ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 35:1 - ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ សូម​តតាំង​នឹង​ពួក​អ្នកតតាំង​នឹង​ទូលបង្គំ​ផង​! សូម​តយុទ្ធ​នឹង​ពួក​អ្នក​តយុទ្ធ​នឹង​ទូលបង្គំ​ផង​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​តតាំង​នឹង​អស់​អ្នក​ដែល​តតាំង​នឹង​ទូល‌បង្គំ សូម​តយុទ្ធ​នឹង​អស់​អ្នក ដែល​តយុទ្ធ​នឹង​ទូល‌បង្គំ​ផង!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ប្រឆាំង​អស់​អ្នក​ដែល​ប្រឆាំង​នឹង​ទូលបង្គំ សូម​តយុទ្ធ​អស់​អ្នក​ដែល​តយុទ្ធ​នឹង​ទូលបង្គំ​ផង!។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ការ‌ពារ​ទូលបង្គំ​ចំពោះ​ពួក​អ្នក​ដែល តតាំង​នឹង​ទូលបង្គំ សូម​ទ្រង់​តស៊ូ​នឹង​ពួក​អ្នក​ដែល​តស៊ូ​នឹង​ទូលបង្គំ​ផង

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ‌តាអាឡា​អើយ! សូម​ប្រឆាំង អស់​អ្នក​ដែល​ប្រឆាំង​នឹង​ខ្ញុំ សូម​តយុទ្ធ​អស់​អ្នក​ដែល​តយុទ្ធ​នឹង​ខ្ញុំ​ផង!។

សូមមើលជំពូក



ទំនុកតម្កើង 35:1
16 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កាន់ក្ដី​ឲ្យ​ទូលបង្គំ ហើយ​ប្រោសលោះ​ទូលបង្គំ​ផង​! សូម​រក្សាជីវិត​ទូលបង្គំ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង​!


ឱ​ព្រះ​អើយ សូម​រកយុត្តិធម៌​ឲ្យ​ទូលបង្គំ ហើយ​កាន់ក្ដី​ឲ្យ​ទូលបង្គំ​ទាស់នឹង​ប្រជាជាតិ​ដែល​មិនគោរពព្រះ​ផង​! សូម​រំដោះ​ទូលបង្គំ​ពី​មនុស្ស​នៃ​សេចក្ដីបោកបញ្ឆោត និង​សេចក្ដីទុច្ចរិត​ផង​!


ដ្បិត​ព្រះយេហូវ៉ា​នឹង​កាន់ក្ដី​ឲ្យ​ពួកគេ ហើយ​ព្រះអង្គ​នឹង​រឹបអូស​យក​ជីវិត​ពួកអ្នកដែល​រឹបអូស​ពួកគេ​។


ដ្បិត​ព្រះប្រោសលោះ​របស់ពួកគេ​ទ្រង់​ខ្លាំងពូកែ ព្រះអង្គ​នឹង​កាន់ក្ដី​ឲ្យ​ពួកគេ​ទាស់នឹង​អ្នក​។


យ៉ាងណាមិញ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ទោះបីជា​ឈ្លើយសឹក​របស់​មនុស្ស​ខ្លាំងពូកែ​ក៏ដោយ ក៏​នឹង​ត្រូវបាន​យកចេញ​ដែរ ហើយ​រំពា​របស់​មនុស្ស​កាចសាហាវ​ក៏​នឹង​ត្រូវបាន​រំដោះ​ផង ពីព្រោះ​យើង​នឹង​តតាំង​នឹង​អ្នកដែលតតាំង​នឹង​អ្នក យើង​នឹង​សង្គ្រោះ​កូនចៅ​របស់អ្នក​។


ដូច្នេះ ពួកគេ​ស្រែកឡើង​យ៉ាងខ្លាំង​។ មាន​គ្រូវិន័យ​ខាង​គណៈ​ផារិស៊ី​ខ្លះ​ក្រោកឡើង ប្រកែកយ៉ាងខ្លាំង​ថា​៖ “យើង​ឃើញថា គ្មាន​កំហុស​អ្វី​ក្នុង​បុរស​នេះ​ឡើយ​។ ប្រហែល​មាន​វិញ្ញាណ ឬ​ទូតសួគ៌​និយាយ​នឹង​គាត់​ទេដឹង​?”។


ផ្ទុយទៅវិញ ប្រសិនបើ​ការនេះ​មក​ពី​ព្រះ អ្នករាល់គ្នា​មិនអាច​រំលាយ​ពួកគេ​បានឡើយ មិនត្រឹមតែប៉ុណ្ណោះ អ្នករាល់គ្នា​អាច​ត្រូវ​ជាប់ទោស​ជា​អ្នក​ប្រឆាំងនឹងព្រះ​ទៀតផង”។ ដូច្នេះ ពួកគេ​ក៏​យល់ព្រមតាម​កាម៉ាលាល​។