Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 ពេល​នោះ ផារ៉ោន​ដោះ​ព្រះ​ទម្រង់​ពី​ព្រះ‌ហស្ត​ទ្រង់ ទៅ​បំពាក់​នៅ​ដៃ​របស់​លោក​យ៉ូសែប ហើយ​យក​សម្លៀក​បំពាក់​ទេស​យ៉ាង​ម៉ដ្ត​មក​បំពាក់​ឲ្យ​លោក ព្រម​ទាំង​បំពាក់​ខ្សែ​មាស​នៅ​ក​របស់​លោក​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

42 ពេលនោះ ផារ៉ោន​ដោះ​ព្រះទម្រង់​ចេញ​ពី​ព្រះហស្ត​របស់ទ្រង់ មក​បំពាក់​ដៃ​យ៉ូសែប ហើយ​ស្លៀកពាក់​សម្លៀកបំពាក់​ក្រណាត់ផាឌិបដ៏ប្រណិត​ឲ្យ​គាត់ ព្រមទាំង​បំពាក់​ខ្សែក​មាស​នៅនឹង​ក​របស់គាត់​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 ពេល​នោះ ព្រះចៅ​ផារ៉ោន​ដោះ​ព្រះ‌ទម្រង់​ពី​ព្រះ‌ហស្ត​ព្រះអង្គ ពាក់​ឲ្យ​លោក​យ៉ូសែប ព្រម​ទាំង​យក​អាវ​មួយ​ដ៏​ល្អ​ប្រណីត​មក​ឲ្យ​លោក និង​យក​ខ្សែ​ក​មាស​មួយ​ខ្សែ​ពាក់​ឲ្យ​លោក​ថែម​ទៀត​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 ផារ៉ោន​ទ្រង់​ដោះ​ព្រះ​ទំរង់​ពី​ព្រះ‌ហស្ត ទៅ​បំពាក់​នៅ​ដៃ​យ៉ូសែប​វិញ ក៏​យក​សំលៀក‌បំពាក់​ទេស​យ៉ាង​ម៉ដ្ត មក​បំពាក់​គាត់ ព្រម​ទាំង​បំពាក់​ខ្សែ​មាស​នៅ​ក​ឲ្យ​គាត់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

42 ពេល​នោះ ស្តេច​ហ្វៀរ៉អ៊ូន​ដោះ​ចិញ្ចៀន​ពី​ដៃ​គាត់ ពាក់​ឲ្យ​យូសុះ ព្រម​ទាំង​យក​អាវ​មួយ​ដ៏​ល្អ​ប្រណីត​មក​ឲ្យ​យូសុះ និង​យក​ខ្សែ​ក​មាស​មួយ​ខ្សែ​ពាក់​ឲ្យ​គាត់​ថែម​ទៀត​ផង

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:42
27 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​តប​ថា៖ «តើ​ចង់​ឲ្យ​ខ្ញុំ​បញ្ចាំ​អ្វី​ដល់​នាង?» នាង​ឆ្លើយ​ថា៖ «សូម​ប្រគល់​ត្រា ខ្សែ និង​ដំបង​ដែល​លោក​កាន់​នៅ​ដៃ​នោះ​មក»។ គាត់​ក៏​ប្រគល់​របស់​ទាំង​នោះ​ឲ្យ​នាង រួច​ចូល​ទៅ​ឯ​នាង ហើយ​នាង​ក៏​មាន​ទម្ងន់​ដោយ‌សារ​គាត់។


ស្ដេច​ឲ្យ​លោក​ជិះ​រាជ‌រថ​នៅ​បន្ទាប់​ពី​ព្រះ‌អង្គ ហើយ​មាន​គេ​ស្រែក​នៅ​ខាង​មុខ​ថា៖ «ចូរ​ក្រាប​ចុះ!»។ គឺយ៉ាង​នេះ​ឯង​ដែល​ស្ដេច​បាន​តែង​តាំង​ឲ្យ​លោក​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល។


ដ្បិត​ម៉ា‌ដេកាយ ជា​សាសន៍​យូដា មាន​តំណែង​បន្ទាប់​ពីព្រះ‌បាទ​អ័ហា‌ស៊ូរុស លោក​ជា​អ្នក​ធំ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា ហើយ​ពួក​បង​ប្អូន​របស់​លោក​យ៉ាង​ច្រើន​គោរព​រាប់​អាន​លោក ព្រោះ​លោក​ស្វែង​រក​សេចក្ដី​ល្អ​ដល់​ប្រជា‌ជន​របស់​លោក ហើយ​និយាយ​ជា​ពាក្យ​ស្រគត់‌ស្រគំ​ដល់​មនុស្ស​ទាំង​អស់។:៚


ដូច្នេះ ស្ដេច​ក៏​ដោះ​ព្រះ‌ទម្រង់​ពី​ព្រះ‌ហស្ត​ប្រគល់​ទៅ​ឲ្យ​ហាម៉ាន ជា​កូន​ហាំ‌ម្តាថា សាសន៍​អ័កាក់ ជា​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា។


នៅ​ថ្ងៃ​ដប់​បី ក្នុង​ខែ​ទីមួយ គេ​បាន​ហៅ​ពួក​ស្មៀន​ហ្លួង​មក ឲ្យ​សរសេរ​គ្រប់​ទាំង​សេចក្ដី​ដែល​ហាម៉ាន​បង្គាប់​ដល់​ពួក​នាយក​តំណាង​ស្តេច ពួក​ចៅ‌ហ្វាយ​ខេត្ត​ដែល​គ្រប់​គ្រង​នៅ​គ្រប់​អាណា​ខេត្ត និង​ពួក​មន្ត្រី​គ្រប់​ទាំង​សាសន៍ គឺ​ដល់​គ្រប់​ខេត្ត​តាម​អក្សរ​ជាតិ​របស់​គេ ហើយ​ដល់​គ្រប់​សាសន៍ តាម​ភាសា​របស់​គេ ច្បាប់​នោះ​បាន​កត់​ទុក​ក្នុង​នាម​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ក៏​បោះ​ត្រា​ដោយ​ព្រះ‌ទម្រង់​របស់​ស្តេច​ទៀត​ផង។


ម៉ាដេកាយ បាន​សរសេរ​ក្នុង​‌នាម​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ប្រថាប់​ត្រា​ដោយ​ព្រះ​ទម្រង់​រាជ្យ ហើយ​ផ្ញើ​ទៅ​តាម​រយៈ​ពួក​អ្នក​រត់​សំបុត្រ ដែល​ជិះ​សេះ ជា​សេះ​លឿន ជា​ពូជ​ដែល​យក​ពី​ក្រោលរបស់​ស្តេច


ពេល​នោះ ម៉ា‌ដេកាយ​ចាក​ចេញ​ពី​ចំពោះ​ស្តេច ទាំង​ស្លៀក‌ស​ម្លៀក​បំ​ពាក់​ក្រម​ហ្លួង ពណ៌​ខៀវ និង​ពណ៌​ស មាន​ពាក់​មកុដ​មាស​យ៉ាង​ធំ និង​អាវ​វែង​ដែល​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​ពណ៌​ស្វាយ ឯ​ពួក​អ្នក​ក្រុង​ស៊ូសាន​ក៏​ស្រែក​ឡើង ដោយ​អំណរ។


ស្ដេច​ក៏​ដោះ​ត្រា​ព្រះ‌ទម្រង់ ដែល​បាន​ដក​ហូត​ពី​ហាម៉ាន មក​ប្រគល់​ជូន​ម៉ា‌ដេកាយ​វិញ ហើយ​ព្រះ​នាង​អេសធើរ​ក៏​តាំង​ម៉ាដេកាយ ឲ្យ​គ្រប់​គ្រង​លើ​ផ្ទះ​របស់​ហាម៉ាន។


ឥឡូវ​នេះ ចូរ​សរសេរ​ក្នុង​‌នាម​ស្ដេច ផ្ញើ​ទៅ​សាសន៍​យូដា តាម​តែ​ចិត្ត​ចុះ ហើយ​ប្រថាប់​ត្រា​ដោយ​ព្រះ‌ទម្រង់​រាជ្យ ដ្បិតរាជ​បញ្ជា​ដែល​បានចែងក្នុង​‌នាម​ព្រះ​មហាក្សត្រ ក៏​ប្រថាប់​ត្រា​ដោយ​ព្រះ‌ទម្រង់​រាជ្យ នោះ​មិន​អាចលុប​ចោល​បាន​ឡើយ»។


គេ​ពាក់​អំនួត​របស់​គេ ដូច​ជា​ពាក់​ខ្សែក ហើយ​គេ​ពាក់​ចិត្ត​ឃោរ‌ឃៅ ដូច​សម្លៀក​បំពាក់។


ដ្បិត​សេចក្ដី​នោះ​នឹង​បាន​ជា​គុណ ពាក់​លើ​ក្បាល​ឯង ទុក​ជា​គ្រឿង​លម្អ ហើយ​ជា​ខ្សែ​ប្រដាប់​ពាក់​នៅ​ក​ឯង។


នាង​ត្បាញ​សំពត់​ដណ្តប់​ខ្លួន សម្លៀក‌បំពាក់​របស់​នាង​សុទ្ធ​តែ​ធ្វើ​ពី សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត មាន​ពណ៌​ស្វាយ។


