Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 88:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 តើ​ព្រះ‌អង្គ​ធ្វើ​ការ​អស្ចារ្យ សម្រាប់​មនុស្ស​ស្លាប់​បានឬ? តើ​អ្នក​ដែល​ស្លាប់​ទៅ​ហើយ ងើប​សរសើរ​ព្រះ‌អង្គ​ដែរ​ឬ? –បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 តើ​ព្រះអង្គ​នឹង​ធ្វើ​កិច្ចការដ៏អស្ចារ្យ​ដល់​មនុស្ស​ស្លាប់​ឬ​? តើ​ព្រលឹងមនុស្សស្លាប់​នឹង​ក្រោកឡើង​អរព្រះគុណ​ព្រះអង្គ​ឬ​? សេឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 តើ​ព្រះអង្គ​អាច​ធ្វើ​ការ​អស្ចារ្យ សម្រាប់​មនុស្ស​ស្លាប់​បាន​ឬ? តើ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ អាច​ក្រោក​ឡើង​សរសើរ​តម្កើង​ព្រះអង្គ​កើត​ឬ? - សម្រាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 តើ​ទ្រង់​នឹង​សំដែង​ការ​អស្ចារ្យ ដល់​មនុស្ស​ដែល​ស្លាប់​ហើយ​ឬ តើ​អ្នក​ដែល​ស្លាប់​នឹង​ងើប​ឡើង​សរសើរ​ដល់​ទ្រង់​ដែរ​ឬ។ –បង្អង់

សូមមើលជំពូក ចម្លង

អាល់គីតាប

10 តើ​ទ្រង់​អាច​ធ្វើ​ការ​អស្ចារ្យ សម្រាប់​មនុស្ស​ស្លាប់​បាន​ឬ? តើ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ អាច​ក្រោក​ឡើង​សរសើរ​តម្កើង​ទ្រង់​កើត​ឬ? - សម្រាក

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 88:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ស្លាប់​មិន​ចេះ​សរសើរ​តម្កើង ព្រះ‌យេហូវ៉ា​ទេ ហើយ​អ្នក​ណា​ដែល​ចុះ​ទៅ​ស្ថាន​ស្ងាត់​ឈឹង ក៏​មិន​ចេះ​សរសើរ​តម្កើងព្រះ‌អង្គ​ដែរ។


៙ ខ្ញុំ​នឹង​មិន​ស្លាប់​ទេ គឺ​ខ្ញុំនឹង​រស់​នៅ ហើយរៀប​រាប់​អំពី​ស្នាព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ។


ទូល‌បង្គំ​លើក​ដៃ​ប្រណម្យ​ដល់​ព្រះ‌អង្គ ព្រលឹង​ទូល‌បង្គំ​ស្រេក​ឃ្លាន​ចង់​បាន​ព្រះ‌អង្គ ដូច​ជា​ដី​ហួត​ហែង។ –បង្អង់


«តើ​មាន​ប្រយោជន៍​អ្វី បើ​ទូល‌បង្គំ​ស្លាប់ ហើយ​ចុះ​ទៅ​ក្នុង​រណ្តៅ​នោះ? តើ​ធូលី​អាច​សរសើរ​ព្រះ‌អង្គ​កើត​ឬ? តើ​គេ​អាច​ថ្លែង​រៀប​រាប់​ពី​ព្រះ‌ហឫ‌ទ័យ ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​កើត​ឬ?


ដ្បិត​ពេល​ស្លាប់​ផុត​ទៅហើយ គ្មាន​សេចក្ដី​នឹក​ចាំ​ពី​ព្រះ‌អង្គ​ទៀត​ទេ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ តើ​អ្នក​ណា​អាច​សរសើរ​ព្រះ‌អង្គ​បាន?


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ​រាល់​ថ្ងៃ។


ពួក​អ្នក​ស្លាប់​របស់​ព្រះ‌អង្គ​នឹង​រស់​ឡើង​វិញ សាក​សព​របស់​គេ​នឹង​ក្រោក​ឡើង។ ពួក​អ្នក​ដែល​ដេក​នៅ​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ដោយ​អំណរ​ចុះ! ដ្បិត​ទឹក​សន្សើម​របស់​ព្រះ‌អង្គ ជា​ទឹក​សន្សើម​ពេល​ព្រលឹម ហើយ​ផែន​ដី​នឹង​បញ្ចេញ​មនុស្ស​ស្លាប់​មក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម