សូមប្រទានជំនួយដល់យើងខ្ញុំទាស់នឹងបច្ចាមិត្តផង ដ្បិតការសង្គ្រោះពីមនុស្សជាសេចក្ដីឥតប្រយោជន៍។
ទំនុកតម្កើង 146:3 - ព្រះគម្ពីរខ្មែរសាកល កុំទុកចិត្តលើអភិជន ឬទុកចិត្តលើមនុស្សលោក ដែលគ្មានសេចក្ដីសង្គ្រោះក្នុងគេនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ កុំឲ្យទុកចិត្តនឹងអ្នកធំ ឬទុកចិត្តនឹងមនុស្សលោក ដែលមិនអាចសង្គ្រោះអ្នកណាបាននោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំទុកចិត្តអ្នកធំ កុំទុកចិត្តមនុស្សលោកដែលពុំអាចសង្គ្រោះ នរណាបានឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យទុកចិត្តនឹងអ្នកធំ ឬនឹងពូជពង្សនៃមនុស្សណាឡើយ គេនឹងជួយឯងមិនបានទេ អាល់គីតាប កុំទុកចិត្តអ្នកធំ កុំទុកចិត្តមនុស្សលោកដែលពុំអាចសង្គ្រោះ នរណាបានឡើយ |
សូមប្រទានជំនួយដល់យើងខ្ញុំទាស់នឹងបច្ចាមិត្តផង ដ្បិតការសង្គ្រោះពីមនុស្សជាសេចក្ដីឥតប្រយោជន៍។
សូមប្រទានជំនួយដល់យើងខ្ញុំទាស់នឹងបច្ចាមិត្តផង ដ្បិតការសង្គ្រោះពីមនុស្សជាសេចក្ដីឥតប្រយោជន៍។
អ្នកតូចគ្រាន់តែជាសេចក្ដីឥតន័យ ហើយអ្នកធំគ្រាន់តែជាសេចក្ដីឥតខ្លឹមសារប៉ុណ្ណោះ; នៅលើត្រាជូ ពួកគេស្រាលជាងចំហាយដូចៗគ្នា។
ចូរអ្នករាល់គ្នាឈប់ទុកចិត្តលើមនុស្សលោក ដែលមានដង្ហើមតាមរន្ធច្រមុះ ដ្បិតតើគេមានតម្លៃអ្វី?៕
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ៖ “នៅថ្ងៃនោះ ដែកគោលដែលត្រូវបានបោះភ្ជាប់នឹងកន្លែងរឹងមាំនោះ នឹងរបូតចេញ ហើយត្រូវបានកាប់ ក៏ធ្លាក់ចុះ នោះបន្ទុកដែលនៅលើដែកគោលនោះនឹងត្រូវបានកាត់ចេញ”។ ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលហើយ៕
រីឯជនជាតិអេហ្ស៊ីបគឺជាមនុស្ស មិនមែនជាព្រះទេ សេះរបស់ពួកគេគឺជាសាច់ មិនមែនជាវិញ្ញាណទេ។ កាលណាព្រះយេហូវ៉ាលាតព្រះហស្តរបស់ព្រះអង្គទៅ អ្នកដែលជួយនឹងជំពប់ អ្នកដែលត្រូវគេជួយនឹងដួល ហើយពួកគេទាំងអស់នឹងវិនាសជាមួយគ្នា។
នោះអេសាយនិយាយនឹងពួកគេថា៖ “ចូរទូលដល់ចៅហ្វាយរបស់អ្នករាល់គ្នាថា: ‘ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: កុំខ្លាចចំពោះពាក្យសម្ដីដែលអ្នកបានឮ ដែលពួកអ្នកបម្រើរបស់ស្ដេចអាស្ស៊ីរីបានជេរប្រមាថយើងនោះឡើយ។