Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 28:28 - ព្រះគម្ពីរខ្មែរសាកល

28 ស្រូវសម្រាប់ធ្វើនំប៉័ង​ត្រូវតែ​កិនម៉ដ្ដ ប៉ុន្តែ​គេ​មិន​បញ្ជាន់ឥតឈប់ឈរ​ជារៀងរហូត​នោះ​ទេ​។ ទោះបីជា​បរ​កង់​រទេះ​លើ​វា​ក៏ដោយ ក៏​សេះ​របស់គេ​មិន​កិន​វា​ម៉ដ្ដ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ឯ​ស្រូវ​សម្រាប់​ធ្វើ​នំបុ័ង នោះ​គេ​បញ្ជាន់ ពី​ព្រោះ​គេ​មិន​ចង់​វាយ​ប្រឡេះ​រហូត​ទេ គឺ​គេ​បញ្ជាន់​ដោយ​កង់​រទេះ ឬ​ដោយ​សេះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 រីឯ​ស្រូវ​វិញ គាត់​មិន​កិន​ទេ គឺ​គាត់​គ្រាន់​តែ​បោក​បែន​ប៉ុណ្ណោះ តែ​មិន​មែន​បោក​បែន​រហូត​ឡើយ។ គាត់​បរ​រទេះ​សេះ​បញ្ជាន់​ស្រូវ​នោះ តែ​គាត់​មិន​កិន​វា​ឲ្យ​ទៅ​ជា​ម្សៅ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ឯ​ស្រូវ​សំរាប់​ធ្វើ​នំបុ័ង នោះ​គេ​បញ្ជាន់​វិញ ពី​ព្រោះ​គេ​មិន​ចង់​វាយ​ប្រឡេះ​ជា​ដរាប​ទេ គឺ​គេ​បញ្ជាន់​ដោយ​កង់​រទេះ ឬ​ដោយ​សេះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 រីឯ​ស្រូវ​វិញ គាត់​មិន​កិន​ទេ គឺ​គាត់​គ្រាន់​តែ​បោក​បែន​ប៉ុណ្ណោះ តែ​មិន​មែន​បោក​បែន​រហូត​ឡើយ។ គាត់​បរ​រទេះ​សេះ​បញ្ជាន់​ស្រូវ​នោះ តែ​គាត់​មិន​កិន​វា​ឲ្យ​ទៅ​ជា​ម្សៅ​ទេ។

សូមមើលជំពូក ចម្លង




អេសាយ 28:28
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជាជនដែលត្រូវបានបញ្ជាន់​របស់ខ្ញុំ ប្រជាជន​នៃ​លានបោកស្រូវ​របស់ខ្ញុំ​អើយ អ្វីដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ជា​ព្រះ​នៃ​អ៊ីស្រាអែល ខ្ញុំ​បាន​ប្រាប់​ដល់​អ្នករាល់គ្នា​ហើយ​។


ដ្បិត​គេ​មិនដែល​បញ្ជាន់​គ្រាប់ឌីល​ដោយ​ក្ដារបញ្ជាន់​ទេ ក៏​មិនដែល​យក​កង់​រទេះ​មក​កិន​លើ​គ្រាប់គូមីន​ដែរ គឺ​គេ​គោះ​គ្រាប់ឌីល​ដោយ​ឈើ ហើយ​គោះ​គ្រាប់គូមីន​ដោយ​ដំបង​។


នេះ​ក៏​មក​ពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដែរ​; ព្រះអង្គ​ទ្រង់​អស្ចារ្យ​ខាងឯ​ដំបូន្មាន ព្រះអង្គ​ទ្រង់​ធំឧត្ដម​ខាងឯ​ប្រាជ្ញាត្រឹមត្រូវ​៕


លោក​កាន់​ចង្ហាយ​ក្នុង​ដៃ ហើយ​លោក​នឹង​សម្អាត​លានបោកស្រូវ​របស់​លោក រួច​ប្រមូល​ស្រូវ​របស់​លោក​ដាក់​ក្នុង​ជង្រុក រីឯ​អង្កាម​វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់មិនបាន”។


ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា លុះត្រាតែ​គ្រាប់​ស្រូវ​ធ្លាក់​ទៅ​ដី​ហើយ​ងាប់ ពុំនោះទេ វា​នៅ​តែមួយ​ដដែល ប៉ុន្តែ​ប្រសិនបើ​ងាប់​វិញ វា​បង្កើត​ផល​ជាច្រើន​។


ជាការពិត យើង​ជា​អ្នករួមការងារ​ជាមួយ​ព្រះ​។ អ្នករាល់គ្នា​ជា​ស្រែ​របស់​ព្រះ និង​ជា​អគារ​របស់​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម