អ្នកដែលតាមបៀតបៀនទូលបង្គំ និងបច្ចាមិត្តរបស់ទូលបង្គំមានច្រើនណាស់ យ៉ាងណាមិញ ទូលបង្គំមិនបានបែរចេញពីសេចក្ដីបន្ទាល់របស់ព្រះអង្គឡើយ។
ទំនុកតម្កើង 119:51 - ព្រះគម្ពីរខ្មែរសាកល មនុស្សក្អេងក្អាងបានចំអកឡកឡឺយដាក់ទូលបង្គំយ៉ាងខ្លាំង ប៉ុន្តែទូលបង្គំមិនបានបែរចេញពីក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សព្រហើនចំអកមើលងាយ ទូលបង្គំជាពន់ពេក ប៉ុន្តែ ទូលបង្គំមិនបានបែរចេញ ពីក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សអួតបំប៉ោងនាំគ្នាចំអកឲ្យទូលបង្គំ តែទូលបង្គំមិនឃ្លាតចាកចេញពីក្រឹត្យវិន័យ របស់ព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកឆ្មើងឆ្មៃបានមើលងាយទូលបង្គំពន់ពេក ប៉ុន្តែទូលបង្គំមិនបានបែរចេញពីក្រិត្យវិន័យទ្រង់ឡើយ អាល់គីតាប មនុស្សអួតបំប៉ោងនាំគ្នាចំអកឲ្យខ្ញុំ តែខ្ញុំមិនឃ្លាតចាកចេញពីហ៊ូកុំ របស់ទ្រង់ឡើយ។ |
អ្នកដែលតាមបៀតបៀនទូលបង្គំ និងបច្ចាមិត្តរបស់ទូលបង្គំមានច្រើនណាស់ យ៉ាងណាមិញ ទូលបង្គំមិនបានបែរចេញពីសេចក្ដីបន្ទាល់របស់ព្រះអង្គឡើយ។
ព្រះអង្គបានស្ដីបន្ទោសមនុស្សក្អេងក្អាងដែលត្រូវបណ្ដាសា គឺមនុស្សដែលវង្វេងចេញពីសេចក្ដីបង្គាប់របស់ព្រះអង្គ។
ទូលបង្គំបាននៅជាប់នឹងសេចក្ដីបន្ទាល់របស់ព្រះអង្គ; ព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំអាម៉ាស់មុខឡើយ!
មនុស្សក្អេងក្អាងបានប្រឌិតសេចក្ដីកុហកទាស់នឹងទូលបង្គំ ប៉ុន្តែទូលបង្គំនឹងកាន់តាមច្បាប់តម្រារបស់ព្រះអង្គអស់ពីចិត្ត។
ចិត្តរបស់យើងខ្ញុំមិនបានថយទៅវិញទេ ហើយជំហានរបស់យើងខ្ញុំក៏មិនបានបែរចេញពីគន្លងរបស់ព្រះអង្គដែរ។
ថា៖ “ឱព្រះយេហូវ៉ាអើយ! សូមព្រះអង្គនឹកចាំអំពីរបៀបដែលទូលបង្គំបានដើរនៅចំពោះព្រះអង្គដោយភាពស្មោះត្រង់ និងដោយចិត្តសុក្រឹត ព្រមទាំងបានប្រព្រឹត្តល្អក្នុងព្រះនេត្ររបស់ព្រះអង្គផង!”។ ហើយហេសេគាទ្រង់ព្រះកន្សែងយ៉ាងខ្លាំង។
គាត់មិនចុះខ្សោយ ឬធ្លាក់ទឹកចិត្តឡើយ រហូតទាល់តែបានស្ថាបនាសេចក្ដីយុត្តិធម៌ឡើងនៅលើផែនដី ហើយកោះទាំងឡាយនឹងរំពឹងលើក្រឹត្យវិន័យរបស់គាត់”។
ប្រជាជនបានឈរមើល រីឯពួកមេគ្រប់គ្រងក៏សើចចំអកដាក់ព្រះអង្គ ទាំងនិយាយថា៖ “វាបានសង្គ្រោះអ្នកដទៃ បើសិនវាជាព្រះគ្រីស្ទរបស់ព្រះ ជាអ្នកដែលត្រូវបានជ្រើសរើសមែន ចូរឲ្យវាសង្គ្រោះខ្លួនឯងចុះ!”។