Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:42 - អាល់គីតាប

42 ពេល​នោះ ស្តេច​ហ្វៀរ៉អ៊ូន​ដោះ​ចិញ្ចៀន​ពី​ដៃ​គាត់ ពាក់​ឲ្យ​យូសុះ ព្រម​ទាំង​យក​អាវ​មួយ​ដ៏​ល្អ​ប្រណីត​មក​ឲ្យ​យូសុះ និង​យក​ខ្សែ​ក​មាស​មួយ​ខ្សែ​ពាក់​ឲ្យ​គាត់​ថែម​ទៀត​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

42 ពេលនោះ ផារ៉ោន​ដោះ​ព្រះទម្រង់​ចេញ​ពី​ព្រះហស្ត​របស់ទ្រង់ មក​បំពាក់​ដៃ​យ៉ូសែប ហើយ​ស្លៀកពាក់​សម្លៀកបំពាក់​ក្រណាត់ផាឌិបដ៏ប្រណិត​ឲ្យ​គាត់ ព្រមទាំង​បំពាក់​ខ្សែក​មាស​នៅនឹង​ក​របស់គាត់​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 ពេល​នោះ ផារ៉ោន​ដោះ​ព្រះ​ទម្រង់​ពី​ព្រះ‌ហស្ត​ទ្រង់ ទៅ​បំពាក់​នៅ​ដៃ​របស់​លោក​យ៉ូសែប ហើយ​យក​សម្លៀក​បំពាក់​ទេស​យ៉ាង​ម៉ដ្ត​មក​បំពាក់​ឲ្យ​លោក ព្រម​ទាំង​បំពាក់​ខ្សែ​មាស​នៅ​ក​របស់​លោក​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 ពេល​នោះ ព្រះចៅ​ផារ៉ោន​ដោះ​ព្រះ‌ទម្រង់​ពី​ព្រះ‌ហស្ត​ព្រះអង្គ ពាក់​ឲ្យ​លោក​យ៉ូសែប ព្រម​ទាំង​យក​អាវ​មួយ​ដ៏​ល្អ​ប្រណីត​មក​ឲ្យ​លោក និង​យក​ខ្សែ​ក​មាស​មួយ​ខ្សែ​ពាក់​ឲ្យ​លោក​ថែម​ទៀត​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 ផារ៉ោន​ទ្រង់​ដោះ​ព្រះ​ទំរង់​ពី​ព្រះ‌ហស្ត ទៅ​បំពាក់​នៅ​ដៃ​យ៉ូសែប​វិញ ក៏​យក​សំលៀក‌បំពាក់​ទេស​យ៉ាង​ម៉ដ្ត មក​បំពាក់​គាត់ ព្រម​ទាំង​បំពាក់​ខ្សែ​មាស​នៅ​ក​ឲ្យ​គាត់​ផង

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:42
27 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ពោល​ទៅ​វិញ​ថា៖ «តើ​ចង់​ឲ្យ​ខ្ញុំ​បញ្ចាំ​អ្វី​ទុក?»។ តាម៉ារ​ឆ្លើយ​ថា៖ «សុំ​ប្រគល់​ត្រា​របស់​អ្នក និង​ខ្សែ​វា ព្រម​ទាំង​ដំបង​ដែល​អ្នក​កាន់​នោះ​មក​ឲ្យ​ខ្ញុំ»។ យូដា​ប្រគល់​របស់​ទាំង​នោះ​ឲ្យ​តាម៉ារ រួច​គាត់​ក៏​រួមរ័ក​ជា​មួយ​នាង។ បន្ទាប់​មក​នាង​មាន​ផ្ទៃ​ពោះ​ជា​មួយ​គាត់។


រួច​ឲ្យ​យូសុះ​ឡើង​ជិះ​រទេះ​ដែល​នៅ​បន្ទាប់​ពី​ស្តេច ហើយ​ឲ្យ​គេ​រត់​ពី​មុខ​គាត់​ទាំង​ស្រែក​ថា៖ «ក្រាប​ចុះ!»។ ស្តេច​ហ្វៀរ៉អ៊ូន​បាន​តែង​តាំង​យូសុះ​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល របៀប​នេះ​ឯង។


លោក​ម៉ាដេ‌កាយ ដែល​ជា​ជន‌ជាតិ​យូដា បាន​ទទួល​តំណែង​ធំ​ជាង​គេ បន្ទាប់​ពី​ស្តេច​អហា‌ស៊ូរុស។ គាត់​ជា​វរ‌ជន​មួយ​នាក់​របស់​ជន‌ជាតិ​យូដា ដែល​ជន​រួម​ជាតិ​របស់​គាត់​គោរព​ស្រឡាញ់​គ្រប់ៗ​គ្នា។ គាត់​តែងតែ​ផ្តល់​ផល​ប្រយោជន៍ និង​សេចក្ដី​សុខ​ជូន​ប្រជា‌ជន​របស់​គាត់​ជា‌និច្ច៕


