Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 23:10 - ព្រះគម្ពីរខ្មែរសាកល

10 កុំ​បង្ខិត​ព្រំដី​ពីបុរាណ ឬ​រុករានទន្ទ្រាន​ស្រែចម្ការ​របស់​កូនកំព្រា​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 កុំ​បន្ថយ​គោល​ចារឹក​ពី​បុរាណ​ឡើយ ក៏​កុំ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន​កំព្រា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 កុំ​ដក​បង្គោល​ព្រំ​ចម្ការ​ចាស់​ឡើយ ហើយ​ក៏​កុំ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន​កំព្រា​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 កុំ​ឲ្យ​បន្ថយ​គោល​ចារិក​ពី​បុរាណ​ឡើយ ក៏​កុំ​ឲ្យ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន​កំព្រា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 កុំ​ដក​បង្គោល​ព្រំ​ចម្ការ​ចាស់​ឡើយ ហើយ​ក៏​កុំ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន​កំព្រា​ដែរ

សូមមើលជំពូក ចម្លង




សុភា‌សិត 23:10
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​សម្លាប់​ស្ត្រីមេម៉ាយ និង​ជនអន្តោប្រវេសន៍ ក៏​សម្លាប់រង្គាល​កូនកំព្រា​ផង​!


ព្រះយេហូវ៉ា​នឹង​ដក​ផ្ទះ​របស់​មនុស្ស​ក្រអឺតក្រទម​ចេញ ប៉ុន្តែ​ព្រះអង្គ​នឹង​ធ្វើឲ្យ​ព្រំដី​របស់​ស្ត្រីមេម៉ាយ​ស្ថិតនៅជាប់​។


កុំ​បង្ខិត​ព្រំដី​ពីបុរាណ​ដែល​ដូនតា​របស់អ្នក​បាន​បោះ​ទុក​នោះ​ឡើយ​។


កុំ​សង្កត់សង្កិន​ស្ត្រីមេម៉ាយ កូនកំព្រា ជនអន្តោប្រវេសន៍ ឬ​ជន​ទ័លក្រ​ឡើយ ក៏​កុំ​គិតគូរ​ការអាក្រក់​នៅ​ក្នុងចិត្ត ទាស់នឹង​បងប្អូន​របស់ខ្លួន​ដែរ’។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ដូច្នេះ យើង​នឹង​ចូលមកជិត​អ្នករាល់គ្នា​ដើម្បី​ជំនុំជម្រះ​។ យើង​នឹង​ធ្វើជា​សាក្សី​ដ៏រហ័សរហួន ទាស់នឹង​ពួក​គ្រូធ្មប់ ទាស់នឹង​មនុស្ស​ផិតក្បត់ ទាស់នឹង​ពួកអ្នក​ស្បថ​ដោយ​កុហក ទាស់នឹង​ពួកអ្នកដែល​សង្កត់សង្កិន​លើ​ថ្លៃឈ្នួល​របស់​កូនឈ្នួល ស្ត្រីមេម៉ាយ និង​កូនកំព្រា ព្រមទាំង​ទាស់នឹង​ពួកអ្នកដែល​បង្វែរ​ជនអន្តោប្រវេសន៍​ចេញ​ដោយ​មិន​កោតខ្លាច​យើង​ផង​។


សាសនា​បរិសុទ្ធ ហើយ​ឥតសៅហ្មង​នៅចំពោះ​ព្រះដែលជាព្រះបិតា​គឺ​បែបនេះ​: មើលថែ​កូនកំព្រា និង​ស្ត្រីមេម៉ាយ​ដែលស្ថិតនៅ​ក្នុង​ទុក្ខវេទនា ហើយ​រក្សា​ខ្លួន​ឲ្យ​ឥតសៅហ្មង​ពី​លោកីយ៍​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម