យើងនឹងស្លៀកពាក់ឲ្យពួកខ្មាំងសត្រូវរបស់គាត់ដោយសេចក្ដីអាម៉ាស់ រីឯមកុដរបស់គាត់នឹងចម្រើនឡើងនៅលើគាត់”៕
ទំនុកតម្កើង 44:7 - ព្រះគម្ពីរខ្មែរសាកល គឺព្រះអង្គវិញ ដែលបានសង្គ្រោះយើងខ្ញុំពីពួកបច្ចាមិត្តរបស់យើងខ្ញុំ ហើយធ្វើឲ្យពួកអ្នកដែលស្អប់យើងខ្ញុំអាម៉ាស់មុខ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ព្រះអង្គបានសង្គ្រោះយើងខ្ញុំឲ្យរួចពីសត្រូវ ហើយធ្វើឲ្យអស់អ្នកដែលស្អប់យើងខ្ញុំត្រូវខ្មាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានតែព្រះអង្គទេដែលសង្គ្រោះយើងខ្ញុំឲ្យរួច ពីកណ្ដាប់ដៃរបស់បច្ចាមិត្ត ហើយធ្វើឲ្យ អស់អ្នកដែលស្អប់យើងខ្ញុំត្រូវអាម៉ាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺទ្រង់ដែលជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីពួកសត្រូវវិញ ព្រមទាំងធ្វើឲ្យពួកអ្នកដែលស្អប់យើងខ្ញុំត្រូវខ្មាសផង អាល់គីតាប មានតែទ្រង់ទេដែលសង្គ្រោះយើងខ្ញុំឲ្យរួច ពីកណ្ដាប់ដៃរបស់បច្ចាមិត្ត ហើយធ្វើឲ្យ អស់អ្នកដែលស្អប់យើងខ្ញុំត្រូវអាម៉ាស់។ |
យើងនឹងស្លៀកពាក់ឲ្យពួកខ្មាំងសត្រូវរបស់គាត់ដោយសេចក្ដីអាម៉ាស់ រីឯមកុដរបស់គាត់នឹងចម្រើនឡើងនៅលើគាត់”៕
ហើយរំដោះយើងពីពួកខ្មាំងសត្រូវរបស់យើង ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!
ព្រះអម្ចាស់យេហូវ៉ានៃទូលបង្គំ ជាកម្លាំងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយ ព្រះអង្គបានគ្របបាំងក្បាលរបស់ទូលបង្គំនៅថ្ងៃនៃសង្គ្រាម។
គឺព្រះអង្គហើយ ដែលប្រទានការសង្គ្រោះដល់បណ្ដាស្ដេច! គឺព្រះអង្គហើយ ដែលដោះដាវីឌបាវបម្រើរបស់ព្រះអង្គ ឲ្យរួចពីដាវដ៏អាក្រក់!
សូមឲ្យពួកដែលស្វែងរកដើម្បីបំផ្លាញព្រលឹងរបស់ទូលបង្គំ បានអាម៉ាស់មុខ ហើយទទួលការអាប់យសទាំងអស់គ្នា; សូមឲ្យពួកដែលពេញចិត្តនឹងមហន្តរាយរបស់ទូលបង្គំ បានថយទៅវិញ ហើយអៀនខ្មាស។
នៅទីនោះ គេតក់ស្លុតយ៉ាងខ្លាំងនៅកន្លែងដែលគ្មានការតក់ស្លុត ពីព្រោះព្រះបានកម្ចាត់កម្ចាយឆ្អឹងអ្នកដែលបោះទ័ពទាស់នឹងអ្នក។ អ្នកបានធ្វើឲ្យគេអាម៉ាស់មុខ ដោយព្រោះព្រះបានបោះបង់គេចោល។