ស្តេច​ក៏​ដោះ​ចិញ្ចៀន ដែល​ជា​ត្រា ហុច​ទៅ​ឲ្យ​លោក​ណាម៉ាន ជា​កូន​របស់​លោក​ហាំម្ដា‌ថា និង​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា។


នៅ​ថ្ងៃ​ទី​បី ក្នុង​ខែ​ទី​មួយ គេ​បាន​កោះ​ហៅ​ពួក​ស្មៀន​ស្តេច​មក ឲ្យ​សរសេរ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​លោក​ហាម៉ាន សម្រាប់​ផ្ញើ​ជូន​ពួក​មេ​បញ្ជា‌ការ​កង‌ទ័ព ពួក​ទេសា‌ភិបាល​អាណា‌ខេត្ត និង​មេ​ដឹក​នាំ​របស់​ជាតិ​សាសន៍​នានា។ លិខិត​នោះ​សរសេរ​តាម​អក្សរ​របស់​អាណា‌ខេត្ត​នីមួយៗ និង​តាម​ភាសា​របស់​ជាតិ​សាសន៍​នីមួយៗ ក្នុង​នាម​ស្តេច​អហា‌ស៊ូរុស ព្រម​ទាំង​មាន​ប្រថាប់​ត្រា​ស្តេច​ទៀត​ផង។


គេ​បាន​សរសេរ​សារ​ក្នុង​នាម​ស្តេច​អហា‌ស៊ូរុស ប្រថាប់​ត្រា​ស្តេច ហើយ​អ្នក​នាំ​សារ​ត្រូវ​ជិះ​សេះ​ដែល​មាន​ពូជ​ល្អ យក​ពី​ក្រោល​របស់​ស្ដេច នាំ​សារ​ទៅ​ចែក​ផ្សាយ។


លោក​ម៉ាដេ‌កាយ​ចាក​ចេញ​ពី​ស្តេច ទាំង​ស្លៀក​សម្លៀក‌បំពាក់​របស់​ស្ដេច ដែល​មាន​ពណ៌​ស្វាយ និង​ពណ៌​ស ហើយ​គាត់​ពាក់​អាវ​ធំ​ពណ៌​ក្រហម និង​ពាក់​មកុដ​មាស​យ៉ាង​ធំ​ផង។ ពេល​នោះ មាន​សំរែក​អរ​សប្បាយ​ពាស‌ពេញ​ក្រុង​ស៊ូសាន​ទាំង​មូល។


ពេល​នោះ ស្តេច​យក​ត្រា​ចិញ្ចៀន ដែល​ស្តេច​បាន​ដក​ហូត​ពី​លោក​ហាម៉ាន មក​ប្រគល់​ជូន​លោក​ម៉ាដេ‌កាយ។ នាង​អេសធើរ​ក៏​បាន​តែង‌តាំង​លោក​ម៉ាដេ‌កាយ ឲ្យ​មើល​ខុស​ត្រូវ​លើ​វិមាន​របស់​លោក​ហាម៉ាន​ដែរ។


ឥឡូវ​នេះ សូម​មហា‌ក្សត្រិ‌យានី និង​លោក រៀប​រៀង​សារ​មួយ ក្នុង​នាម​ស្តេច ជា​សារ​ដែល​ផ្ដល់​ការ​អនុ‌គ្រោះ​ដល់​ជន‌ជាតិ​យូដា រួច​ត្រូវ​ប្រថាប់​ត្រា​ស្តេច​ផង ដ្បិត​រាជ​បញ្ជា​ដែល​យើង​បាន​ចេញ​ប្រកាស​ផុត​ទៅ​ហើយ​នោះ ពុំ​អាច​ប្រែ‌ប្រួល​បាន​ទេ»។


ពួក​គេ​យក​អំនួត​មក​បង្ហាញ​ដូច​ជា​បុណ្យ​ស័ក្ដិ ហើយ​ពាក់​ចិត្ត​ឃោរ‌ឃៅ ដូច​ជា​សំលៀក‌បំពាក់។


ដ្បិត​ដំបូន្មាន​របស់​ឪពុក​ម្ដាយ​នឹង​កសាង​ចរិយា​សម្បត្តិ​របស់​កូន ឲ្យ​បាន​ល្អ​ដូច​មកុដ និង​ខ្សែ​ក​មាស។