នាង​ក៏​ធ្វើ​អាវ​ខ្លូត‌ទេស​សម្រាប់​លក់ ហើយ​ធ្វើ​ខ្សែ​ក្រវាត់​ឲ្យ​ដល់​អ្នក​ជំនួញ។


ថ្ពាល់​ឯង​ស្រស់​ល្អ​សម​នឹង​គ្រឿង​តែង ហើយ​ក​ឯង​ផង ដែល​ប្រដាប់​ដោយ​ខ្សែ​ដូច្នេះ


ឱ​ប្អូន ជា​ប្រពន្ធ​អើយ ឯង​បាន​ចាប់​យក​ដួង​ចិត្ត​យើង​ទៅ​ហើយ ឯង​បាន​ចាប់​យក​ដួង​ចិត្ត​យើងដោយ​កែវ​ភ្នែក និង​ដោយ‌សារ​ខ្សែ​ក​របស់​ឯង​តែ​មួយ​ប៉ុណ្ណោះ។


កញ្ចក់ អាវ​សារូ មួក និង​ក្រមា​របស់​គេ។


ដូច្នេះ ព្រះបាទ​យេហូយ៉ាគីន​ក៏​ផ្លាស់​សម្លៀក‌បំពាក់​គុក​ចេញ រួច​ព្រះបាទ​យេហូយ៉ាគីន ក៏​សោយ​ព្រះ‌ស្ងោយ នៅ​ចំពោះ​ស្តេច​បាប៊ីឡូន​ជា‌រៀង​រហូត​ដល់​អស់​ព្រះ‌ជន្ម។


ស្លាប​ក្តោង​អ្នក​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ចម្រុះ​ដោយ​ប៉ាក់​មក​ពី​ស្រុក​អេស៊ីព្ទ ដើម្បី​ទុក​ជា​ទង់‌ជ័យ​ដល់​អ្នក ហើយ​មាន​សំពត់​ពណ៌​ខៀវ និង​ពណ៌​ស្វាយ​ពី​កោះ​អេលីសា ធ្វើ​ជា​ពិតាន។


ប៉ុន្តែ យើង​បាន​ឮ​ថា លោក​អាច​កាត់​ស្រាយ ហើយ​ដោះ​ស្រាយ​បញ្ហា​ស្មុគ​ស្មាញ​បាន។ ឥឡូវ​នេះ ប្រសិន‌បើ​លោក​អាច​អាន​អក្សរ​នេះ ហើយ​កាត់​ស្រាយ​អត្ថន័យ​ប្រាប់​យើង​បាន លោក​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​មាន​ខ្សែ​មាស​ពាក់​នៅ​ក ក៏​នឹង​មាន​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​នគរ​នេះ»។


ពេល​នោះ ព្រះ​បាទ​បេល‌សាសារក៏​ចេញ​បញ្ជា ឲ្យ​គេ​បំពាក់​សំពត់​ពណ៌​ស្វាយ និង​ខ្សែ​មាស​នៅ​ក ឲ្យ​ដានី‌យ៉ែល រួច​ប្រកាស​ប្រាប់​ពី​ដំណើរ​លោក​ថា លោក​បាន​ទទួល​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​នគរ។


ស្ដេច​ស្រែក​យ៉ាង​ខ្លាំង បញ្ជា​ឲ្យគេ​នាំ​ពួក​អាប​ធ្មប់ ពួក​ខាល់ដេ និង​ពួក​គ្រូ​ទាយ​មក រួច​ស្ដេច​មាន​រាជ​ឱង្ការ​ទៅកាន់​ពួក​អ្នក​ប្រាជ្ញ​នៅ​ស្រុក​បាប៊ី‌ឡូន​ថា៖ «អ្នក​ណា​ដែល​អាច​អាន​អក្សរ​នេះ ហើយ​កាត់​ស្រាយ​ន័យ​ប្រាប់​យើង​បាន អ្នក​នោះ​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​មាន​ខ្សែ​មាស​ពាក់​នៅ​ក ក៏​នឹង​មាន​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​នគរ​នេះ»។


តែ​ឪពុក​ប្រាប់​ទៅ​ពួក​បាវ​បម្រើ​របស់​គាត់​ថា "ចូរ​ប្រញាប់​យក​អាវ​ល្អ​បំផុត​ចេញ​មក​បំពាក់​ឲ្យ​កូន​យើង ហើយ​យក​ចិញ្ជៀន និង​ស្បែក​ជើង​មក​បំពាក់​ឲ្យ​ផង។


លោក​ក៏​ដោះ​អាវ​ដែល​លោក​ពាក់ ប្រគល់​ឲ្យ​ដល់​ដាវីឌ ព្រម​ទាំង​សម្លៀក‌បំពាក់​របស់​លោក ដាវ ធ្នូ និង​ខ្សែ​ក្រវាត់​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម