Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 88:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ៙ តើ​នឹង​មាន​គេ​ថ្លែង​ពី​សេចក្ដី​សប្បុរស​ទ្រង់​នៅ​ក្នុង​ផ្នូរ ឬ​ពី​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់ នៅ​ទី​ហិន‌វិនាស​ដែរ​ឬអី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 តើ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ត្រូវបាន​ថ្លែង​នៅក្នុង​ផ្នូរ ហើយ​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​ត្រូវបាន​ថ្លែង​នៅ​ស្ថាននរក​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 តើ​គេ​ថ្លែង​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​នៅ​ក្នុង​ផ្នូរ ឬ​ពី​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ នៅ​ទី​ហិន​វិនាស​កើត​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 តើ​អ្នក​នៅ​ក្នុង​ផ្នូរ​អាច​ថ្លែង​ពី​ព្រះ‌ហឫទ័យ មេត្តា​ករុណា​របស់​ព្រះអង្គ ហើយ​អ្នក​ដែល​វិនាស​បាត់​បង់​ជីវិត​ទៅ​ហើយ​នោះ អាច​ថ្លែង​ពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ របស់​ព្រះអង្គ​កើត​ឬ?

សូមមើលជំពូក ចម្លង

អាល់គីតាប

11 តើ​អ្នក​នៅ​ក្នុង​ផ្នូរ​អាច​ថ្លែង​ពី​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់ ហើយ​អ្នក​ដែល​វិនាស​បាត់​បង់​ជីវិត​ទៅ​ហើយ​នោះ អាច​ថ្លែង​ពី​ចិត្ត​ស្មោះ‌ស្ម័គ្រ របស់​ទ្រង់​កើត​ឬ?

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 88:11
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ថា មនុស្ស​អាក្រក់​ត្រូវ​បំរុង​ទុក​ដល់​ថ្ងៃ​អន្តរាយ គេ​ត្រូវ​នាំ​ចេញ​ទៅ​ឯ​ថ្ងៃ​នៃ​សេចក្ដី​ឃោរ‌ឃៅ


ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ក៏​អាក្រាត​ទទេ​នៅ​ចំពោះ​ព្រះ ហើយ​ទី​ជង្ហុក​ជ្រៅ​គ្មាន​អ្វី​គ្រប​បាំង​ឡើយ


តែ​ឱ​ព្រះ‌អង្គ​អើយ ទ្រង់​នឹង​ឲ្យ​គេ​ចុះ​ទៅ​ឯ​រណ្តៅ​នៃ​សេចក្ដី​ហិន‌វិនាស ពួក​មនុស្ស​កំចាយ​ឈាម ហើយ​មនុស្ស​ឧបាយ‌កល នឹង​រស់​នៅ​មិន​ដល់​ត្រឹម​ពាក់​កណ្តាល​អាយុ​ផង តែ​ទូលបង្គំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​វិញ។


ទូលបង្គំ​អស់​កំឡាំង ដោយ​ថ្ងូរ ដំណេក​ទូលបង្គំ​ត្រូវ​ទទឹក​ជោក​ទាល់​ភ្លឺ ទឹក​ភ្នែក​ទូលបង្គំ​ហូរ​ស្រោច​ដាប​គ្រែ


ពិត​ប្រាកដ​ជា​ទ្រង់​ឲ្យ​គេ​ឈរ​នៅ​កន្លែង​ដ៏​រឥល ទ្រង់​ក៏​បោះ​គេ​ចុះ​ទៅ​ឲ្យ​ត្រូវ​ហិន‌វិនាស


ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នឹង​ទី​វិនាស នោះ​ប្រាកដ​ច្បាស់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ​ហើយ ចំណង់​បើ​ចិត្ត​នៃ​អស់​ទាំង​មនុស្ស​ជាតិ តើ​ច្បាស់​ជា​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត។


ឯ​ពួក​ស្លាប់​របស់​ឯង​គេ​នឹង​រស់​ទៀត គេ​នឹង​រស់​ឡើង​វិញ​ជា​មួយ​នឹង​សព​របស់​អញ ឯង​រាល់​គ្នា​ដែល​អាស្រ័យ​នៅ​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ចុះ ដ្បិត​ទឹក​សន្សើម​របស់​ឯង ប្រៀប​ដូច​ជា​ទឹក​សន្សើម​ពេល​ព្រលឹម ឯ​ដី​នឹង​បញ្ចេញ​មនុស្ស​ស្លាប់​មក។


រួច​ទ្រង់​មាន​បន្ទូល​សួរ​ខ្ញុំ​ថា កូន​មនុស្ស​អើយ តើ​ឆ្អឹង​ទាំង​នេះ​នឹង​រស់​ឡើង​បាន​ឬ ខ្ញុំ​ក៏​ទូល​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​ជ្រាប​ហើយ


ចូរ​ឲ្យ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​ឯ​សេចក្ដី​ហិន‌វិនាស នោះ​ធំ ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ជា​ច្រើន​ដែល​ចូល​តាម​ទ្វារ​នោះ


ចុះ​បើ​សិន​ជា​ព្រះ‌ទ្រង់​ចង់​សំដែង​សេចក្ដី​ក្រោធ ព្រម​ទាំង​បើក​ឲ្យ​ស្គាល់​ព្រះ‌ចេស្តា ដល់​គ្រឿង​ប្រដាប់​គួរ​នឹង​ក្រោធ ដែល​រៀបចំ​ឡើង​សំរាប់​តែ​ត្រូវ​បំផ្លាញ​ដូច្នេះ ដែល​ទ្រង់​ទ្រាំ‌ទ្រ​ដោយ​អំណត់​ជា​យូរ​មក​ហើយ


តែ​កាល​ពី​ដើម មាន​ហោរា​ក្លែង‌ក្លាយ នៅ​ក្នុង​ពួក​ជន ដូច​ជា​នឹង​មាន​គ្រូ​ក្លែង‌ក្លាយ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែរ គេ​នឹង​លួច​នាំ​បញ្ចូល​បក្ស‌ពួក​ដែល​បង្ខូច​បំផ្លាញ គេ​មិន​ព្រម​ស្គាល់​ព្រះ​ដ៏​ជា​ម្ចាស់ ដែល​បាន​លោះ​គេ​នោះ​ឡើយ ក៏​នាំ​សេចក្ដី​វិនាស​ដ៏​ឆាប់​រហ័ស​ឲ្យ​មក​លើ​ខ្លួន​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម