ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃចំណេះដឹង រីឯមនុស្សល្ងីល្ងើមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។
សុភាសិត 23:9 - ព្រះគម្ពីរខ្មែរសាកល កុំនិយាយឲ្យមនុស្សល្ងង់បានឮឡើយ ពីព្រោះគេនឹងមើលងាយសុភនិច្ឆ័យនៃពាក្យសម្ដីរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំនិយាយឲ្យមនុស្សល្ងីល្ងើស្តាប់ឡើយ ដ្បិតវានឹងមើលងាយចំពោះប្រាជ្ញា នៃពាក្យសម្ដីអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំប្រដៅមនុស្សខ្លៅ ព្រោះគេនឹងមើលងាយពាក្យប្រកបដោយសុភនិច្ឆ័យរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យនិយាយឲ្យមនុស្សល្ងីល្ងើស្តាប់ឡើយ ដ្បិតវានឹងមើលងាយចំពោះប្រាជ្ញានៃពាក្យសំដីឯង។ អាល់គីតាប កុំប្រដៅមនុស្សខ្លៅ ព្រោះគេនឹងមើលងាយពាក្យប្រកបដោយសុភនិច្ឆ័យរបស់អ្នក។ |
ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃចំណេះដឹង រីឯមនុស្សល្ងីល្ងើមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។
ចូរចៀសចេញពីមនុស្សល្ងង់ចុះ ដ្បិតអ្នកនឹងរកបបូរមាត់នៃចំណេះដឹងនៅទីនោះមិនឃើញឡើយ។
ប៉ុន្តែប្រជាជននៅស្ងៀម មិនតបនឹងគាត់មួយម៉ាត់សោះ ពីព្រោះស្ដេចបានបង្គាប់ថា៖ “កុំតបនឹងគាត់ឡើយ”។
កុំឲ្យរបស់វិសុទ្ធទៅឆ្កែ ហើយក៏កុំបោះគ្រាប់គជ់នៅមុខជ្រូក ក្រែងលោពួកវាជាន់ឈ្លីនឹងជើង ហើយងាកមកខាំហែកអ្នករាល់គ្នាវិញ។
នៅពេលពួកផារិស៊ីជាអ្នកស្រឡាញ់លុយបានឮសេចក្ដីទាំងអស់នេះ ពួកគេក៏សើចចំអកដាក់ព្រះយេស៊ូវ។
មនុស្សជាច្រើនក្នុងពួកគេនិយាយថា៖ “អ្នកនេះមានអារក្សចូល ហើយឆ្កួតទៀត! ស្ដាប់គាត់ធ្វើអី?”។
ពួកយូដានិយាយថា៖ “ឥឡូវនេះយើងដឹងហើយថា អ្នកមានអារក្សចូលមែន។ អ័ប្រាហាំ និងបណ្ដាព្យាការីបានស្លាប់ហើយ ប៉ុន្តែអ្នកថា:‘ប្រសិនបើអ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះមិនភ្លក់សេចក្ដីស្លាប់សោះឡើយ គឺជារៀងរហូត’។
ពួកផារិស៊ីខ្លះដែលនៅជាមួយព្រះអង្គឮដូច្នេះ ក៏និយាយថា៖ “មិនមែនយើងក៏ជាមនុស្សខ្វាក់ភ្នែកដែរ មែនទេ?”។
មានពួកទស្សនវិទូខ្លះពីក្រុមអេពីគួរ និងក្រុមស្តូអ៊ីក តែងតែនិយាយដេញដោលជាមួយគាត់ដែរ។ អ្នកខ្លះនិយាយថា៖ “អ្នកប៉ប៉ាច់ប៉ប៉ោចនេះចង់និយាយអ្វី?” អ្នកខ្លះទៀតថា៖ “មើលទៅគាត់ដូចជាអ្នកឃោសនាព្រះបរទេស”។ ព្រោះថាប៉ូលកំពុងផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ និងការរស់ឡើងវិញ។
ពេលគេឮអំពីការរស់ឡើងវិញពីចំណោមមនុស្សស្លាប់ អ្នកខ្លះក៏សើចចំអក ប៉ុន្តែមានអ្នកខ្លះនិយាយថា៖ “យើងនឹងស្ដាប់លោកអំពីរឿងនេះម្ដងទៀត”។