គាត់និយាយថា៖ “តើខ្ញុំត្រូវឲ្យរបស់បញ្ចាំអ្វីដល់នាង?”។ នាងតបថា៖ “ត្រារបស់លោក ខ្សែរបស់លោក និងឈើច្រត់ដែលនៅក្នុងដៃរបស់លោក”។ យូដាក៏ឲ្យទៅនាង ហើយចូលទៅឯនាង នោះនាងមានផ្ទៃពោះជាមួយគាត់។
លោកុប្បត្តិ 41:42 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ផារ៉ោនដោះព្រះទម្រង់ចេញពីព្រះហស្តរបស់ទ្រង់ មកបំពាក់ដៃយ៉ូសែប ហើយស្លៀកពាក់សម្លៀកបំពាក់ក្រណាត់ផាឌិបដ៏ប្រណិតឲ្យគាត់ ព្រមទាំងបំពាក់ខ្សែកមាសនៅនឹងករបស់គាត់ផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ផារ៉ោនដោះព្រះទម្រង់ពីព្រះហស្តទ្រង់ ទៅបំពាក់នៅដៃរបស់លោកយ៉ូសែប ហើយយកសម្លៀកបំពាក់ទេសយ៉ាងម៉ដ្តមកបំពាក់ឲ្យលោក ព្រមទាំងបំពាក់ខ្សែមាសនៅករបស់លោកទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះចៅផារ៉ោនដោះព្រះទម្រង់ពីព្រះហស្តព្រះអង្គ ពាក់ឲ្យលោកយ៉ូសែប ព្រមទាំងយកអាវមួយដ៏ល្អប្រណីតមកឲ្យលោក និងយកខ្សែកមាសមួយខ្សែពាក់ឲ្យលោកថែមទៀតផង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផារ៉ោនទ្រង់ដោះព្រះទំរង់ពីព្រះហស្ត ទៅបំពាក់នៅដៃយ៉ូសែបវិញ ក៏យកសំលៀកបំពាក់ទេសយ៉ាងម៉ដ្ត មកបំពាក់គាត់ ព្រមទាំងបំពាក់ខ្សែមាសនៅកឲ្យគាត់ផង អាល់គីតាប ពេលនោះ ស្តេចហ្វៀរ៉អ៊ូនដោះចិញ្ចៀនពីដៃគាត់ ពាក់ឲ្យយូសុះ ព្រមទាំងយកអាវមួយដ៏ល្អប្រណីតមកឲ្យយូសុះ និងយកខ្សែកមាសមួយខ្សែពាក់ឲ្យគាត់ថែមទៀតផង |
គាត់និយាយថា៖ “តើខ្ញុំត្រូវឲ្យរបស់បញ្ចាំអ្វីដល់នាង?”។ នាងតបថា៖ “ត្រារបស់លោក ខ្សែរបស់លោក និងឈើច្រត់ដែលនៅក្នុងដៃរបស់លោក”។ យូដាក៏ឲ្យទៅនាង ហើយចូលទៅឯនាង នោះនាងមានផ្ទៃពោះជាមួយគាត់។
រួចឲ្យគាត់ជិះរាជរថបន្ទាប់របស់ទ្រង់ ហើយមានគេស្រែកនៅខាងមុខគាត់ថា៖ “ចូរក្រាបចុះ!”។ គឺយ៉ាងនេះឯងដែលទ្រង់បានតាំងគាត់លើដែនដីអេហ្ស៊ីបទាំងមូល។
នាងធ្វើកម្រាលគ្រែសម្រាប់ខ្លួនឯង; សម្លៀកបំពាក់របស់នាងធ្វើពីក្រណាត់ផាឌិបដ៏ប្រណិត និងក្រណាត់ពណ៌ស្វាយ។
យ៉ាងណាមិញ យើងបានឮអំពីអ្នកថា អ្នកអាចផ្ដល់ការកាត់ស្រាយ ហើយដោះស្រាយបញ្ហាដ៏លំបាកបាន។ ឥឡូវនេះ ប្រសិនបើអ្នកអាចអានសំណេរនេះ ហើយឲ្យយើងដឹងការបកស្រាយបាន នោះអ្នកនឹងត្រូវបានស្លៀកពាក់ឲ្យដោយនូវសម្លៀកបំពាក់ពណ៌ស្វាយ ហើយមានខ្សែកមាសនៅនឹងកអ្នក ព្រមទាំងបានឡើងជាអ្នកគ្រប់គ្រងទីបីក្នុងអាណាចក្រនេះផង”។
ពេលនោះ បេលសាសារក៏ចេញបញ្ជា នោះគេស្លៀកពាក់ឲ្យដានីយ៉ែលដោយសម្លៀកបំពាក់ពណ៌ស្វាយ ព្រមទាំងពាក់ខ្សែកមាសនៅនឹងកគាត់ផង រួចប្រកាសអំពីគាត់ថា គាត់ជាអ្នកគ្រប់គ្រងទីបីក្នុងអាណាចក្រនោះ។
ស្ដេចទ្រង់ស្រែកឡើងយ៉ាងខ្លាំងឲ្យនាំពួកហោរ ពួកខាល់ដេ និងពួកគ្រូទាយមក។ ស្ដេចមានរាជឱង្ការនឹងពួកអ្នកប្រាជ្ញនៃបាប៊ីឡូនថា៖ “អ្នកណាដែលអានសំណេរនេះ ហើយបង្ហាញការកាត់ស្រាយដល់យើង អ្នកនោះនឹងត្រូវបានស្លៀកពាក់ឲ្យដោយនូវសម្លៀកបំពាក់ពណ៌ស្វាយ ហើយមានខ្សែកមាសនៅនឹងក ព្រមទាំងបានឡើងជាអ្នកគ្រប់គ្រងទីបីក្នុងអាណាចក្រនេះផង”។
“ប៉ុន្តែឪពុកប្រាប់ពួកបាវបម្រើរបស់គាត់ថា: ‘ចូរប្រញាប់ យកអាវវែងដ៏ល្អបំផុតមកពាក់ឲ្យគាត់ ហើយយកចិញ្ចៀនមកបំពាក់ដៃគាត់ ព្រមទាំងយកស្បែកជើងមកបំពាក់ជើងគាត់ផង