ឥឡូវនេះ មក៍! យើងនាំគ្នាសម្លាប់វា ហើយបោះវាចោលទៅក្នុងរណ្ដៅណាមួយ រួចនិយាយថា: ‘សត្វសាហាវបានស៊ីវាហើយ’ នោះយើងនឹងឃើញថាតើយល់សប្តិរបស់វានឹងទៅជាយ៉ាងណា”។
លោកុប្បត្តិ 37:33 - ព្រះគម្ពីរខ្មែរសាកល ឪពុកក៏ស្គាល់អាវវែងនោះ ហើយនិយាយថា៖ “អាវវែងរបស់កូនប្រុសយើងមែន។ សត្វសាហាវបានស៊ីវាហើយ! យ៉ូសែបប្រាកដជាត្រូវបានហែកស៊ីហើយ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបស្គាល់អាវនោះ ហើយពោលថា៖ «នេះពិតជាអាវរបស់កូនខ្ញុំមែន មានសត្វសាហាវបានហែកវាស៊ីហើយ! យ៉ូសែបច្បាស់ជាសត្វហែកខ្ទេចខ្ទីអស់ហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបស្គាល់អាវនោះ ក៏ពោលថា៖ «នេះពិតជាអាវរបស់កូនខ្ញុំមែន! មានសត្វសាហាវហែកវាស៊ីហើយ! យ៉ូសែបត្រូវសត្វហែកស៊ីអស់ហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ចំណាំស្គាល់អាវនោះ ហើយនិយាយថា គឺជាអាវរបស់កូនអញពិត មុខជាសត្វសាហាវបានហែកវាស៊ីហើយ យ៉ូសែបបានត្រូវហែកខ្ទេចខ្ទីជាប្រាកដ អាល់គីតាប យ៉ាកកូបស្គាល់អាវនោះ ក៏ពោលថា៖ «នេះពិតជាអាវរបស់កូនខ្ញុំមែន! មានសត្វសាហាវហែកវាស៊ីហើយ! យូសុះត្រូវសត្វហែកស៊ីអស់ហើយ!»។ |
ឥឡូវនេះ មក៍! យើងនាំគ្នាសម្លាប់វា ហើយបោះវាចោលទៅក្នុងរណ្ដៅណាមួយ រួចនិយាយថា: ‘សត្វសាហាវបានស៊ីវាហើយ’ នោះយើងនឹងឃើញថាតើយល់សប្តិរបស់វានឹងទៅជាយ៉ាងណា”។
បន្ទាប់មក ពួកគេចាត់គេឲ្យយកអាវវែងចម្រុះពណ៌នោះទៅឯឪពុករបស់ពួកគេ ដោយនិយាយថា៖ “យើងបានរកឃើញអាវវែងនេះ។ សូមពិនិត្យមើលចុះ តើជាអាវវែងរបស់កូនប្រុសលោកឪពុក ឬមិនមែន?”។
ប៉ុន្តែយ៉ាកុបនិយាយថា៖ “កូនប្រុសរបស់យើងចុះទៅជាមួយពួកឯងមិនបានឡើយ ដ្បិតបងប្រុសរបស់វាបានស្លាប់ហើយ នៅសល់តែវាប៉ុណ្ណោះ។ បើសិនវាជួបគ្រោះថ្នាក់តាមផ្លូវដែលពួកឯងទៅ នោះពួកឯងនឹងនាំសក់ស្កូវរបស់យើងចុះទៅស្ថានមនុស្សស្លាប់ទាំងទុក្ខព្រួយហើយ”៕
ពេលនោះ យើងខ្ញុំបានឆ្លើយនឹងលោកម្ចាស់នៃខ្ញុំថា: ‘យើងខ្ញុំមានឪពុកចំណាស់ម្នាក់ និងកូនពៅដែលកើតមកក្នុងវ័យជរារបស់គាត់។ បងប្រុសរបស់វាបានស្លាប់ហើយ ហើយក្នុងចំណោមកូនដែលកើតពីម្ដាយរបស់វា នៅសល់តែវាម្នាក់ឯងប៉ុណ្ណោះ ដូច្នេះឪពុករបស់វាស្រឡាញ់វាណាស់’។
ម្នាក់បានចាកចេញពីយើង ហើយយើងគិតថាវាប្រាកដជាត្រូវសត្វហែកស៊ីមែន។ រហូតដល់សព្វថ្ងៃ យើងមិនបានឃើញវាទេ។
អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “យើងមិនដែលនឹកស្មានថានឹងបានឃើញមុខឯងទៀតឡើយ ប៉ុន្តែមើល៍! ព្រះបានឲ្យយើងឃើញទាំងកូនចៅរបស់ឯងទៀតផង!”។
មនុស្សខ្វះចំណេះដឹង ចេះតែជឿពាក្យទាំងអស់ រីឯមនុស្សឆ្លាតវៃយល់ច្បាស់នូវជំហានរបស់ខ្លួន។
ព្រះយេស៊ូវមានបន្ទូលតបថា៖“ឥឡូវនេះ អ្នកមិនយល់អ្វីដែលខ្ញុំកំពុងធ្វើទេ ប៉ុន្តែក្រោយពីការទាំងនោះ អ្នកនឹងយល់”។