជាកូនរបស់យូសុះ»។
អ៊ីសាមានប្រសាសន៍ថា៖ «កិច្ចការរបស់អុលឡោះ គឺឲ្យអ្នករាល់គ្នាជឿលើអ្នកដែលអុលឡោះបានចាត់ឲ្យមក»។
គេសួរអ្នកដែលខ្វាក់ពីមុននោះម្ដងទៀតថា៖ «ចុះអ្នកវិញ តើអ្នកថា លោកដែលធ្វើឲ្យអ្នកបានភ្លឺនោះជានរណា?»។ គាត់ឆ្លើយថា៖ «លោកពិតជាណាពីមែន!»។
ម៉ូសានេះហើយ ដែលមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រអែលថាៈ “អុលឡោះនឹងធ្វើឲ្យមានណាពីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា”។
នៅស្រុកអ៊ីស្រអែលពុំដែលមានណាពីណាម្នាក់ ដូចម៉ូសាទេ គឺអុលឡោះតាអាឡាមានបន្ទូលជាមួយគាត់ មុខទល់នឹងមុខ។
ចំណែកឯខ្ញុំវិញ ពេលនោះខ្ញុំឈរនៅចន្លោះអុលឡោះតាអាឡា និងអ្នករាល់គ្នា ដើម្បីនាំបន្ទូលរបស់ទ្រង់ មកប្រាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាភ័យខ្លាចភ្លើង ហើយអ្នករាល់គ្នា ពុំបានឡើងទៅលើភ្នំទេ។ ទ្រង់មានបន្ទូលថា:
ដ្បិតមានម្ចាស់តែមួយ មានស្ពានមេត្រីតែមួយរវាងអុលឡោះ និងមនុស្សលោក គឺអាល់ម៉ាហ្សៀសអ៊ីសាដែលជាមនុស្ស។
រីឯបទបញ្ជារបស់អុលឡោះមានដូចតទៅ គឺយើងត្រូវជឿលើនាមអ៊ីសាអាល់ម៉ាហ្សៀស ជាបុត្រារបស់ទ្រង់ និងត្រូវស្រឡាញ់គ្នាទៅវិញទៅមក តាមបទបញ្ជាដែលទ្រង់ប្រទានមកយើង។