បន្ទាប់មក មានជម្លោះរវាងពួកអ្នកគង្វាលហ្វូងសត្វរបស់អាប់រ៉ាម និងពួកអ្នកគង្វាលហ្វូងសត្វរបស់ឡុត។ កាលនោះ ជនជាតិកាណាន និងជនជាតិពេរិស៊ីតរស់នៅក្នុងស្រុកនោះដែរ។
លោកុប្បត្តិ 46:34 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាត្រូវឆ្លើយថា: ‘បាវបម្រើរបស់ព្រះករុណាជាអ្នកចិញ្ចឹមហ្វូងសត្វតាំងពីក្មេង រហូតដល់ឥឡូវនេះ គឺទាំងយើងខ្ញុំ និងដូនតារបស់យើងខ្ញុំ’ ដើម្បីឲ្យអ្នករាល់គ្នាបានរស់នៅក្នុងស្រុកកូសែន ដ្បិតអ្នកឃ្វាលចៀមទាំងអស់ជាទីស្អប់ខ្ពើមដល់ជនជាតិអេហ្ស៊ីប”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះត្រូវឆ្លើយថា "យើងខ្ញុំជាអ្នកបម្រើរបស់ព្រះករុណា ជាអ្នកឃ្វាលសត្វតាំងពីក្មេងរហូតមកដល់ពេលនេះ ទាំងយើងខ្ញុំ និងដូនតារបស់យើងខ្ញុំតរៀងមក" ដើម្បីឲ្យបងៗបានរស់នៅក្នុងស្រុកកូសែននេះ ព្រោះពួកគង្វាលសត្វទាំងអស់ជាទីស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទណាស់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវទូលស្ដេចថា “តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះ យើងខ្ញុំចិញ្ចឹមសត្វ ដូចដូនតារបស់យើងខ្ញុំដែរ”។ បើទូលដូច្នេះ បងៗនឹងអាចរស់នៅក្នុងតំបន់កូសែន ដ្បិតជនជាតិអេស៊ីបស្អប់ពួកគង្វាលណាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះត្រូវឆ្លើយថាយើងខ្ញុំ ជាបាវបំរើទ្រង់ បានធ្លាប់ឃ្វាលសត្វតាំងតែពីក្មេងដរាបមកដល់ឥឡូវនេះ ទាំងយើងខ្ញុំនឹងឪពុកយើងខ្ញុំតរៀងមកផង នោះដើម្បីឲ្យបងប្អូនបាននៅក្នុងស្រុកកូសែននោះ ពីព្រោះគ្រប់អស់ទាំងអ្នកគង្វាលសត្វជាទីស្អប់ខ្ពើមដល់ពួកសាសន៍អេស៊ីព្ទ។ អាល់គីតាប ត្រូវនិយាយទៅកាន់ស្តេចថា “តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះ យើងខ្ញុំចិញ្ចឹមសត្វ ដូចដូនតារបស់យើងខ្ញុំដែរ”។ បើនិយាយដូច្នេះ បងៗនឹងអាចរស់នៅក្នុងតំបន់កូសែន ដ្បិតជនជាតិអេស៊ីបស្អប់ពួកគង្វាលណាស់»។ |
បន្ទាប់មក មានជម្លោះរវាងពួកអ្នកគង្វាលហ្វូងសត្វរបស់អាប់រ៉ាម និងពួកអ្នកគង្វាលហ្វូងសត្វរបស់ឡុត។ កាលនោះ ជនជាតិកាណាន និងជនជាតិពេរិស៊ីតរស់នៅក្នុងស្រុកនោះដែរ។
នោះអាប់រ៉ាមនិយាយនឹងឡុតថា៖ “សូមកុំឲ្យមានការឈ្លោះប្រកែករវាងយើង និងឯង ព្រមទាំងរវាងពួកអ្នកគង្វាលរបស់យើង និងពួកអ្នកគង្វាលរបស់ឯងឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។
ប៉ុន្តែពួកអ្នកគង្វាលនៅកេរ៉ារឈ្លោះប្រកែកជាមួយពួកអ្នកគង្វាលរបស់អ៊ីសាក ដោយនិយាយថា៖ “ទឹកនេះជារបស់យើង”។ ដូច្នេះ គាត់ក៏ដាក់ឈ្មោះអណ្ដូងនោះថា អេសែក ពីព្រោះពួកគេបានឈ្លោះជាមួយគាត់។
យ៉ាងណាមិញ នៅថ្ងៃដដែលនោះ ឡាបាន់បានញែកពពែឈ្មោលសម្បុរឆ្នូត និងសម្បុរពពាល រហូតដល់អស់ទាំងពពែញីសម្បុរពព្លាក់ និងសម្បុរពពាល គឺសត្វទាំងអស់ដែលលាយសម្បុរស និងអស់ទាំងសត្វសម្បុរខ្មៅនៅក្នុងកូនចៀម ហើយប្រគល់ទៅក្នុងដៃរបស់ពួកកូនប្រុសគាត់
យ៉ាកុបឮថាស៊ីគែមបានបង្ខូចឌីណាកូនស្រីរបស់គាត់ ប៉ុន្តែពេលនោះ ពួកកូនប្រុសរបស់គាត់នៅជាមួយហ្វូងសត្វស្រុករបស់គាត់នៅទីវាល ដូច្នេះយ៉ាកុបក៏នៅស្ងៀម រហូតដល់ពួកគេមកវិញ។
នេះជាវង្សត្រកូលរបស់យ៉ាកុប: នៅពេលយ៉ូសែបមានអាយុដប់ប្រាំពីរឆ្នាំ គាត់បានឃ្វាលហ្វូងចៀមជាមួយពួកបងប្រុសរបស់គាត់។ គាត់នៅតែជាក្មេង ក៏នៅជាមួយពួកកូនប្រុសរបស់ប៊ីលហា និងពួកកូនប្រុសរបស់ស៊ីលផា ដែលជាប្រពន្ធរបស់ឪពុកគាត់។ យ៉ូសែបតែងតែយករឿងអាក្រក់របស់ពួកគេទៅប្រាប់ឪពុក។
គេរៀបឲ្យយ៉ូសែបដោយឡែក រៀបឲ្យពួកគេដោយឡែក ហើយរៀបឲ្យពួកជនជាតិអេហ្ស៊ីបដែលហូបជាមួយយ៉ូសែបដោយឡែក ពីព្រោះជនជាតិអេហ្ស៊ីបមិនអាចហូបអាហារជាមួយជនជាតិហេព្រើរបានឡើយ ដ្បិតការនេះជាការគួរឲ្យស្អប់ខ្ពើមដល់ជនជាតិអេហ្ស៊ីប។
លោកឪពុកនឹងរស់នៅក្នុងស្រុកកូសែន ដើម្បីបាននៅជិតខ្ញុំ គឺទាំងលោកឪពុក កូនរបស់លោកឪពុក និងចៅរបស់លោកឪពុក ព្រមទាំងហ្វូងចៀមរបស់លោកឪពុក ហ្វូងគោរបស់លោកឪពុក និងអ្វីៗទាំងអស់ដែលលោកឪពុកមានផង។
រួចយកឪពុករបស់អ្នករាល់គ្នា និងអ្នកផ្ទះរបស់អ្នករាល់គ្នាមកជួបយើងចុះ។ យើងនឹងឲ្យកន្លែងល្អបំផុតនៃដែនដីអេហ្ស៊ីបដល់អ្នករាល់គ្នា ដូច្នេះចូរហូបផលល្អបំផុតនៃស្រុកនេះចុះ’។
អ្នកទាំងនោះជាអ្នកឃ្វាលចៀម ជាអ្នកចិញ្ចឹមហ្វូងសត្វ ហើយពួកគេបាននាំហ្វូងចៀម និងហ្វូងគោរបស់ពួកគេមក ព្រមទាំងអ្វីៗទាំងអស់ដែលពួកគេមានផង’។
យ៉ូសែបឲ្យឪពុក និងបងប្អូនរបស់គាត់តាំងលំនៅ ហើយឲ្យកម្មសិទ្ធិនៅក្នុងដែនដីអេហ្ស៊ីបជាកន្លែងល្អបំផុតនៃទឹកដីនោះ គឺតំបន់រ៉ាមសេស ដូចដែលផារ៉ោនបានបង្គាប់។
ផារ៉ោនមានរាជឱង្ការនឹងបងប្អូនរបស់គាត់ថា៖ “អ្នករាល់គ្នាមានមុខរបរអ្វី?”។ ពួកគេទូលផារ៉ោនថា៖ “បាវបម្រើរបស់ព្រះករុណាជាអ្នកឃ្វាលចៀម ទាំងយើងខ្ញុំ និងដូនតារបស់យើងខ្ញុំ”។
ពួកគេទូលផារ៉ោនទៀតថា៖ “យើងខ្ញុំបានមក ដើម្បីរស់នៅបណ្ដោះអាសន្នក្នុងស្រុកនេះ ពីព្រោះគ្មានវាលស្មៅសម្រាប់ហ្វូងចៀមរបស់បាវបម្រើព្រះករុណាទេ ដ្បិតទុរ្ភិក្សនៅដែនដីកាណានធ្ងន់ធ្ងរណាស់ ដូច្នេះឥឡូវនេះ សូមឲ្យបាវបម្រើរបស់ព្រះករុណារស់នៅក្នុងស្រុកកូសែនផង”។
ដែនដីអេហ្ស៊ីបនៅចំពោះអ្នកហើយ ដូច្នេះចូរឲ្យឪពុករបស់អ្នក និងបងប្អូនរបស់អ្នករស់នៅកន្លែងល្អបំផុតនៃទឹកដីនេះចុះ។ ចូរឲ្យពួកគេរស់នៅក្នុងស្រុកកូសែន ហើយប្រសិនបើអ្នកដឹងថាមានមនុស្សជំនាញក្នុងចំណោមពួកគេ ចូរតាំងពួកគេជាអ្នកគ្រប់គ្រងលើហ្វូងសត្វរបស់យើងផង”។