ភ្នែករបស់ទូលបង្គំបង្ហូរជាទន្លេនៃទឹកភ្នែក ពីព្រោះពួកគេមិនកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គ។
ទំនុកតម្កើង 119:53 - ព្រះគម្ពីរខ្មែរសាកល សេចក្ដីក្ដៅក្រហាយបានចាប់ទូលបង្គំ ដោយព្រោះពួកមនុស្សអាក្រក់ដែលបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំឈឺចិត្តដោយព្រោះមនុស្សអាក្រក់ ជាអ្នកដែលបោះបង់ចោល ក្រឹត្យវិន័យរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សពាលបានធ្វើឲ្យទូលបង្គំ ក្ដៅក្រហាយយ៉ាងខ្លាំង ព្រោះពួកគេបោះបង់ចោលក្រឹត្យវិន័យ របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំមានសេចក្ដីគ្នាន់ក្នាញ់មកគ្របសង្កត់ចិត្ត ដោយព្រោះមនុស្សអាក្រក់ ដែលបោះបង់ចោល ក្រិត្យវិន័យរបស់ទ្រង់ អាល់គីតាប មនុស្សពាលបានធ្វើឲ្យខ្ញុំ ក្ដៅក្រហាយយ៉ាងខ្លាំង ព្រោះពួកគេបោះបង់ចោលហ៊ូកុំ របស់ទ្រង់។ |
ភ្នែករបស់ទូលបង្គំបង្ហូរជាទន្លេនៃទឹកភ្នែក ពីព្រោះពួកគេមិនកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គ។
ទូលបង្គំមើលទៅពួកមនុស្សក្បត់ ទាំងស្អប់ខ្ពើម ពីព្រោះពួកគេមិនកាន់តាមព្រះបន្ទូលរបស់ព្រះអង្គឡើយ។
ពេលនោះ ដានីយ៉ែលដែលមានឈ្មោះថាបេលថិស្សាសារ ក៏រន្ធត់មួយសន្ទុះ ហើយគំនិតរបស់គាត់ក៏ធ្វើឲ្យគាត់តក់ស្លុត។ ស្ដេចមានរាជឱង្ការថា៖ “បេលថិស្សាសារអើយ កុំឲ្យយល់សប្តិនេះ ឬការកាត់ស្រាយនៃយល់សប្តិនេះ ធ្វើឲ្យអ្នកតក់ស្លុតឡើយ”។ បេលថិស្សាសារទូលតបថា៖ “ព្រះអម្ចាស់នៃខ្ញុំព្រះបាទអើយ សូមឲ្យសុបិននេះបានសម្រាប់អ្នកដែលស្អប់ព្រះករុណា ហើយឲ្យការកាត់ស្រាយនៃសុបិននេះបានសម្រាប់ពួកបច្ចាមិត្តរបស់ព្រះករុណាវិញ!
ខ្ញុំខ្លាច ក្រែងលោនៅពេលខ្ញុំមកដល់ម្ដងទៀត ព្រះរបស់ខ្ញុំនឹងបន្ទាបខ្ញុំចុះនៅមុខអ្នករាល់គ្នា ហើយខ្ញុំត្រូវកាន់ទុក្ខដោយសារមនុស្សជាច្រើនដែលបានប្រព្រឹត្តបាបពីមុន តែមិនកែប្រែចិត្តពីអំពើស្មោកគ្រោក អំពើអសីលធម៌ខាងផ្លូវភេទ និងការល្មោភកាម ដែលគេបានប្រព្រឹត្ត៕
តាមពិតមានមនុស្សជាច្រើន ដែលខ្ញុំធ្លាប់ប្រាប់អ្នករាល់គ្នាជាច្រើនលើកច្រើនសាមកហើយ ហើយឥឡូវនេះខ្ញុំសូមប្រាប់ម្ដងទៀតទាំងទឹកភ្នែកថា គេរស់នៅជាខ្មាំងសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រីស្ទទេ។