ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 42:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទឹក​ភ្នែក​របស់​ទូលបង្គំ​ជា​អាហារ​ទូលបង្គំ​ទាំង​ថ្ងៃ​ទាំង​យប់ កំពុង​ដែល​គេ​សួរ​មក​ទូលបង្គំ​ជានិច្ច​ថា តើ​ព្រះ​ឯង​នៅ​ឯ​ណា។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទាំងយប់ទាំងថ្ងៃ ទឹកភ្នែក​របស់ខ្ញុំ​បានជា​អាហារ​ដល់​ខ្ញុំ វាល់ព្រឹកវាល់ល្ងាច ពួកគេ​និយាយ​ដាក់​ខ្ញុំ​ថា​៖ “ព្រះ​របស់អ្នក​នៅ​ឯណា​?”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទាំង​ថ្ងៃ​ទាំង​យប់ ខ្ញុំ​មាន​តែ​ទឹក​ភ្នែក​ជា​អាហារ គេ​ពោល​មក​ខ្ញុំ​ជាប់​ជានិច្ច​ថា «តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​សម្រក់​ទឹក​ភ្នែក​ទាំង​ថ្ងៃ​ទាំង​យប់ ឥត​មាន​ល្ហែ។ គេ​ចេះ​តែ​ពោល​មក​ខ្ញុំ​គ្រប់​ពេល​គ្រប់​វេលា​ថា «តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»។

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​សម្រក់​ទឹក​ភ្នែក​ទាំង​ថ្ងៃ​ទាំង​យប់ ឥត​មាន​ល្ហែ។ គេ​ចេះ​តែ​ពោល​មក​ខ្ញុំ​គ្រប់​ពេល​គ្រប់​វេលា​ថា «តើ​អុលឡោះ​ជា​ម្ចាស់​របស់​ឯង​នៅ​ឯ​ណា?»។

សូមមើលជំពូក



ទំនុកតម្កើង 42:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រហែល​ជា​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ទត​មើល​សេចក្ដី​វេទនា​របស់​យើង​ទេ​ដឹង រួច​ទ្រង់​នឹង​ប្រោស​សេចក្ដី​ល្អ​មក​យើង ជំនួស​សេចក្ដី​ដែល​វា​ជេរ​ប្រមាថ​នៅ​ថ្ងៃ​នេះ​វិញ


ទូលបង្គំ​បាន​ទទួល​ទាន​ផែះ​ទុក​ជា​អាហារ ហើយ​បាន​លាយ​គ្រឿង​ផឹក​របស់​ទូលបង្គំ​ដោយ​ទឹក​ភ្នែក


តើ​មាន​ទំនង​អ្វី​ឲ្យ​ពួក​សាសន៍​ដទៃ​សួរ​ថា តើ​ព្រះ​គេ​នៅ​ឯ​ណា


ទូលបង្គំ​លើក​ដៃ​ប្រណម្យ​ដល់​ទ្រង់ ព្រលឹង​ទូលបង្គំ​ស្រេក​រក​ទ្រង់ ដូច​ជា​ដី​ហួត ហែង​ស្រេក​រក​ទឹក។ –បង្អង់


វា​បាន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ថា​ទ្រង់​នឹង​ប្រោស​ឲ្យ​រួច ចូរ​ឲ្យ​ទ្រង់​ជួយ​សង្គ្រោះ​វា​ចុះ ដ្បិត​វា​បាន​យក​ទ្រង់ ជា​ទី​គាប់​ចិត្ត​ហើយ


មាន​គ្នា​ច្រើន​និយាយ​ពី​ព្រលឹង​ទូលបង្គំ​ថា នៅ​ក្នុង​ព្រះ គ្មាន​សេចក្ដី​សង្គ្រោះ​ដល់​វា​ទៀត​ទេ។ បង្អង់


ពួក​ខ្មាំង​សត្រូវ គេ​ចំអក​ឲ្យ​ទូលបង្គំ ប្រៀប​ដូច​ជា​ដាវ ចាក់​ក្នុង​ឆ្អឹង​ទូលបង្គំ ដោយ​គេ​សួរ​ជានិច្ច​ថា តើ​ព្រះ​ឯង​នៅ​ឯ​ណា


ដើម្បី​ឲ្យ​បាន​ឃើញ​ឥទ្ធិ‌ឫទ្ធិ នឹង​សិរី‌ល្អ​របស់​ទ្រង់ ដូច​ជា​ទូលបង្គំ​បាន​ឃើញ​នៅ​ក្នុង​ទី​បរិសុទ្ធ​ដែរ


តើ​គួរ​គប្បី​ឲ្យ​ពួក​សាសន៍​ដទៃ​ប្រមាថ​សួរ​ថា ព្រះ​របស់​គេ​នៅ​ឯ​ណា​ឬ​អី សូម​ឲ្យ​ការ​សង‌សឹក​ចំពោះ​ឈាម​នៃ​ពួក​អ្នក​បំរើ​ទ្រង់ ដែល​ត្រូវ​កំចាយ​នោះ បាន​ស្គាល់​ច្បាស់ នៅ​កណ្តាល​ពួក​សាសន៍​ដទៃ ឲ្យ​យើង​ខ្ញុំ​បាន​ឃើញ​ផង


ឱ​ព្រះ‌អម្ចាស់​អើយ ឯ​ការ​ដែល​ពួក​អ្នក​ជិត​ខាង​យើង​ខ្ញុំ បាន​ត្មះ‌តិះដៀល​ដល់​ទ្រង់ នោះ​សូម​សង​ទៅ​លើ​ទ្រូង​គេ​១​ជា​៧​វិញ


ទ្រង់​បាន​ឲ្យ​គេ​បរិភោគ​នំបុ័ង​ដែល​នាំ​ឲ្យ​ស្រក់​ទឹក​ភ្នែក ព្រម​ទាំង​ឲ្យ​គេ​ផឹក​ទឹក​ភ្នែក​ពេញ​រង្វាល់​ហើយ


ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ជា​មហា‌ក្សត្រ ហើយ​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទោះ​ទាំង​ចាប​ក៏​រក​ទី​នៅ​បាន ហើយ​សត្វ​ត្រចៀក‌កាំ ក៏​បាន​សំបុក​សំរាប់​ខ្លួន ជា​កន្លែង​ដែល​ដាក់​កូន​បាន​ដែរ គឺ​ជា​អាសនា​នៃ​ទ្រង់


គឺ​ក្នុង​១​ឆ្នាំ ត្រូវ​ឲ្យ​ពួក​ប្រុសៗ មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់ គ្រប់​៣​ដង។


ត្រូវ​ឲ្យ​ពួក​សង្ឃ ជា​ពួក​អ្នក​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា បាន​យំ​នៅ​ត្រង់​កណ្តាល​បាំង‌សាច នឹង​អាសនា ត្រូវ​ឲ្យ​គេ​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​មេត្តា​ប្រណី​ដល់​រាស្ត្រ​ទ្រង់​ផង សូម​កុំ​ប្រគល់​មរដក​របស់​ទ្រង់​ទៅ ឲ្យ​ត្រូវ​គេ​ត្មះ‌តិះដៀល ឲ្យ​ពួក​សាសន៍​ដទៃ​បាន​គ្រប់‌គ្រង​លើ​គេ​ឡើយ តើ​មាន​ទំនង​អ្វី​ឲ្យ​គេ​បាន​នៅ​កណ្តាល​អស់​ទាំង​សាសន៍​ថា តើ​ព្រះ​របស់​គេ​នៅ​ឯ​ណា។


គ្រា​នោះ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ​ដែរ ហើយ​នឹង​មាន​សេចក្ដី​ខ្មាស​គ្រប​លើ​នាង ដែល​និយាយ​មក​ខ្ញុំ​ថា តើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​នៅ​ឯ​ណា ឯ​ភ្នែក​ខ្ញុំ​នឹង​ឃើញ​បំណង​ចិត្ត​កើត​ដល់​នាង នាង​នឹង​ត្រូវ​ជាន់​ឈ្លី​ឥឡូវ ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ


ដ្បិត​តើ​មាន​អ្នក​ឯ​ណា ក្នុង​បណ្តា​អស់​ទាំង​មនុស្ស​ដែល​ឮ​ព្រះ‌សៀង​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​មាន​បន្ទូល​ពី​កណ្តាល​ភ្លើង​មក ដូច​ជា​យើង​ខ្ញុំ​បាន​ឮ​នេះ ហើយ​បាន​រស់​នៅ​ដូច្នេះ