Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:52 - ព្រះគម្ពីរខ្មែរសាកល

52 ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​នឹកចាំ​ច្បាប់​តាំងពី​អស់កល្ប​របស់ព្រះអង្គ ហើយ​កម្សាន្តចិត្ត​ខ្លួនទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

52 ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ទូល‌បង្គំ​នឹក​ដល់​វិន័យ របស់​ព្រះ‌អង្គ​ពី​បុរាណ នោះ​ចិត្ត​ទូល‌បង្គំ​ក៏​បាន​ធូរ​ស្បើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

52 ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹក​ដល់​វិន័យ​របស់​ព្រះអង្គ កាល​ពី​អតីតកាល ហើយ​ចិត្ត​ទូលបង្គំ​ក៏​បាន​ធូរ​ស្បើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

52 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​នឹក​ចាំ​ពី​បញ្ញត្ត​ទ្រង់ ដ៏​មាន​ពី​បុរាណ​មក ជា​ការ​នាំ​ឲ្យ​ទូលបង្គំ​បាន​ក្សាន្ត​ចិត្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

52 អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​នឹក​ដល់ វិន័យ​របស់​ទ្រង់ កាល​ពី​អតីតកាល ហើយ​ចិត្ត​ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:52
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ដល់​អ្នកដែល​រក្សា​សម្ពន្ធមេត្រី​របស់ព្រះអង្គ និង​អ្នកដែល​នឹកចាំ​ច្បាប់តម្រា​របស់ព្រះអង្គ ដើម្បី​ប្រតិបត្តិតាម​។


ចូរ​នឹកចាំ​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ធ្វើ និង​ការអស្ចារ្យ​របស់ព្រះអង្គ ព្រមទាំង​ការជំនុំជម្រះ​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ


ទូលបង្គំ​នឹកចាំ​អំពី​សម័យ​បុរាណ ទូលបង្គំ​ជញ្ជឹងគិត​អំពី​កិច្ចការ​ទាំងអស់​របស់ព្រះអង្គ ទូលបង្គំ​សញ្ជឹងគិត​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ​។


ទូលបង្គំ​រិះគិត​អំពី​អស់ទាំង​ថ្ងៃ​កាលពីបុរាណ គឺ​អស់ទាំង​ឆ្នាំ​ដ៏យូរលង់មកហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម