ព្រះជាម្ចាស់នឹកដល់លោកណូអេ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយលោក ព្រះអង្គធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្ដើមស្រក។
ទំនុកតម្កើង 132:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមនឹកដល់ព្រះបាទដាវីឌ និងការនឿយហត់ទាំងប៉ុន្មានរបស់ព្រះរាជាផង។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ ដោយយល់ដល់ដាវីឌ សូមនឹកចាំអស់ទាំងការរងទុក្ខរបស់គាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីព្រះបាទដាវីឌ និងពីគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់លោក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីដាវីឌ ហើយពីគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់លោក អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមនឹកដល់ស្តេចទត និងការនឿយហត់ទាំងប៉ុន្មានរបស់គាត់ផង។ |
ព្រះជាម្ចាស់នឹកដល់លោកណូអេ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយលោក ព្រះអង្គធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្ដើមស្រក។
ខ្ញុំមានអំណរខ្លាំងណាស់ នៅពេលគេប្រាប់ខ្ញុំថា: ចូរយើងនាំគ្នាទៅព្រះដំណាក់របស់ព្រះអម្ចាស់!។
ប្រសិនបើគ្មានព្រះអម្ចាស់ នៅខាងយើងទេនោះ - សូមឲ្យជនជាតិអ៊ីស្រាអែលពោលតាមថា: -
អ្នកណាផ្ញើជីវិតលើព្រះអម្ចាស់ អ្នកនោះប្រៀបបាននឹងភ្នំស៊ីយ៉ូន ដែលនៅស្ថិតស្ថេររហូត ឥតរង្គើសោះឡើយ។
ពេលព្រះអម្ចាស់នាំអស់អ្នក ដែលជាប់ជាឈ្លើយ ត្រឡប់មកក្រុងស៊ីយ៉ូនវិញ យើងទាំងអស់គ្នាដូចជាយល់សប្ដិ។
ប្រសិនបើព្រះអម្ចាស់ មិនសង់ផ្ទះទេនោះ អស់អ្នកដែលសង់ផ្ទះនឹងខំប្រឹងសង់ ដោយឥតបានផលអ្វីឡើយ! ប្រសិនបើព្រះអម្ចាស់មិនថែរក្សាទីក្រុងទេនោះ អ្នកយាមទីក្រុងនឹងខំប្រឹងយាម ដោយឥតបានផលអ្វីឡើយ!
អ្នកណាគោរព កោតខ្លាចព្រះអម្ចាស់ ហើយដើរតាមមាគ៌ារបស់ព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!
គេតែងតែនាំគ្នាធ្វើបាបខ្ញុំ តាំងពីខ្ញុំនៅក្មេង សូមឲ្យជនជាតិអ៊ីស្រាអែលពោលតាមថា
ឱព្រះអម្ចាស់អើយ ទូលបង្គំគ្មានចិត្តអំនួត ឬវាយឫកខ្ពស់ទេ ទូលបង្គំមិនប្រាថ្នាចង់បានអ្វីដែលធំអស្ចារ្យ ហួសពីសមត្ថភាពរបស់ទូលបង្គំឡើយ។
សូមទតមកទុក្ខវេទនា និងការនឿយព្រួយរបស់ទូលបង្គំ សូមអត់ទោសឲ្យទូលបង្គំ បានរួចពីអំពើបាបទាំងប៉ុន្មានផង។
ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮសម្រែកថ្ងូររបស់ពួកគេ។ ព្រះអង្គនឹកដល់សម្ពន្ធមេត្រី ដែលព្រះអង្គចងជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។
ពេលខ្ញុំនឹកដល់ទុក្ខលំបាក និងភាពតែលតោល ដែលខ្ញុំជួបប្រទះ នោះចិត្តខ្ញុំឈឺចាប់ខ្លោចផ្សាក្រៃលែង។
ព្រះអម្ចាស់អើយ សូមនឹកដល់ហេតុការណ៍ដែលកើតមានចំពោះយើងខ្ញុំ សូមទតមើលចុះ តើគេត្មះតិះដៀលយើងខ្ញុំដល់កម្រិតណា!