នាង​ត្បាញ​ភួយ​សម្រាប់​ខ្លួន​ឯង នាង​មាន​សំលៀក‌បំពាក់​ល្អៗ​ដែល​មាន​ពណ៌​ស្រស់។


នាង​ដេរ​សម្លៀក‌បំពាក់​លក់ ហើយ​ក៏​ដេរ​ខ្សែ​ក្រវាត់​លក់​ឲ្យ​អ្នក​ជំនួញ​ដែរ។


គ្រឿង​អលង្ការ​របស់​អូន ធ្វើ​ឲ្យ​ថ្ពាល់​របស់​អូន​កាន់​តែ​ស្អាត ហើយ​ខ្សែ​ក​របស់​អូន ក៏​បង្ហាញ​សាច់​ដ៏​ល្អ​របស់​អូន​ដែរ។


អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ អូន​បាន​ធ្វើ​ឲ្យ​បេះ‌ដូង​បង​ញាប់‌ញ័រ ដោយ‌សារ​កែវ​ភ្នែក​របស់​អូន និង​ដោយ‌សារ​លំអ​ខ្សែ​ក​តែ​មួយ​របស់​អូន អូន​បាន​ធ្វើ​ឲ្យ​បេះ‌ដូង​បង​ញាប់‌ញ័រ។


កញ្ចក់ ក្រណាត់​ស្ដើង ឆ្នួត​ក្បាល និង​ស្បៃ​រុំ​ខ្លួន។


ស្ដេច​អនុញ្ញាត​ឲ្យ​ស្តេច​យ៉ូយ៉ា‌គីន​លែង​ស្លៀក​សម្លៀក‌បំពាក់​ជា​ឈ្លើយ​សឹក ហើយ​ស្តេច​យ៉ូយ៉ា‌គីន​ពិសា​អាហារ​រួម​តុ​ជា​មួយ ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អស់​អាយុ។


ក្ដោង​របស់​អ្នក​ធ្វើ​ពី​ក្រណាត់​ប៉ាក់​ដ៏​ល្អ មក​ពី​ស្រុក​អេស៊ីប សម្រាប់​ឲ្យ​អ្នក​ប្រើ​ជា​ទង់​ផង។ ដំបូល​របស់​អ្នក​ធ្វើ​ពី​ក្រណាត់​ពណ៌​ក្រហម និង​ពណ៌​ស្វាយ​មក​ពី​កោះ​គីប្រុស។


យើង​ក៏​បាន​ឮ​គេ​និយាយ​ទៀត​ថា អ្នក​អាច​កាត់​ស្រាយ​អត្ថ‌ន័យ និង​ដោះ​ស្រាយ​បញ្ហា​ស្មុគ‌ស្មាញ​បាន​ទៀត​ផង។ ឥឡូវ​នេះ ប្រសិន​បើ​អ្នក​អាច​អាន​អក្សរ​នេះ​បាន ហើយ​ពន្យល់​អត្ថ‌ន័យ​ឲ្យ​យើង យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស​ជូន​ជា​កិត្តិយស ព្រម​ទាំង​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី នៅ​ក្នុង​រាជា‌ណាចក្រ​នេះ​ផង»។


ពេល​នោះ ស្តេច​បេលសា‌សារ​បញ្ជា​ឲ្យ​គេ​យក​សម្លៀក‌បំពាក់​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស មក​ពាក់​ឲ្យ​ដានី‌យ៉ែល​ភ្លាម ព្រម​ទាំង​ចេញ​រាជ​ប្រកាស​ថា គាត់​នឹង​មាន​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​នៅ​ក្នុង​រាជា‌ណាចក្រ។


ស្ដេច​ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ បញ្ជា​ឲ្យ​គេ​ហៅ​ពួក​ហោរា ពួក​គ្រូ​ទាយ និង​ពួក​គ្រូ​ធ្មប់​មក រួច​ហើយ​ស្ដេច​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ប្រាជ្ញ​នៃ​ស្រុក​បាប៊ី‌ឡូន​ថា៖ «អ្នក​ណា​អាច​អាន​អក្សរ​នោះ ហើយ​ពន្យល់​អត្ថ‌ន័យ​ឲ្យ​យើង​បាន យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស ជូន​ជា​កិត្តិយស ហើយ​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​រាជា‌ណាចក្រ​នេះ​ផង»។


ឪពុក​ប្រាប់​ពួក​អ្នក​បម្រើ​ថា “ចូរ​ទៅ​យក​សម្លៀក‌បំពាក់​ល្អ​ៗ​បំផុត មក​ពាក់​ឲ្យ​កូន​ខ្ញុំ​ជា​ប្រញាប់ ហើយ​យក​ចិញ្ចៀន និង​ស្បែក​ជើង​មក​ពាក់​ឲ្យ​ផង។


សម្តេច​យ៉ូណា‌ថាន​បាន​ដោះ​អាវ​ធំ​របស់​សម្តេច មក​បំពាក់​ឲ្យ​ទត ហើយ​ក៏​ប្រគល់​អាវ​សឹក ដាវ ធ្នូ និង​ខ្សែ​ក្រវាត់​របស់​សម្តេច ឲ្យ​គាត់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម