ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 59:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ សូម​ទ្រង់​តើន​ឡើង​មក​ដាក់​ទោស​ដល់​ពួក​សាសន៍​ដទៃ សូម​កុំ​អាណិត​មេត្តា​ដល់​អ្នក​ណា​មួយ ដែល​រំលង​ដោយ​កាច​អាក្រក់​ឡើយ។ –បង្អង់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​គឺ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​ពលបរិវារ ជា​ព្រះ​នៃ​អ៊ីស្រាអែល សូម​តើនឡើង​ដើម្បី​ដាក់ទោស​អស់ទាំង​ប្រជាជាតិ សូម​កុំ​មេត្តា​ដល់​អស់ទាំង​មនុស្ស​ក្បត់​ដ៏ទុច្ចរិត​ឡើយ​! សេឡា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌អង្គ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ ទ្រង់​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល សូម​តើន​ឡើង ហើយ​ដាក់​ទោស ជាតិ​សាសន៍​ទាំង​អស់​នោះ សូម​កុំ​ប្រណី​អ្នក​ណា​ម្នាក់ ក្នុងចំណោម​អស់​អ្នក ដែល​ក្បត់​ដ៏​ទុច្ចរិត​ទាំង​នោះ​ឡើយ។ –បង្អង់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌ជា‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល ព្រះអង្គ​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល សូម​តើន​ឡើង ដាក់​ទោស​ប្រជា‌ជាតិ​ទាំង​អស់​នោះ សូម​កុំ​ប្រណី‌សន្ដោស​ពួក​ក្បត់​ដ៏​ទុច្ចរិត ទាំង​នោះ​ឡើយ!។ - សម្រាក

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ‌តាអាឡា អើយ! ទ្រង់​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល សូម​ក្រោក​ឡើង ដាក់​ទោស​ប្រជា‌ជាតិ​ទាំង​អស់​នោះ សូម​កុំ​ប្រណី‌សន្ដោស​ពួក​ក្បត់​ដ៏​ទុច្ចរិត ទាំង​នោះ​ឡើយ!។ - សម្រាក

សូមមើលជំពូក



ទំនុកតម្កើង 59:5
19 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​គាត់​ស្អាង​អាសនា​១​នៅ​ទី​នោះ ក៏​ដាក់​ឈ្មោះ​ថា អែល-អែល៉ូហេ-អ៊ីស្រាអែល។


ដ្បិត​មាន​មនុស្ស​ដទៃលើក​គ្នា​ឡើង​ទាស់​នឹង​ទូលបង្គំ ហើយ​ពួក​មនុស្ស​ច្រឡោត​ស្វែង​រក​ជីវិត​ទូលបង្គំ គេ​មិន​បាន​តាំង​ព្រះ​នៅ​មុខ​គេ​ឡើយ។ –បង្អង់


សូម​ឲ្យ​សេចក្ដី​ស្លាប់​លោ​មក​គ្រប​លើ​គេ ឲ្យ​គេ​ចុះ​ទាំង​រស់​ទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដ្បិត​មាន​អំពើ​អាក្រក់​នៅ​ក្នុង​ទី​លំនៅ​របស់​គេ ហើយ​នៅ​ខាង​ក្នុង​គេ​ផង


យ៉ាង​នោះ ជំនុំ​នៃ​បណ្តាជន​ទាំង‌ឡាយ នឹង​មក​នៅ​ព័ទ្ធ​ជុំវិញ​ទ្រង់ សូម​ទ្រង់​ឡើង​លើ​ទី​ខ្ពស់ ពី​លើ​គេ​វិញ


៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ តើ​ទ្រង់​នឹង​ខ្ញាល់​ទាស់​នឹង​សេចក្ដី​អធិស្ឋាន​របស់ រាស្ត្រ​ទ្រង់​ដល់​កាល​ណា


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ ឱ​ព្រះ​នៃ​យ៉ាកុប​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ផង។ បង្អង់


អស់​ទាំង​សាសន៍​ដទៃ​បាន​ផុង​ទៅ ក្នុង​រណ្តៅ​ដែល​ខ្លួន​បាន​ជីក ជើង​គេ​ជាប់​នៅ​ក្នុង​អន្ទាក់​វាត់ ដែល​ខ្លួន​គេ​បាន​បង្កប់​ទុក


ក៏​កុំ​ឲ្យ​ក្រាប​សំពះ​នៅ​ចំពោះ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​នោះ​ឡើយ ដ្បិត​អញ​ដែល​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អញ​មាន​សេចក្ដី​ប្រចណ្ឌ ក៏​ទំលាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើ​កូន​ចៅ​រហូត​ដល់​៣​ហើយ​៤​ដំណ​ផង ចំពោះ​អស់​អ្នក​ណា​ដែល​ស្អប់​អញ


ព្រះ​ទ្រង់​ក៏​មាន​បន្ទូល​នឹង​ម៉ូសេ​ទៀត​ថា ចូរ​និយាយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប​ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា នោះ​ជា​ឈ្មោះ​អញ​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​ក៏​សំរាប់​ជា​សេចក្ដី​រំឭក​ពី​អញ ដល់​គ្រប់​ទាំង​ដំណ​រៀង‌រាប​ត​ទៅ


ឱ​ពួក​គ្រប់‌គ្រង​លើ​ក្រុង​សូដុំម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ម្នាល​ពួក​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ


កាល​ណា​មែក​ស្វិត​ក្រៀម​ទៅ​ហើយ នោះ​នឹង​ត្រូវ​កាច់​ចេញ ហើយ​ពួក​ស្រីៗ​នឹង​មក​ដុត​ចោល ពី​ព្រោះ​ជន‌ជាតិ​នេះ​ឥត​មាន​យោបល់ ហេតុ​ដូច្នេះ ព្រះ​ដែល​បាន​បង្កើត​គេ ទ្រង់​នឹង​មិន​ប្រណី​ដល់​គេ​ឡើយ ព្រះ​ដែល​បាន​សូន​គេ​ឡើង ទ្រង់​នឹង​មិន​ផ្តល់​ព្រះ‌គុណ​ដល់​គេ​សោះ។


ប៉ុន្តែឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជ្រាប​អស់​ទាំង​គំនិត ដែល​គេ​ប្រឹក្សា​គ្នា ដើម្បី​សំឡាប់​ទូលបង្គំ​ហើយ សូម​ទ្រង់​កុំ​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​លុប​អំពើ​បាប​របស់​គេ​ពី​ចំពោះ​ទ្រង់​ដែរ គឺ​ឲ្យ​គេ​ត្រូវ​ដួល​នៅ​ចំពោះ​ទ្រង់​វិញ សូម​ទ្រង់​សំរេច​ដល់​គេ ក្នុង​វេលា​ដែល​ទ្រង់​មាន​សេចក្ដី​ខ្ញាល់​ចុះ។


ពួក​អធិបតី​ក្នុង​នគរ ពួក​ចៅហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​បាឡាត់ នឹង​ពួក​ចៅហ្វាយ​ស្រុក បាន​ជំនុំ​ព្រម​គ្នា ចង់​តាំង​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់ គឺ​ជា​សេចក្ដី​បំរាម​យ៉ាង​តឹង‌រ៉ឹង​ថា បើ​អ្នក​ណា​នឹង​សូម​អ្វី​ពី​ព្រះ​ណា ឬ​ពី​មនុស្ស​ណា​ក៏​ដោយ វៀរ​តែ​សូម​ពី​ព្រះ‌រាជា​ក្នុង​រវាង​៣០​ថ្ងៃ នោះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​រូង​សិង្ហ


ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា ឱ​ពួក​កូន​ចៅ​អ៊ីស្រាអែល​អើយ តើ​ឯង​រាល់​គ្នា​មិន​មែន​ដូច​ជា​ពួក​កូន​ចៅ​របស់​សាសន៍​អេធីយ៉ូពី​ដល់​អញ​ទេ​ឬ តើ​មិន​មែន​អញ​ដែល​នាំ​ពួក​អ៊ីស្រាអែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ នឹង​ពួក​ភីលីស្ទីន​ពី​ស្រុក​កាប់ថោរ ហើយ​ពួក​ស៊ីរី​ពី​ស្រុក​គារ​ទេ​ឬ​អី


ប៉ុន្តែ មិន​មែន​ថា​ព្រះ‌បន្ទូល​ទច់​អាក់​នោះ​ទេ ដ្បិត​មិន​មែន​អស់​អ្នក​ដែល​កើត​ក្នុង​សាសន៍​អ៊ីស្រាអែល ជា​សាសន៍​អ៊ីស្រាអែល​ពិត​នោះ​ឡើយ


ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ឥត​មេត្តា នោះ​នឹង​ត្រូវ​ទោស​ឥត​គេ​មេត្តា​ដែរ រីឯ​សេចក្ដី​មេត្តា នោះ​រមែង​ឈ្នះ​សេចក្ដី​ជំនុំ​ជំរះ​វិញ។