“ចូរស្ងៀមស្ងប់ទៅ ហើយចូរដឹងថាយើងជាព្រះ! យើងនឹងត្រូវបានលើកតម្កើងក្នុងចំណោមប្រជាជាតិនានា យើងនឹងត្រូវបានលើកតម្កើងនៅលើផែនដី”។
អេសាយ 45:6 - ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យមនុស្សទាំងអស់បានដឹង ពីតំបន់ថ្ងៃរះរហូតដល់តំបន់ថ្ងៃលិចថា គ្មានព្រះណាក្រៅពីយើងឡើយ យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យមនុស្សទាំងឡាយ ចាប់តាំងពីទិសខាងថ្ងៃរះរហូតដល់ទិសខាងថ្លៃលិចបានដឹងថា ក្រៅពីយើងគ្មានព្រះណាផ្សេងទៀតឡើយ គឺយើងនេះជាព្រះយេហូវ៉ា ឥតមានព្រះណាទៀតសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីឲ្យមនុស្សក្នុងពិភពលោកទាំងមូល តាំងពីទិសខាងកើតដល់ទិសខាងលិច ទទួលស្គាល់ថា ក្រៅពីយើង ព្រះឯទៀតៗសុទ្ធតែឥតបានការ។ យើងនេះហើយជាព្រះអម្ចាស់ គ្មានព្រះអម្ចាស់ណាផ្សេងទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យមនុស្សទាំងឡាយ ចាប់តាំងពីទិសខាងថ្ងៃរះរហូតដល់ទិសខាងថ្ងៃលិចបានដឹងថា ក្រៅពីអញគ្មានព្រះណាផ្សេងទៀតឡើយ គឺអញនេះជាព្រះយេហូវ៉ា ឥតមានព្រះណាទៀតសោះ អាល់គីតាប ដើម្បីឲ្យមនុស្សក្នុងពិភពលោកទាំងមូល តាំងពីទិសខាងកើតដល់ទិសខាងលិច ទទួលស្គាល់ថា ក្រៅពីយើង ព្រះឯទៀតៗសុទ្ធតែឥតបានការ។ យើងនេះហើយជាអុលឡោះតាអាឡា គ្មានម្ចាស់ណាផ្សេងទៀតឡើយ។ |
“ចូរស្ងៀមស្ងប់ទៅ ហើយចូរដឹងថាយើងជាព្រះ! យើងនឹងត្រូវបានលើកតម្កើងក្នុងចំណោមប្រជាជាតិនានា យើងនឹងត្រូវបានលើកតម្កើងនៅលើផែនដី”។
ដើម្បីឲ្យពួកគេដឹងថា ព្រះអង្គតែមួយប៉ុណ្ណោះ ដែលព្រះនាមរបស់ព្រះអង្គគឺយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុតនៅលើផែនដីទាំងមូល៕
ពួកវានឹងមិនធ្វើទុក្ខ ឬបំផ្លាញ នៅភ្នំដ៏វិសុទ្ធទាំងមូលរបស់យើងឡើយ ដ្បិតផែនដីនឹងពេញដោយចំណេះដឹងអំពីព្រះយេហូវ៉ា ដូចដែលទឹកគ្របលើសមុទ្រ។
ដូច្នេះឥឡូវនេះ ព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំពីកណ្ដាប់ដៃរបស់ពួកគេផង ដើម្បីឲ្យអាណាចក្រទាំងអស់នៅលើផែនដីដឹងថា ព្រះអង្គហើយ ជាព្រះយេហូវ៉ា គឺព្រះអង្គតែមួយប៉ុណ្ណោះ”។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “អ្នករាល់គ្នាជាសាក្សីរបស់យើង និងជាអ្នកបម្រើរបស់យើងដែលយើងបានជ្រើសរើស ដើម្បីឲ្យអ្នករាល់គ្នាបានស្គាល់ និងជឿលើយើង ព្រមទាំងដើម្បីឲ្យយល់ច្បាស់ថា គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ; មុនយើង គ្មានព្រះណាត្រូវបានសូនឡើងទេ ហើយក្រោយយើង ក៏មិនមានដែរ។
ព្រះយេហូវ៉ាជាព្រះមហាក្សត្រនៃអ៊ីស្រាអែល ហើយជាព្រះប្រោសលោះរបស់ពួកគេ គឺព្រះយេហូវ៉ានៃពលបរិវារ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាដើម និងជាចុង។ គ្មានព្រះណាក្រៅពីយើងឡើយ។
យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ គ្មានព្រះណាក្រៅពីយើងឡើយ។ យើងនឹងក្រវាត់អ្នក ទោះបីជាអ្នកមិនស្គាល់យើងក៏ដោយ
អ្នកដែលត្រេកត្រអាលនឹងការសប្បាយ ដែលរស់នៅដោយសុខដុមរមនាអើយ អ្នកនិយាយក្នុងចិត្តថា: ‘គឺអញហ្នឹងហើយ គ្មានអ្នកណាក្រៅពីអញឡើយ។ អញនឹងមិនអង្គុយជាស្ត្រីមេម៉ាយឡើយ ក៏មិនស្គាល់ការបាត់បង់កូនដែរ’។ ដូច្នេះឥឡូវនេះ ចូរស្ដាប់សេចក្ដីនេះចុះ:
យើងនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនអ្នក ស៊ីសាច់របស់ខ្លួនពួកគេ ហើយពួកគេនឹងស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី។ ពេលនោះ គ្រប់ទាំងសាច់នឹងដឹងថា យើងជាយេហូវ៉ា ជាព្រះសង្គ្រោះរបស់អ្នក ជាព្រះប្រោសលោះរបស់អ្នក ជាព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុប”៕
នោះពួកគេនឹងកោតខ្លាចព្រះនាមរបស់ព្រះយេហូវ៉ាពីតំបន់ថ្ងៃលិច ក៏នឹងកោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គពីតំបន់ថ្ងៃរះ; ដ្បិតព្រះអង្គនឹងយាងមកដូចជាទឹកជំនន់ដែលជន់លិច ដែលខ្យល់របស់ព្រះយេហូវ៉ារុញវាមក។
ជាការពិត ចាប់ពីតំបន់ថ្ងៃរះរហូតដល់តំបន់ថ្ងៃលិច នាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់កន្លែង នឹងមានថ្វាយគ្រឿងក្រអូប និងតង្វាយបរិសុទ្ធដល់នាមរបស់យើង ដ្បិតនាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា”។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះហើយ។