Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 24:19 - អាល់គីតាប

19 អ៊ីសា​សួរ​ទៅ​គេ​ថា៖ «តើ​រឿង​អ្វី?»។ គេ​ឆ្លើយ​ថា៖ «គឺ​រឿង​អ៊ីសា​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត។ អុលឡោះ និង​ប្រជា‌ជន​ទាំង​មូល​ទទួល​ស្គាល់​ថា គាត់​ជា​ណាព​មាន​អំណាច​ក្នុង​គ្រប់​កិច្ចការ​ដែល​គាត់​បាន​ធ្វើ និង​គ្រប់​ពាក្យ​សំដី​ដែល​គាត់​បាន​ថ្លែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖“តើ​រឿង​អ្វី​?”។ ពួកគេ​ទូល​ព្រះអង្គ​ថា​៖ “គឺ​អំពី​យេស៊ូវ​អ្នកណាសារ៉ែត ជា​ព្យាការី​ម្នាក់​ដ៏មានអំណាច​ក្នុង​ការ​ដែល​លោក​ធ្វើ និង​ពាក្យសម្ដី នៅចំពោះ​ព្រះ​និង​ប្រជាជន​គ្រប់គ្នា

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​រឿង​អ្វី​ទៅ?»​ ពួកគេ​ទូល​តប​ថា៖​ «គឺ​អំពី​លោក​យេស៊ូ​ ជា​អ្នក​ក្រុង​ណាសារ៉ែត​ លោក​ជា​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់​ដ៏​មាន​អំណាច​ទាំង​នៅ​ក្នុង​ពាក្យ​សំដី​ និង​ការ​ប្រព្រឹត្ដិ​នៅ​ចំពោះ​ព្រះជាម្ចាស់​ និង​ប្រជាជន​ទាំងអស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ព្រះ‌អង្គ​សួរ​គេ​ថា៖ «តើ​មាន​រឿង​អ្វី?» គេ​ឆ្លើយ​ថា៖ «គឺ​ពី​រឿង​លោក​យេស៊ូវ ជា​អ្នក​ស្រុក​ណាសា‌រ៉ែត ជា​ហោរា ដែល​ការ​លោក​ធ្វើ និង​ពាក្យ​សម្ដី​របស់​លោក សុទ្ធ​តែ​មាន​ឫទ្ធិ នៅ​ចំពោះ​ព្រះ និង​ប្រជា‌ជន​ទាំង‌ឡាយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រះអង្គ​សួរ​ទៅ​គេ​ថា៖ «តើ​រឿង​អ្វី?»។ គេ​ទូល​ឆ្លើយ​ថា៖ «គឺ​រឿង​លោក​យេស៊ូ​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត។ ព្រះ‌ជាម្ចាស់ និង​ប្រជា‌ជន​ទាំង​មូល ទទួល​ស្គាល់​ថា លោក​ជា​ព្យាការី*​មាន​ឫទ្ធា‌នុភាព​ក្នុង​គ្រប់​កិច្ចការ​ដែល​លោក​បាន​ធ្វើ និង​គ្រប់​ពាក្យ​សម្ដី​ដែល​លោក​បាន​ថ្លែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ទ្រង់​មាន​បន្ទូល​ថា តើ​ការ​អ្វី​ហ្នឹង នោះ​គេ​ឆ្លើយ​ថា គឺ​ពី​ដំណើរ​លោក​យេស៊ូវ ពី​ស្រុក​ណា‌សារ៉ែត ជា​ហោរា ដែល​ការ​លោក​ធ្វើ នឹង​ពាក្យ​សំដី​របស់​លោក សុទ្ធ​តែ​មាន​ឫទ្ធិ នៅ​ចំពោះ​ព្រះ នឹង​បណ្តាជន​ទាំង‌ឡាយ​ផង

សូមមើលជំពូក ចម្លង




លូកា 24:19
13 ការដាក់ឲ្យឆ្លើយតបគ្នា  

មហា‌ជន​ឆ្លើយ​ថា៖ «គាត់​ជា​ណាពី​អ៊ីសា មក​ពី​ភូមិ​ណាសា‌រ៉ែត​ក្នុង​ស្រុក​កាលី‌ឡេ»។


«អ៊ីសា​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​អើយ! តើ​អ្នក​ចង់​ធ្វើ​អ្វី​យើង? អ្នក​មក​បំផ្លាញ​យើង! ខ្ញុំ​ស្គាល់​អ្នក​ហើយ អ្នក​ពិត​ជា​អ្នក​ដ៏​វិសុទ្ធ ដែល​មក​ពី​អុលឡោះ»។


ម្នាក់​ឈ្មោះ​ក្លេវ‌ប៉ាស​ជម្រាប​អ៊ីសា​ថា៖ «ប្រជា‌ជន​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹម ដឹង​ហេតុ‌ការណ៍​ដែល​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​គ្រប់​ៗ​គ្នា ម្ដេច​ក៏​លោក​មិន​ដឹង?»។


គេ​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា ហើយ​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ​ដោយ​ពោល​ថា៖ «មាន​ណាពី​ដ៏​ប្រសើរ​ឧត្ដម​ម្នាក់ បាន​មក​នៅ​ក្នុង​ចំណោម​យើង​ហើយ អុលឡោះ​មក​រំដោះ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់»។


គាត់​បាន​មក​ជួប​អ៊ីសា​ទាំង​យប់ ហើយ​និយាយ​ថា៖ «តួន​យើង​ខ្ញុំ​ដឹង​ថា​អុលឡោះ​បាន​ចាត់​តួន​ឲ្យ​មក​បង្រៀន​យើង​ខ្ញុំ ដ្បិត​គ្មាន​នរណា​អាច​ធ្វើ​ទី​សំគាល់​ដូច​តួន​បាន​ឡើយ វៀរ​លែង​តែ​អុលឡោះ​នៅ​ជា​មួយ​អ្នក​នោះ»។


នាង​ជម្រាប​អ៊ីសា​ថា៖ «លោក នាង​ខ្ញុំ​យល់​ថា លោក​ពិត​ជា​ណាពី​មែន។


កាល​មនុស្ស‌ម្នា​ឃើញ​ទី​សំគាល់​ដែល​អ៊ីសា​បាន​ធ្វើ​នោះ​ក៏​ពោល​ថា៖ «លោក​នេះ​ពិត​ជា​ណាពី​ដែល​ត្រូវ​មក​ក្នុង​ពិភព​លោក​មែន»។


ពួក​គេ​តប​ទៅ​គាត់​វិញ​ថា៖ «តើ​អ្នក​ជា​ពួក​កាលី‌ឡេ​ដែរ​ឬ? សុំ​លោក​ពិចារ‌ណា​មើល៍​ពុំ​ដែល​មាន​ណាពី​ណា​ម្នាក់​កើត​ពី​ស្រុក​កាលី‌ឡេ​ឡើយ»។ [


បង​ប្អូន​បាន​ជ្រាប​ថា អុលឡោះ​បាន​ចាក់​រស‌អុលឡោះ​ដ៏​វិសុទ្ធ និង​អំណាច តែង‌តាំង​អ៊ីសា ជា​អ្នក​ភូមិ​ណាសារ៉ែត។ បង​ប្អូន​ក៏​ជ្រាប​ដែរ​ថា អ៊ីសា​បាន​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ប្រព្រឹត្ដ​អំពើ​ល្អ និង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​អ៊ីព្លេស​សង្កត់‌សង្កិន​ឲ្យ​បាន​ជា ដ្បិត​អុលឡោះ​នៅ​ជា​មួយ​អ៊ីសា។


បង​ប្អូន​អ៊ីស្រ‌អែល​អើយ សូម​ស្ដាប់​ពាក្យ​នេះ​ចុះ! អុលឡោះ​បាន​រ៉ាប់​រង​ទទួល​អ៊ីសា ជា​អ្នក​ភូមិ​ណាសារ៉ែត នៅ​មុខ​បង​ប្អូន​ទាំង​អស់​គ្នា ដោយ​អុលឡោះ​បាន​សំដែង​ការ​អស្ចារ្យ អំណាច និង​ទី​សំគាល់​ផ្សេងៗ នៅ​កណ្ដាល​ចំណោម​បង​ប្អូន តាម​រយៈ​អ៊ីសា​ដូច​បង​ប្អូន​ជ្រាប​ស្រាប់​ហើយ។


ម៉ូសា​បាន​ទទួល​ការ​អប់រំ តាម​ចំណេះ​វិជ្ជា​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អេស៊ីប គាត់​មាន​សំនួន​វោហារ​ពូកែ ហើយ​ប៉ិន‌ប្រសប់​ធ្វើ​កិច្ចការ​ផ្សេងៗ​ផង។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា នឹង​ធ្វើ​ឲ្យ​មាន​ណាពី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បង​ប្អូន​របស់​អ្នក​រាល់​គ្នា។ ចូរ​នាំ​គ្នា​ស្តាប់​តាម​ណាពី​នោះ​ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម