Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:43 - ព្រះគម្ពីរខ្មែរសាកល

43 រួច​ឲ្យ​គាត់​ជិះ​រាជរថ​បន្ទាប់​របស់​ទ្រង់ ហើយ​មាន​គេ​ស្រែក​នៅខាងមុខ​គាត់​ថា​៖ “ចូរ​ក្រាបចុះ​!”។ គឺយ៉ាងនេះឯង​ដែល​ទ្រង់​បាន​តាំង​គាត់​លើ​ដែនដី​អេហ្ស៊ីប​ទាំងមូល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 ស្ដេច​ឲ្យ​លោក​ជិះ​រាជ‌រថ​នៅ​បន្ទាប់​ពី​ព្រះ‌អង្គ ហើយ​មាន​គេ​ស្រែក​នៅ​ខាង​មុខ​ថា៖ «ចូរ​ក្រាប​ចុះ!»។ គឺយ៉ាង​នេះ​ឯង​ដែល​ស្ដេច​បាន​តែង​តាំង​ឲ្យ​លោក​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 រួច​ឲ្យ​លោក​ឡើង​ជិះ​រាជ‌រថ ដែល​នៅ​បន្ទាប់​ពី​ព្រះអង្គ ហើយ​ឲ្យ​គេ​រត់​ពី​មុខ​លោក ទាំង​ស្រែក​ថា៖ «ក្រាប​ចុះ ថ្វាយ‌បង្គំ!»។ ព្រះចៅ​ផារ៉ោន​បាន​តែង‌តាំង​លោក​យ៉ូសែប​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល​របៀប​នេះ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 ទ្រង់​ឲ្យ​គាត់​ជិះ​រាជ‌រថ​បន្ទាប់​របស់​ទ្រង់ ហើយ​មាន​គេ​ស្រែក​នៅ​ខាង​មុខ​ថា ចូរ​ក្រាប​ចុះ​ទាំង​អស់​គ្នា​ទៅ ដូច្នេះ​ទ្រង់​បាន​តាំង​គាត់​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល

សូមមើលជំពូក ចម្លង

អាល់គីតាប

43 រួច​ឲ្យ​យូសុះ​ឡើង​ជិះ​រទេះ​ដែល​នៅ​បន្ទាប់​ពី​ស្តេច ហើយ​ឲ្យ​គេ​រត់​ពី​មុខ​គាត់​ទាំង​ស្រែក​ថា៖ «ក្រាប​ចុះ!»។ ស្តេច​ហ្វៀរ៉អ៊ូន​បាន​តែង​តាំង​យូសុះ​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល របៀប​នេះ​ឯង។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:43
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ផារ៉ោន​ដោះ​ព្រះទម្រង់​ចេញ​ពី​ព្រះហស្ត​របស់ទ្រង់ មក​បំពាក់​ដៃ​យ៉ូសែប ហើយ​ស្លៀកពាក់​សម្លៀកបំពាក់​ក្រណាត់ផាឌិបដ៏ប្រណិត​ឲ្យ​គាត់ ព្រមទាំង​បំពាក់​ខ្សែក​មាស​នៅនឹង​ក​របស់គាត់​ផង


ផារ៉ោន​មានរាជឱង្ការ​នឹង​យ៉ូសែប​ថា​៖ “យើង​ជា​ផារ៉ោន ប៉ុន្តែ​នៅក្នុង​ដែនដី​អេហ្ស៊ីប​ទាំងមូល គ្មាន​អ្នកណា​អាច​លើក​ដៃ ឬ​ជើង​បាន ដោយ​គ្មាន​ការយល់ព្រម​ពី​អ្នក​ឡើយ”។


“បុរស​ម្នាក់​ជា​ចៅហ្វាយ​នៅ​ស្រុក​នោះ បាន​និយាយ​កាច​នឹង​ពួកយើង ហើយ​ចាត់ទុក​ពួកយើង​ជា​អ្នកដែល​ស៊ើបការណ៍​ស្រុក​នោះ​។


បុរស​ដែលជា​ចៅហ្វាយ​នៅ​ស្រុក​នោះ ក៏​និយាយ​នឹង​ពួកយើង​ថា​: ‘ដោយ​ការនេះ យើង​នឹង​ដឹង​ថា​ពួកឯង​ជា​មនុស្ស​ទៀងត្រង់ គឺ​ចូរ​ទុក​បងប្អូន​ម្នាក់​របស់ពួកឯង​ឲ្យ​នៅជាមួយ​យើង ហើយ​ឲ្យ​អ្នកឯទៀត​យក​ស្រូវ​ទៅវិញ សម្រាប់​អ្នកផ្ទះ​របស់ពួកឯង​ដែលកំពុង​អត់ឃ្លាន​នោះ​ចុះ​!


នៅគ្រានោះ យ៉ូសែប​ជា​មេគ្រប់គ្រង​លើ​ស្រុក​នោះ គាត់​ជា​អ្នកដែល​លក់ស្រូវ​ឲ្យ​ប្រជារាស្ត្រ​ទាំងអស់​នៅ​ដែនដី​នោះ ដូច្នេះ​ពួក​បងប្រុស​របស់​យ៉ូសែប​ក៏​មក​ដល់ ហើយ​ក្រាបមុខដល់ដី​នៅចំពោះ​គាត់​។


ពួកគេ​ប្រាប់​គាត់​ថា​៖ “យ៉ូសែប​នៅរស់​នៅឡើយ ហើយ​ជា​មេគ្រប់គ្រង​លើ​ដែនដី​អេហ្ស៊ីប​ទាំងមូល”។ ចិត្ត​របស់គាត់​ក៏​ស្រឡាំងកាំង ពីព្រោះ​គាត់​មិន​ជឿ​ពួកគេ​ទេ​។


ដោយហេតុនេះ មិនមែន​ពួកបង​ទេ ដែល​បញ្ជូន​ខ្ញុំ​មក​ទីនេះ គឺ​ព្រះ​វិញ​។ ព្រះអង្គ​បាន​តាំង​ខ្ញុំ​ជា​ឪពុក​ដល់​ផារ៉ោន ជា​ចៅហ្វាយ​លើ​អ្នកដំណាក់​ទាំងអស់​របស់ទ្រង់ និង​ជា​មេគ្រប់គ្រង​លើ​ដែនដី​អេហ្ស៊ីប​ទាំងមូល​ផង​។


បន្ទាប់មក ពួក​បងប្រុស​របស់គាត់​ក៏​ចូលមក ក្រាបចុះ​នៅចំពោះ​គាត់ ហើយ​និយាយថា​៖ “មើល៍! ពួកយើង​ជា​បាវបម្រើ​របស់​ប្អូន​!”។


មាន​រទេះចម្បាំង និង​ទ័ពសេះ​ឡើងទៅ​ជាមួយ​គាត់​ដែរ ដូច្នេះ​វា​ជា​ក្បួនដង្ហែ​ធំ​ក្រៃលែង​។


ទោះបីជា​យុវជននោះ​បាន​កើតមក​ជា​អ្នកក្រីក្រ​នៅក្នុង​អាណាចក្រ​របស់ខ្លួន​ក៏ដោយ ក៏​គាត់​បាន​ចេញ​ពី​គុក​មក​ធ្វើជាស្ដេច​វិញ​។


ស្ដេច​ក៏​ដំឡើងយសស័ក្ដិ​ដានីយ៉ែល ហើយ​ប្រទាន​អំណោយ​ដ៏វិសេស​យ៉ាងច្រើន​ដល់​គាត់ ក៏​ឲ្យ​គាត់​គ្រប់គ្រង​លើ​ខេត្ត​បាប៊ីឡូន​ទាំងមូល ព្រមទាំង​តាំងគាត់ជា​ប្រធាន​លើ​អស់ទាំង​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​ផង​។


ហើយ​បាន​សង្គ្រោះ​លោក​ពី​អស់ទាំង​ទុក្ខវេទនា​របស់​លោក ព្រមទាំង​ប្រទាន​ឲ្យ​លោក​មាន​ការរាប់អាន និង​ប្រាជ្ញា​នៅចំពោះ​ផារ៉ោន​ស្ដេច​អេហ្ស៊ីប​។ ផារ៉ោន​ក៏​តែងតាំង​យ៉ូសែប​ឲ្យធ្វើជា​អ្នកដឹកនាំ​លើ​អេហ្ស៊ីប និង​លើ​ព្រះរាជវាំង​ទាំងមូល​។


ដើម្បីឲ្យ​គ្រប់ទាំង​ជង្គង់​នៅ​លើមេឃ នៅលើផែនដី និង​នៅក្រោមផែនដី លុតចុះ​ដោយសារតែ​ព្រះនាម​ព្រះយេស៊ូវ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម