ឥឡូវនេះ យើងមិនបានទទួលវិញ្ញាណរបស់ពិភពលោកទេ គឺបានទទួលព្រះវិញ្ញាណពីព្រះវិញ ដើម្បីឲ្យយើងបានស្គាល់អ្វីៗដែលព្រះប្រទានមកយើង
១ យ៉ូហាន 4:13 - ព្រះគម្ពីរខ្មែរសាកល យើងដឹងថាយើងស្ថិតនៅក្នុងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅក្នុងយើង ដោយសារតែការនេះ គឺដោយសារព្រះអង្គបានប្រទានព្រះវិញ្ញាណរបស់ព្រះអង្គដល់យើង។ Khmer Christian Bible ដោយរបៀបនេះយើងដឹងថា យើងនៅជាប់នឹងព្រះអង្គ ហើយព្រះអង្គក៏នៅជាប់នឹងយើងដែរ ព្រោះព្រះអង្គបានប្រទានព្រះវិញ្ញាណរបស់ព្រះអង្គដល់យើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងដឹងដោយសារសេចក្ដីនេះថា យើងស្ថិតនៅជាប់ក្នុងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅជាប់ក្នុងយើង ព្រោះព្រះអង្គបានប្រទានព្រះវិញ្ញាណរបស់ព្រះអង្គមកយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងដឹងថា យើងស្ថិតនៅជាប់នឹងព្រះអង្គ ហើយព្រះអង្គស្ថិតនៅជាប់នឹងយើង ដោយព្រះអង្គបានចែកព្រះវិញ្ញាណរបស់ព្រះអង្គមកយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងនោះឯងដែលយើងដឹងថា យើងនៅជាប់ក្នុងទ្រង់ ហើយទ្រង់ក៏គង់នៅក្នុងយើង ពីព្រោះទ្រង់បានប្រទានព្រះវិញ្ញាណទ្រង់មកយើងរាល់គ្នា អាល់គីតាប យើងដឹងថា យើងស្ថិតនៅជាប់នឹងទ្រង់ ហើយទ្រង់ស្ថិតនៅជាប់នឹងយើង ដោយទ្រង់បានចែករសរបស់ទ្រង់មកយើង។ |
ឥឡូវនេះ យើងមិនបានទទួលវិញ្ញាណរបស់ពិភពលោកទេ គឺបានទទួលព្រះវិញ្ញាណពីព្រះវិញ ដើម្បីឲ្យយើងបានស្គាល់អ្វីៗដែលព្រះប្រទានមកយើង
តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែលស្ថិតនៅក្នុងអ្នករាល់គ្នាទេឬ? អ្នករាល់គ្នាបានទទួលព្រះវិញ្ញាណនេះពីព្រះ។ អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទេ
យើងដឹងថាយើងបានស្គាល់ព្រះអង្គដោយសារតែការនេះ គឺប្រសិនបើយើងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ។
រីឯអ្នកណាក៏ដោយដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះ ពិតជាបានគ្រប់លក្ខណ៍នៅក្នុងអ្នកនោះ។ ដោយសារតែការនេះ យើងដឹងថាយើងស្ថិតនៅក្នុងព្រះអង្គ។
អ្នកដែលកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ គឺស្ថិតនៅក្នុងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅក្នុងអ្នកនោះដែរ។ យើងដឹងថាព្រះអង្គស្ថិតនៅក្នុងយើងដោយសារតែការនេះ គឺដោយសារតែព្រះវិញ្ញាណដែលព្រះអង្គបានប្រទានមកយើង៕