ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 88:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​ទ្រង់​នឹង​សំដែង​ការ​អស្ចារ្យ ដល់​មនុស្ស​ដែល​ស្លាប់​ហើយ​ឬ តើ​អ្នក​ដែល​ស្លាប់​នឹង​ងើប​ឡើង​សរសើរ​ដល់​ទ្រង់​ដែរ​ឬ។ –បង្អង់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

តើ​ព្រះអង្គ​នឹង​ធ្វើ​កិច្ចការដ៏អស្ចារ្យ​ដល់​មនុស្ស​ស្លាប់​ឬ​? តើ​ព្រលឹងមនុស្សស្លាប់​នឹង​ក្រោកឡើង​អរព្រះគុណ​ព្រះអង្គ​ឬ​? សេឡា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​ព្រះ‌អង្គ​ធ្វើ​ការ​អស្ចារ្យ សម្រាប់​មនុស្ស​ស្លាប់​បានឬ? តើ​អ្នក​ដែល​ស្លាប់​ទៅ​ហើយ ងើប​សរសើរ​ព្រះ‌អង្គ​ដែរ​ឬ? –បង្អង់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​ព្រះអង្គ​អាច​ធ្វើ​ការ​អស្ចារ្យ សម្រាប់​មនុស្ស​ស្លាប់​បាន​ឬ? តើ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ អាច​ក្រោក​ឡើង​សរសើរ​តម្កើង​ព្រះអង្គ​កើត​ឬ? - សម្រាក

សូមមើលជំពូក

អាល់គីតាប

តើ​ទ្រង់​អាច​ធ្វើ​ការ​អស្ចារ្យ សម្រាប់​មនុស្ស​ស្លាប់​បាន​ឬ? តើ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ អាច​ក្រោក​ឡើង​សរសើរ​តម្កើង​ទ្រង់​កើត​ឬ? - សម្រាក

សូមមើលជំពូក



ទំនុកតម្កើង 88:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ស្លាប់​រមែង​មិន​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ទេ ព្រម​ទាំង​មនុស្ស​ដែល​ចុះ​ទៅ​នៅ​ឯ​ស្ថាន​ស្ងាត់​ឈឹង​ផង


៙ ខ្ញុំ​នឹង​មិន​ស្លាប់​ទេ គឺ​នឹង​រស់​នៅ​វិញ ហើយ​ខ្ញុំ​នឹង​ប្រកាស​ពី​អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌យេហូវ៉ា


ទូលបង្គំ​លើក​ដៃ​ប្រណម្យ​ដល់​ទ្រង់ ព្រលឹង​ទូលបង្គំ​ស្រេក​រក​ទ្រង់ ដូច​ជា​ដី​ហួត ហែង​ស្រេក​រក​ទឹក។ –បង្អង់


តើ​មាន​ប្រយោជន៍​អ្វី ដែល​ទ្រង់​កំចាយ​ឈាម​ទូលបង្គំ ហើយ​ឲ្យ​ទូលបង្គំ​ចុះ​ទៅ​ក្នុង​រណ្តៅ​នោះ តើ​ធូលី​នឹង​សរសើរ​ដល់​ទ្រង់​ដែរ​ឬ តើ​នឹង​និទាន​ពី​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​ឬ​ទេ


ដ្បិត​ក្នុង​មរណ‌ភាព គ្មាន​សេចក្ដី​នឹក​ចាំ​ពី​ទ្រង់​ទៀត​ឡើយ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​តើ​អ្នក​ណា​នឹង​សរសើរ​ដល់​ទ្រង់


ឱ​ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​អំពាវ‌នាវ​ដល់​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ


ឯ​ពួក​ស្លាប់​របស់​ឯង​គេ​នឹង​រស់​ទៀត គេ​នឹង​រស់​ឡើង​វិញ​ជា​មួយ​នឹង​សព​របស់​អញ ឯង​រាល់​គ្នា​ដែល​អាស្រ័យ​នៅ​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ចុះ ដ្បិត​ទឹក​សន្សើម​របស់​ឯង ប្រៀប​ដូច​ជា​ទឹក​សន្សើម​ពេល​ព្រលឹម ឯ​ដី​នឹង​បញ្ចេញ​មនុស្ស​ស្លាប់​មក។