អេសាយ 28:29 - ព្រះគម្ពីរខ្មែរសាកល នេះក៏មកពីព្រះយេហូវ៉ានៃពលបរិវារដែរ; ព្រះអង្គទ្រង់អស្ចារ្យខាងឯដំបូន្មាន ព្រះអង្គទ្រង់ធំឧត្ដមខាងឯប្រាជ្ញាត្រឹមត្រូវ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តម្រិះនេះក៏មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលព្រះអង្គប្រឹក្សាយ៉ាងអស្ចារ្យ ហើយមានប្រាជ្ញាយ៉ាងវិសេសផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ចេះធ្វើការទាំងនេះមកពី ព្រះអម្ចាស់នៃពិភពទាំងមូលណែនាំ ដំបូន្មានរបស់ព្រះអង្គគួរឲ្យកោតសរសើរ ហើយព្រះប្រាជ្ញាញាណរបស់ព្រះអង្គ ប្រសើរឧត្ដុង្គឧត្ដមក្រៃលែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដំរិះនេះក៏មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់ប្រឹក្សាយ៉ាងអស្ចារ្យ ហើយមានប្រាជ្ញាយ៉ាងវិសេសផង។ អាល់គីតាប គាត់ចេះធ្វើការទាំងនេះមកពី អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលណែនាំ ដំបូន្មានរបស់ទ្រង់គួរឲ្យកោតសរសើរ ហើយប្រាជ្ញាញាណរបស់ទ្រង់ ប្រសើរឧត្ដុង្គឧត្ដមក្រៃលែង។ |
ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ កិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ និងគម្រោងរបស់ព្រះអង្គសម្រាប់យើងខ្ញុំ មានច្រើនណាស់ គ្មានអ្នកណាអាចប្រៀបផ្ទឹមនឹងព្រះអង្គបានឡើយ; ទោះបីជាទូលបង្គំប្រកាស ហើយរៀបរាប់ក៏ដោយ ក៏វាច្រើនហួសនឹងថ្លែង!
ព្រះយេហូវ៉ាអើយ កិច្ចការរបស់ព្រះអង្គធំអស្ចារ្យយ៉ាងណាហ្ន៎! គំនិតរបស់ព្រះអង្គជ្រៅក្រៃលែង!
ដំបូន្មាន និងប្រាជ្ញាត្រឹមត្រូវជារបស់ខ្ញុំ; ខ្ញុំជាការយល់ដឹង ហើយអំណាចជារបស់ខ្ញុំ។
ស្រូវសម្រាប់ធ្វើនំប៉័ងត្រូវតែកិនម៉ដ្ដ ប៉ុន្តែគេមិនបញ្ជាន់ឥតឈប់ឈរជារៀងរហូតនោះទេ។ ទោះបីជាបរកង់រទេះលើវាក៏ដោយ ក៏សេះរបស់គេមិនកិនវាម៉ដ្ដឡើយ។
យ៉ាងណាមិញ ព្រះអង្គក៏មានប្រាជ្ញាដែរ ព្រះអង្គនឹងនាំមហន្តរាយមក ក៏មិនដកព្រះបន្ទូលរបស់អង្គទ្រង់វិញឡើយ គឺព្រះអង្គនឹងក្រោកឡើងទាស់នឹងវង្សត្រកូលរបស់អ្នកដែលធ្វើអាក្រក់ ហើយទាស់នឹងអ្នកជួយរបស់ពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។
ដើម្បីឲ្យគេបានឃើញ និងដឹង ព្រមទាំងពិចារណា ហើយចាប់ភ្លឹកជាមួយគ្នាថា ព្រះហស្តរបស់ព្រះយេហូវ៉ាបានធ្វើការនេះ ហើយថា អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលបាននិម្មិតបង្កើតការនេះ។
ដ្បិតមានបុត្រមួយកើតមកដល់យើង មានបុត្រាមួយប្រទានមកយើង។ រីឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងដាក់ឈ្មោះបុត្រនោះថា “ទីប្រឹក្សាដ៏អស្ចារ្យ” “ព្រះដ៏មានព្រះចេស្ដា” “ព្រះបិតាដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់នៃសន្តិភាព”។
ឱ ទ្រព្យសម្បត្តិ ព្រះប្រាជ្ញាញាណ និងចំណេះរបស់ព្រះជ្រាលជ្រៅណាស់ហ្ន៎! ការសម្រេចរបស់ព្រះអង្គស្វែងយល់ម្ដេចបាន! មាគ៌ារបស់ព្រះអង្គវាស់ស្ទង់ម្ដេចបាន!