ប៉ុន្តែព្រះយេហូវ៉ាបានវាយផារ៉ោន និងអ្នកដំណាក់របស់ទ្រង់ ដោយគ្រោះកាចដ៏ធំ ដោយសារតែសារ៉ាយប្រពន្ធរបស់អាប់រ៉ាម។
ម៉ាកុស 3:10 - ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យជា ហេតុនេះអស់អ្នកដែលមានការឈឺចុកចាប់ក៏សម្រុកមក ដើម្បីពាល់ព្រះអង្គ។ Khmer Christian Bible ដោយព្រោះតែព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជា នោះអ្នកជំងឺទាំងឡាយក៏នាំគ្នាសំរុកចូលមកពាល់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជា អ្នកដែលមានជំងឺទាំងប៉ុន្មានខំប្រឹងសម្រុកចូល ដើម្បីពាល់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតមានអ្នកជំងឺជាច្រើនខំប្រឹងសម្រុកចូលមកជិត ដើម្បីពាល់ព្រះអង្គ ព្រោះព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទ្រង់កំពុងប្រោសមនុស្សជាច្រើនឲ្យបានជា ដល់ម៉្លេះបានជាមនុស្សទាំងអស់ដែលមានជំងឺអ្វីៗ គេប្រឹងរុលចូលទៅ ដើម្បីនឹងពាល់ទ្រង់ អាល់គីតាប ដ្បិតមានអ្នកជំងឺជាច្រើនខំប្រឹងសំរុកចូលមកជិត ដើម្បីពាល់អ៊ីសា ព្រោះគាត់បានប្រោសមនុស្សជាច្រើនឲ្យបានជា។ |
ប៉ុន្តែព្រះយេហូវ៉ាបានវាយផារ៉ោន និងអ្នកដំណាក់របស់ទ្រង់ ដោយគ្រោះកាចដ៏ធំ ដោយសារតែសារ៉ាយប្រពន្ធរបស់អាប់រ៉ាម។
នៅពេលជ្រាបអំពីការនេះ ព្រះយេស៊ូវក៏យាងចាកចេញពីទីនោះ។ មានហ្វូងមនុស្សជាច្រើនទៅតាមព្រះអង្គ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យជាទាំងអស់គ្នា
នៅពេលយាងឡើងពីទូក ព្រះយេស៊ូវទតឃើញហ្វូងមនុស្សមួយក្រុមធំ ក៏មានព្រះទ័យអាណិតអាសូរចំពោះពួកគេ ហើយព្រះអង្គប្រោសអ្នកជំងឺរបស់ពួកគេឲ្យជា។
ហើយទូលអង្វរព្រះអង្គដើម្បីឲ្យពួកគេបានគ្រាន់តែពាល់ជាយព្រះពស្ត្ររបស់ព្រះអង្គប៉ុណ្ណោះ។ អ្នកណាក៏ដោយដែលបានពាល់ក៏បានជាសះស្បើយ៕
ព្រះយេស៊ូវយាងចុះឡើងក្នុងកាលីឡេទាំងមូល ទាំងបង្រៀននៅតាមសាលាប្រជុំរបស់គេ ហើយប្រកាសដំណឹងល្អនៃអាណាចក្រស្ថានសួគ៌ ព្រមទាំងប្រោសរោគាគ្រប់ប្រភេទ និងជំងឺគ្រប់មុខក្នុងចំណោមប្រជាជនឲ្យជាផង។
ព្រះអង្គមានបន្ទូលនឹងនាងថា៖“កូនស្រីអើយ ជំនឿរបស់នាងបានសង្គ្រោះនាងហើយ។ ចូរទៅដោយសុខសាន្ត ហើយឲ្យបានរួចផុតពីការឈឺចុកចាប់របស់នាងចុះ”។
នៅទីណាក៏ដោយដែលព្រះអង្គយាងចូល មិនថាក្នុងភូមិ ក្នុងទីក្រុង ឬតាមជនបទ ពួកគេតែងតែដាក់ពួកអ្នកជំងឺតាមផ្សារ ហើយទូលអង្វរព្រះអង្គដើម្បីឲ្យពួកគេបានគ្រាន់តែពាល់ជាយព្រះពស្ត្ររបស់ព្រះអង្គប៉ុណ្ណោះ។ អ្នកណាក៏ដោយដែលបានពាល់ព្រះអង្គ ក៏បានជាសះស្បើយ៕
នៅពេលពួកគេមកដល់បេតសៃដា មានគេនាំបុរសខ្វាក់ភ្នែកម្នាក់មក ហើយទូលអង្វរព្រះអង្គឲ្យពាល់គាត់។
ដូច្នេះ ព្រះអង្គក៏យាងចុះទូកមួយដែលជាទូករបស់ស៊ីម៉ូន ហើយសុំគាត់ឲ្យចេញទូកពីច្រាំងបន្តិច។ រួចព្រះអង្គក៏គង់ចុះ បង្រៀនហ្វូងមនុស្សពីក្នុងទូកនោះ។
ហ្វូងមនុស្សទាំងមូលក៏ព្យាយាមពាល់ព្រះអង្គ ពីព្រោះមានព្រះចេស្ដាចេញពីព្រះអង្គ ហើយប្រោសគេទាំងអស់គ្នាឲ្យជា។
ពេលនោះ បាវបម្រើរបស់មេទាហានលើមួយរយនាក់ម្នាក់ជិតស្លាប់ដោយមានជំងឺ។ បាវបម្រើនេះជាអ្នកដែលមេទាហានឲ្យតម្លៃណាស់។
នៅពេលនោះ ព្រះយេស៊ូវបានប្រោសមនុស្សជាច្រើនឲ្យជាពីរោគា ការឈឺចុកចាប់ផ្សេងៗ និងវិញ្ញាណអាក្រក់ ព្រមទាំងប្រោសមនុស្សខ្វាក់ភ្នែកជាច្រើនឲ្យមើលឃើញផង។
រហូតដល់គេបានសែងពួកអ្នកជំងឺមកឯផ្លូវនានា ហើយដាក់ពួកគេនៅលើគ្រែ និងកន្ទេល ដើម្បីកាលណាពេត្រុសដើរកាត់ យ៉ាងហោចណាស់ក៏ស្រមោលរបស់គាត់ចោលលើអ្នកខ្លះក្នុងពួកគេ។
ដ្បិតព្រះអម្ចាស់ប្រៀនប្រដៅអ្នកដែលព្រះអង្គស្រឡាញ់ ព្រះអង្គវាយប្រដៅអស់ទាំងកូនដែលព្រះអង្គទទួលយក”។