Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 10:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 គ្រា​នោះ ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​នៅ​ក្នុង​អាកាស​ដែល​នៅ​ពី​លើ​ក្បាល​ចេរូប៊ីន មាន​ភាព​ដូច​ជា​ត្បូង‌កណ្តៀង​ដែល​មើល​ទៅ​ដូច​ជា​សណ្ឋាន​នៃ​បល្ល័ង្ក លេច​មក​ពី​លើ​ចេរូប៊ីន​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពេល​នោះ ខ្ញុំមើល​ឃើញ​នៅ​ក្នុង​លំហ​អាកាស​ដែល​នៅ​ពី​លើ​ក្បាល​ចេរូ‌ប៊ីន មាន​ភាព​ដូច​ជា​ត្បូង​កណ្តៀង ដែល​មើល​ទៅ​ដូច​ជា​សណ្ឋាន​នៃ​បល្ល័ង្ក លេច​មក​ពី​លើ​ចេរូ‌ប៊ីន​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​លំហ​អាកាស​នៅ​ពី​លើ​ក្បាល​របស់​ពួក​ចេរូប៊ីន*។ ក្នុង​លំហ​អាកាស​នោះ មាន​ដូច​ជា​បល្ល័ង្ក​មួយ​ធ្វើ​ពី​ត្បូង​កណ្ដៀង។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​លំហ​អាកាស​នៅ​ពី​លើ​ក្បាល​របស់​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប។ ក្នុង​លំហ​អាកាស​នោះ មាន​ដូច​ជា​បល្ល័ង្ក​មួយ​ធ្វើ​ពី​ត្បូង​កណ្ដៀង។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 10:1
27 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា តើ​ត្រូវ​លាក់​នឹង​អ័ប្រា‌ហាំ​ពី​ការ​ដែល​អញ​រៀប​នឹង​ធ្វើ​ឬ​ទេ


គាត់​ងើប​ភ្នែក​ឡើង ក៏​មើល​ឃើញ​មនុស្ស​៣​នាក់​ឈរ​នៅ​ចំពោះ​មុខ កាល​គាត់​ឃើញ​ដូច្នោះ នោះ​គាត់​រត់​ពី​មាត់​ទ្វារ​ត្រសាល​ទៅ​ទទួល ដោយ​ក្រាប​រាប​នឹង​ដី


រួច​ក៏​បែរ​ចេញ​ពី​នោះ​ដំរង់​ទៅ​ខាង​ឯ​ក្រុង​សូដុំម​ទៅ តែ​អ័ប្រា‌ហាំ​គាត់​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នៅ​ឡើយ។


រួច​គាត់​ទូល​ថា មើល ឥឡូវ​ទូលបង្គំ​បាន​ផ្តើម​ទូល​នឹង​ព្រះ‌អម្ចាស់ ប្រហែល​ជា​រក​បាន​តែ​២០​នាក់​ប៉ុណ្ណោះ​នៅ​ទី​នោះ ទ្រង់​ក៏​មាន​បន្ទូល​ថា អញ​មិន​បំផ្លាញ​ទេ ដោយ​យល់​ដល់​២០​នាក់​នោះ


ទ្រង់​បណ្តេញ​មនុស្ស​ចេញ ហើយ​ដាក់​ចេរូប៊ីន​នៅ​ខាង​កើត​សួន‌ច្បារ​អេដែន នឹង​ដាវ ដែល​ជា​អណ្តាត​ភ្លើង​រេបែរ​ទៅ​គ្រប់​ទិស ដើម្បី​នឹង​រក្សា​ផ្លូវ​ទៅ​ឯ​ដើម​ជីវិត។


ដូច្នេះ យ៉ាកុប​នៅ​តែ​ម្នាក់​ឯង ហើយ​មាន​ម្នាក់​មក​ចំបាប់​នឹង​គាត់​រហូត​ដល់​ភ្លឺ


យ៉ាកុប​គាត់​ហៅ​កន្លែង​នោះ​ថា ព្នីអែល ដ្បិត​គាត់​នឹក​ថា អញ​បាន​ឃើញ​ព្រះ​នៅ​ប្រទល់​មុខ ហើយ​ជីវិត​អញ​បាន​គង់‌វង្ស​នៅ


ទ្រង់​គង់​លើ​ចេរូប៊ីន​ហោះ​មក អើ ទ្រង់​ក៏​សំកាំង​នៅ​លើ​ខ្យល់


គេ​ក៏​បាន​ឃើញ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់ មាន​ដូច​ជា​កំរាល​ធ្វើ​ពី​ត្បូង‌កណ្តៀង​ស្រឡះ​ត្រចះ​ដូច​ផ្ទៃ​មេឃ


ក្រោយ​មក​ជា​យូរ​ថ្ងៃ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ក្រោក​ឡើង​ទៅ​ឯ​ទន្លេ​អ៊ើប្រាត យក​សំពត់​ក្រវាត់ ដែល​អញ​បាន​បង្គាប់ ឲ្យ​លាក់​ទុក​នៅ​ទី​នោះ​មក​វិញ


គ្រា​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា


នៅ​ថ្ងៃ​៥​ខែ​អាសាធ ឆ្នាំ​ទី​៣០ កាល​ខ្ញុំ​នៅ​ជា​មួយ​នឹង​ពួក​ឈ្លើយ នៅ​មាត់​ទន្លេ​កេបារ នោះ​មេឃ​ក៏​របើក​ឡើង ហើយ​ខ្ញុំ​ឃើញ​ការ​ជាក់‌ស្តែង​ពី​ព្រះ


នេះ​ជា​តួ​មាន​ជីវិត ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្រោម​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ត្រង់​ទន្លេ​កេបារ ហើយ​ខ្ញុំ​បាន​ដឹង​ថា នោះ​ជា​ពួក​ចេរូប៊ីន​ដែរ


នោះ​ពួក​ចេរូប៊ីន​ក៏​កាង​ស្លាប​ហោះ​ទៅ កង់​ទាំង​នោះ​ក៏​ទៅ​ជា​មួយ​ដែរ ហើយ​សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​សណ្ឋិត​ពី​លើ


នោះ​មើល មនុស្ស​ដែល​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ស្ពាយ​ដប​ទឹក​ខ្មៅ​ក៏​មក​ចែង​ថា ទូលបង្គំ​បាន​ធ្វើ​សំរេច​តាម​បង្គាប់​ទ្រង់​ហើយ។


ខ្ញុំ​នឹង​នៅ​ត្រង់​ទី​ចាំ​យាម ខ្ញុំ​នឹង​ឡើង​ទៅ​លើ​ប៉ម ហើយ​ខំ​មើល​ទៅ ដើម្បី​ឲ្យ​ដឹង​ជា​ទ្រង់​នឹង​មាន​បន្ទូល​មក​ដូច​ម្តេច ហើយ​នឹង​ឆ្លើយ​ពី​ដំណើរ​ដែល​ខ្ញុំ​ចោទ​ប្រកាន់​ជា​យ៉ាង​ណា


គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ មាន​តែ​ព្រះ‌រាជ‌បុត្រា​តែ​១​ដែល​គង់​នៅ​ក្នុង​ឱរា​ព្រះវរ‌បិតា​ប៉ុណ្ណោះ ទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​ព្រះ‌អង្គ។


ជា​ព្រះ‌ចេស្តា​ដែល​ទ្រង់​បាន​សំដែង​ចេញ ដោយ​ប្រោស​ព្រះ‌គ្រីស្ទ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រម​ទាំង​តាំង​ឲ្យ​គង់​ខាង​ស្តាំ​ទ្រង់ នៅ​ស្ថាន​ដ៏​ខ្ពស់


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូស្វេ​ថា មើល អញ​បាន​ប្រគល់​ក្រុង​យេរីខូរ ព្រម​ទាំង​ស្តេច​គេ នឹង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ស្ទាត់​ជំនាញ​ទាំង​ប៉ុន្មាន មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ


ដែល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ស្ថាន‌សួគ៌ គង់​នៅ​ខាង​ស្តាំ​នៃ​ព្រះ ទាំង​មាន​ពួក​ទេវតា ពួក​មាន​អំណាច នឹង​ពួក​មាន​ឥទ្ធិ‌ឫទ្ធិ​ទាំង​ប៉ុន្មាន ចុះ​ចូល​នឹង​ទ្រង់​ដែរ។


នៅ​ត្រង់​កណ្តាល​ជើង​ចង្កៀង​ទាំង​៧​នោះ ឃើញ​មាន​១​អង្គ ដូច​ជា​កូន​មនុស្ស ទ្រង់​ព្រះ‌ពស្ត្រ​វែង​ដល់​ព្រះ‌បាទ ហើយ​មាន​ខ្សែ​មាស​រឹត​ត្រង់​ព្រះ‌ឧរា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម