អ្នកដែលតាមបៀតបៀនទូលបង្គំ និងបច្ចាមិត្តរបស់ទូលបង្គំមានច្រើនណាស់ យ៉ាងណាមិញ ទូលបង្គំមិនបានបែរចេញពីសេចក្ដីបន្ទាល់របស់ព្រះអង្គឡើយ។
សុភាសិត 4:5 - ព្រះគម្ពីរខ្មែរសាកល ចូរខំប្រឹងឲ្យបានប្រាជ្ញា ចូរខំប្រឹងឲ្យបានការយល់ដឹង; កុំភ្លេច ក៏កុំបែរចេញពីពាក្យនៃមាត់ឪពុកឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរខំឲ្យបានប្រាជ្ញា ចូរខំឲ្យបានយោបល់ កុំឲ្យភ្លេចឡើយ ក៏កុំឲ្យបែរចេញពីពាក្យ ដែលមាត់យើងពោលដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូររកប្រាជ្ញា និងការចេះដឹងឲ្យបាន។ មិនត្រូវបំភ្លេច ឬងាកចេញពីពាក្យរបស់ឪពុកឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរខំឲ្យបានប្រាជ្ញា ចូរខំឲ្យបានយោបល់ កុំឲ្យភ្លេចឡើយ ក៏កុំឲ្យបែរចេញពីពាក្យដែលមាត់អញពោលដែរ អាល់គីតាប ចូររកប្រាជ្ញា និងការចេះដឹងឲ្យបាន។ មិនត្រូវបំភ្លេច ឬងាកចេញពីពាក្យរបស់ឪពុកឡើយ។ |
អ្នកដែលតាមបៀតបៀនទូលបង្គំ និងបច្ចាមិត្តរបស់ទូលបង្គំមានច្រើនណាស់ យ៉ាងណាមិញ ទូលបង្គំមិនបានបែរចេញពីសេចក្ដីបន្ទាល់របស់ព្រះអង្គឡើយ។
មនុស្សក្អេងក្អាងបានចំអកឡកឡឺយដាក់ទូលបង្គំយ៉ាងខ្លាំង ប៉ុន្តែទូលបង្គំមិនបានបែរចេញពីក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។
ចិត្តរបស់យើងខ្ញុំមិនបានថយទៅវិញទេ ហើយជំហានរបស់យើងខ្ញុំក៏មិនបានបែរចេញពីគន្លងរបស់ព្រះអង្គដែរ។
បានប្រាជ្ញាប្រសើរជាងបានមាសយ៉ាងណាហ្ន៎! បានការយល់ដឹងប្រសើរជាងប្រាក់ដែលសម្រិតសម្រាំង។
ម្ដេចក៏មានប្រាក់នៅក្នុងដៃរបស់មនុស្សល្ងង់ដើម្បីទិញប្រាជ្ញា ពេលគាត់គ្មានវិចារណញ្ញាណដូច្នេះ?
អ្នកដែលផ្ដាច់ខ្លួនចេញពីគេ គឺស្វែងរកតែចំណង់របស់ខ្លួន ហើយប្រឆាំងនឹងប្រាជ្ញាត្រឹមត្រូវគ្រប់យ៉ាង។
អ្នកដែលទទួលបានវិចារណញ្ញាណ ស្រឡាញ់ព្រលឹងរបស់ខ្លួន អ្នកដែលរក្សាការយល់ដឹង រកឃើញសេចក្ដីល្អ។
កូនរបស់ខ្ញុំអើយ កុំភ្លេចសេចក្ដីបង្រៀនរបស់ខ្ញុំឡើយ ផ្ទុយទៅវិញ ចូររក្សាសេចក្ដីបង្គាប់របស់ខ្ញុំទុកក្នុងចិត្តអ្នក
ការចាប់ផ្ដើមនៃប្រាជ្ញាគឺដូច្នេះ: ចូរខំប្រឹងឲ្យបានប្រាជ្ញា ចូរខំប្រឹងឲ្យបានការយល់ដឹងដោយប្រើអ្វីៗទាំងអស់ដែលកូនមាន!
មនុស្សខ្វះចំណេះដឹងអើយ ចូរយល់ច្បាស់នូវសេចក្ដីឆ្លាតវៃចុះ! មនុស្សល្ងង់អើយ ចូរយល់ច្បាស់នូវប្រាជ្ញាចុះ!
ប្រសិនបើអ្នកណាក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះទូលសុំពីព្រះដែលតែងតែប្រទានឲ្យមនុស្សទាំងអស់ដោយសទ្ធា និងដោយឥតបន្ទោស នោះនឹងប្រទានឲ្យអ្នកនោះ។