មនុស្សសុចរិត និងមនុស្សស្លូតត្រង់ ឃើញមនុស្សអាក្រក់វិនាស គេនាំគ្នាសប្បាយរីករាយ និងសើចចំអកឲ្យថា:
ទំនុកតម្កើង 58:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯមនុស្សសុចរិតវិញ គេនឹងរីករាយ ដោយបានឃើញព្រះជាម្ចាស់ សងសឹកជំនួសពួកគេ ហើយគេលាងជើងនៅក្នុងឈាម របស់មនុស្សអាក្រក់។ ព្រះគម្ពីរខ្មែរសាកល មនុស្សសុចរិតនឹងអរសប្បាយនៅពេលបានឃើញការសងសឹក គេនឹងលាងជើងរបស់ខ្លួនក្នុងឈាមរបស់មនុស្សអាក្រក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សសុចរិតនឹងត្រេកអរ ដោយឃើញសេចក្ដីសងសឹក គេនឹងលាងជើងក្នុងឈាមរបស់មនុស្សអាក្រក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមនុស្សសុចរិត គេនឹងមានសេចក្ដីអំណរ ដោយឃើញសេចក្ដីសងសឹក គេនឹងលាងជើងក្នុងឈាមនៃមនុស្សអាក្រក់ អាល់គីតាប រីឯមនុស្សសុចរិតវិញ គេនឹងរីករាយ ដោយបានឃើញអុលឡោះ សងសឹកជំនួសពួកគេ ហើយគេលាងជើងនៅក្នុងឈាម របស់មនុស្សអាក្រក់។ |
មនុស្សសុចរិត និងមនុស្សស្លូតត្រង់ ឃើញមនុស្សអាក្រក់វិនាស គេនាំគ្នាសប្បាយរីករាយ និងសើចចំអកឲ្យថា:
ហ្វូងសត្វរបស់ខ្ញុំផ្ដល់ទឹកដោះឲ្យខ្ញុំ យ៉ាងបរិបូណ៌ ចម្ការអូលីវរបស់ខ្ញុំ ផ្ដល់ប្រេងដ៏ច្រើនហូរហៀរមកខ្ញុំ។
ពេលមនុស្សសុចរិតឃើញដូច្នេះ គេនឹងមានអំណរសប្បាយ តែមនុស្សទុច្ចរិតនឹងបិទមាត់យ៉ាងស្ងៀមស្ងាត់។
សូមឲ្យមនុស្សសុចរិតមានអំណរសប្បាយ ដោយសារព្រះអម្ចាស់ ហើយនាំគ្នាមកជ្រកកោនជាមួយព្រះអង្គ សូមឲ្យអស់អ្នកដែលមានចិត្តទៀងត្រង់ លើកតម្កើងព្រះអង្គ។
ដើម្បីឲ្យអ្នករាល់គ្នាដើរលុយក្នុងឈាម របស់ពួកគេ ហើយឆ្កែនឹងនាំគ្នាលិទ្ធឈាម របស់ខ្មាំងសត្រូវទាំងនោះដែរ»។
ពេលព្យុះសង្ឃរាមកដល់ មនុស្សពាលត្រូវវិនាស តែមនុស្សសុចរិតនៅស្ថិតស្ថេរអស់កល្បជានិច្ច។
ពេលមនុស្សសុចរិតមានសុភមង្គល អ្នកក្រុងទាំងមូលនឹងសប្បាយរីករាយ ពេលមនុស្សអាក្រក់អន្តរាយ គេបែរជានាំគ្នាស្រែកហ៊ោវិញ។
ចូរឲ្យប្រជាជាតិទាំងឡាយអបអរសាទរ ប្រជារាស្ត្ររបស់ព្រះអម្ចាស់! ដ្បិតព្រះអង្គសងសឹកជួសអ្នកបម្រើរបស់ព្រះអង្គ ព្រះអង្គដាក់ទោសបច្ចាមិត្ត។ ព្រះអង្គធ្វើឲ្យទឹកដី និងប្រជារាស្ត្រ របស់ព្រះអង្គរួចផុតពីសៅហ្មង”»។
បន្ទាប់មក គេយកធុងចេញទៅក្រៅទីក្រុង ដើម្បីបញ្ជាន់ផ្លែ ពេលនោះ មានឈាមហូរចេញពីធុងមកមានកម្ពស់ត្រឹមមាត់សេះ ចម្ងាយប្រមាណមួយពាន់ប្រាំមួយរយស្ដាដ ។
ស្ថានបរមសុខអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! អ្នករាល់គ្នាដែលជាប្រជាជនដ៏វិសុទ្ធ* សាវ័ក* និងព្យាការី* ចូរអរសប្បាយដែរ ដ្បិតព្រះជាម្ចាស់បានរកយុត្តិធម៌ឲ្យអ្នករាល់គ្នា ដោយដាក់ទោសក្រុងនេះហើយ»។
ឱព្រះអម្ចាស់អើយ សូមឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់ព្រះអង្គ វិនាសអន្តរាយដូច្នោះដែរ! សូមឲ្យអ្នកដែលស្រឡាញ់ព្រះអង្គ បានដូចព្រះអាទិត្យមានរស្មីភ្លឺចាំងចែង»។ ស្រុកទេសក៏បានសុខសាន្តត្រាណ អស់រយៈពេលសែសិបឆ្នាំ។