ដ្បិតទ្រង់បានក្រឡេកទតពីជាន់ខ្ពស់នៃទីបរិសុទ្ធទ្រង់ គឺព្រះយេហូវ៉ាបានទតពីស្ថានសួគ៌មក ពិចារណាមើលផែនដី
ទំនុកតម្កើង 150:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរសរសើរដល់ព្រះយេហូវ៉ា ចូរសរសើរដល់ព្រះ នៅក្នុងទីបរិសុទ្ធ របស់ទ្រង់ ចូរសរសើរដល់ទ្រង់ នៅចន្លោះអាកាស ជាទីសំដែងព្រះចេស្តាទ្រង់ ព្រះគម្ពីរខ្មែរសាកល ហាលេលូយ៉ា! ចូរសរសើរតម្កើងព្រះនៅក្នុងទីវិសុទ្ធរបស់ព្រះអង្គ ចូរសរសើរតម្កើងព្រះអង្គនៅលំហអាកាសនៃឫទ្ធានុភាពរបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរសរសើរតម្កើងព្រះយេហូវ៉ា ! ចូរសរសើរតម្កើងព្រះ នៅក្នុងទីបរិសុទ្ធរបស់ព្រះអង្គ ចូរសរសើរតម្កើងព្រះអង្គនៅក្នុងលំហអាកាស ជាទីសម្ដែងព្រះចេស្តារបស់ព្រះអង្គ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហាលេលូយ៉ា! ចូរសរសើរតម្កើង ព្រះជាម្ចាស់នៅក្នុងកន្លែងដ៏វិសុទ្ធ! ចូរសរសើរតម្កើងព្រះអង្គនៅក្នុងលំហអាកាស ដែលជាព្រះដំណាក់ដ៏រឹងមាំរបស់ព្រះអង្គ! អាល់គីតាប ចូរសរសើរតម្កើងអុលឡោះ! ចូរសរសើរតម្កើង អុលឡោះនៅក្នុងកន្លែងដ៏វិសុទ្ធ! ចូរសរសើរតម្កើងទ្រង់នៅក្នុងលំហអាកាស ដែលជាដំណាក់ដ៏រឹងមាំរបស់ទ្រង់! |
ដ្បិតទ្រង់បានក្រឡេកទតពីជាន់ខ្ពស់នៃទីបរិសុទ្ធទ្រង់ គឺព្រះយេហូវ៉ាបានទតពីស្ថានសួគ៌មក ពិចារណាមើលផែនដី
ចូរសរសើរដល់ព្រះយេហូវ៉ា ចូរច្រៀងបទ១ថ្មីថ្វាយព្រះយេហូវ៉ា ព្រមទាំងសេចក្ដីសរសើរពីទ្រង់ នៅក្នុងជំនុំនៃពួកអ្នកបរិសុទ្ធផង
ព្រះសូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យក្តាន់ញី សំរាលកូនមក ក៏ជំរុះស្លឹកឈើនៅព្រៃអស់រលីង ហើយនៅក្នុងព្រះវិហារនៃទ្រង់ នោះសព្វសារពើ ក៏បន្លឺឡើងថា «ស្រីសួស្តី»
គ្រានោះ ខ្ញុំក្រឡេកទៅឃើញនៅក្នុងអាកាសដែលនៅពីលើក្បាលចេរូប៊ីន មានភាពដូចជាត្បូងកណ្តៀងដែលមើលទៅដូចជាសណ្ឋាននៃបល្ល័ង្ក លេចមកពីលើចេរូប៊ីននោះ
ឯពួកអ្នកដែលមានប្រាជ្ញា គេនឹងភ្លឺដូចជារស្មីនៃផ្ទៃមេឃ ហើយពួកអ្នកដែលទាញនាំមនុស្សជាច្រើនឲ្យវិលមកឯសេចក្ដីសុចរិត នោះនឹងភ្លឺដូចជាអស់ទាំងផ្កាយនៅជាដរាបតទៅ