រីឯក្រុងបាប៊ីឡូនវិញ បន្តិចទៀតឯងក៏នឹងត្រូវគេបំផ្លាញខ្ទេចខ្ទីដែរ! អ្នកណាធ្វើបាបឯង តបស្នងនឹងអំពើដែលឯងបានប្រព្រឹត្តចំពោះយើង អ្នកនោះមានសុភមង្គលហើយ!
ទំនុកតម្កើង 54:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនឹងតបស្នងទៅខ្មាំងសត្រូវរបស់ខ្ញុំ តាមអំពើដែលគេប្រព្រឹត្ត។ សូមកម្ទេចពួកគេឲ្យវិនាសសូន្យឈឹងទៅ ដោយយល់ដល់ព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គ! ព្រះគម្ពីរខ្មែរសាកល ព្រះអង្គនឹងតបសងពួកសត្រូវរបស់ទូលបង្គំ តាមការអាក្រក់របស់ពួកគេ; សូមព្រះអង្គបំផ្លាញជីវិតពួកគេ ដោយព្រោះសេចក្ដីពិតត្រង់របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹងសងទៅខ្មាំងសត្រូវរបស់ទូលបង្គំ តាមអំពើអាក្រក់របស់គេ ដោយយល់ដល់ព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គ សូមបំផ្លាញគេឲ្យវិនាសសូន្យទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់នឹងសងសេចក្ដីអាក្រក់របស់ពួកខ្មាំងសត្រូវ ទូលបង្គំទៅលើគេវិញ សូមបំផ្លាញគេដោយនូវសេចក្ដីស្មោះត្រង់របស់ទ្រង់ អាល់គីតាប ទ្រង់នឹងតបស្នងទៅខ្មាំងសត្រូវរបស់ខ្ញុំ តាមអំពើដែលគេប្រព្រឹត្ត។ សូមកំទេចពួកគេឲ្យវិនាសសូន្យឈឹងទៅ ដោយយល់ដល់ចិត្តស្មោះ ត្រង់របស់ទ្រង់! |
រីឯក្រុងបាប៊ីឡូនវិញ បន្តិចទៀតឯងក៏នឹងត្រូវគេបំផ្លាញខ្ទេចខ្ទីដែរ! អ្នកណាធ្វើបាបឯង តបស្នងនឹងអំពើដែលឯងបានប្រព្រឹត្តចំពោះយើង អ្នកនោះមានសុភមង្គលហើយ!
ឱព្រះអម្ចាស់អើយ សូមទ្រង់ព្រះសណ្ដាប់ពាក្យ អធិស្ឋានរបស់ទូលបង្គំផង សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យ ទទូចអង្វររបស់ទូលបង្គំ! សូមឆ្លើយតបមកទូលបង្គំដោយព្រះហឫទ័យ សុចរិតដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ។
ដោយព្រះអង្គមានព្រះហឫទ័យមេត្តា ករុណាចំពោះទូលបង្គំ សូមកម្ទេចខ្មាំងសត្រូវ និងបច្ចាមិត្ត ទាំងប៉ុន្មានរបស់ទូលបង្គំ ឲ្យវិនាសសូន្យទៅ ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។
ឱព្រះអម្ចាស់អើយ! សូមបង្រៀនទូលបង្គំ ឲ្យស្គាល់មាគ៌ារបស់ព្រះអង្គ សូមណែនាំទូលបង្គំឲ្យដើរតាមផ្លូវត្រង់ ព្រោះទូលបង្គំមានសត្រូវជាច្រើន។
អ្នករាល់គ្នាដែលគោរពបម្រើព្រះអម្ចាស់អើយ ចូរស្រឡាញ់ព្រះអង្គ! ព្រះអម្ចាស់ថែរក្សាអ្នកជឿ តែព្រះអង្គធ្វើទោសយ៉ាងតឹងរ៉ឹង ដល់មនុស្សព្រហើន។
ឱព្រះអម្ចាស់អើយ! មានមនុស្សជាច្រើនប្រឆាំងនឹងទូលបង្គំ! សូមដឹកនាំទូលបង្គំឲ្យធ្វើតាមព្រះហឫទ័យ របស់ព្រះអង្គ សូមពង្រាបផ្លូវរបស់ព្រះអង្គនៅមុខទូលបង្គំផង។
ឱព្រះជាម្ចាស់អើយ មនុស្សព្រហើនលើកគ្នាប្រឆាំងនឹងទូលបង្គំ មនុស្សឃោរឃៅមួយពួកចង់ដកជីវិតទូលបង្គំ អ្នកទាំងនោះមិនរវីរវល់នឹងព្រះអង្គទេ។
ព្រះអម្ចាស់អើយ តើស្នាព្រះហស្ដដែលព្រះអង្គធ្លាប់សម្តែង ដោយព្រះហឫទ័យមេត្តាករុណា កាលពីគ្រាមុននោះ នៅឯណា? តើព្រះបន្ទូលដែលព្រះអង្គបានសន្យាយ៉ាង ស្មោះស្ម័គ្រចំពោះព្រះបាទដាវីឌនៅឯណា?
ព្រះអង្គសងទៅពួកគេវិញ សមតាមកំហុសដែលគេបានប្រព្រឹត្ត ព្រះអង្គធ្វើឲ្យគេវិនាសសូន្យ ដោយសារអំពើកំណាចរបស់ខ្លួនផ្ទាល់ ព្រះអម្ចាស់ជាព្រះនៃយើង នឹងធ្វើឲ្យពួកគេវិនាសសូន្យទៅ។
លោកអលេក្សានត្រុសជាជាងដែក បានធ្វើបាបខ្ញុំយ៉ាងច្រើន។ ព្រះអម្ចាស់នឹងតបស្នងទៅគាត់វិញ តាមអំពើដែលគាត់បានប្រព្រឹត្តនោះជាមិនខាន។
ចូរសងទៅក្រុងនេះឲ្យសមនឹងអំពើដែលខ្លួនបានប្រព្រឹត្ត បើគេប្រព្រឹត្តយ៉ាងណា ត្រូវតបស្នងទៅគេវិញមួយជាពីរ ហើយចាក់បំពេញពែង ដែលគេបានប្រុងប្រៀបស្រេចហើយនោះ មួយជាពីរដែរ!