ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:101 - ព្រះគម្ពីរខ្មែរសាកល

ទូលបង្គំ​បាន​ទប់​ជើង​ទូលបង្គំ​ពី​អស់ទាំង​គន្លង​អាក្រក់ ដើម្បី​កាន់តាម​ព្រះបន្ទូល​របស់ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទូល‌បង្គំ​បាន​បង្ខាំង​ជើង ឲ្យ​វៀរ‌ចាក​ពី​អស់​ទាំង​ផ្លូវ​អាក្រក់ ដើម្បី​នឹង​ប្រតិ‌បត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទូលបង្គំ​ចៀស​ចេញ​ឆ្ងាយ​ពី​ផ្លូវ​អាក្រក់​ទាំង​ប៉ុន្មាន ដើម្បី​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទូលបង្គំ​បាន​បង្ខាំង​ជើង​ឲ្យ​វៀរ‌ចាក​ពី​ផ្លូវ​អាក្រក់ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​ចៀស​ចេញ​ឆ្ងាយ​ពី​ផ្លូវ​អាក្រក់​ទាំង​ប៉ុន្មាន ដើម្បី​ប្រតិបត្តិ​តាម​បន្ទូល​របស់​ទ្រង់។

សូមមើលជំពូក



ទំនុកតម្កើង 119:101
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយសារតែ​ច្បាប់តម្រា​របស់ព្រះអង្គ ទូលបង្គំ​មានការយល់ច្បាស់ ហេតុនេះហើយបានជា​ទូលបង្គំ​ស្អប់​អស់ទាំង​គន្លង​នៃ​សេចក្ដីកុហក​។


ព្រះយេហូវ៉ា​អើយ ដល់​ពេល​ចាត់វិធានការ​ហើយ ដ្បិត​ពួកគេ​បាន​ល្មើស​ក្រឹត្យវិន័យ​របស់ព្រះអង្គ​។


មានពរ​ហើយ អ្នកដែល​រក្សា​សេចក្ដីបន្ទាល់​របស់ព្រះអង្គ គឺ​អ្នកដែល​ស្វែងរក​ព្រះអង្គ​អស់ពី​ចិត្ត​!


ខ្ញុំ​បាន​គ្រប់លក្ខណ៍​នៅចំពោះ​ព្រះអង្គ ហើយ​បាន​រក្សា​ខ្លួន​ពី​អំពើទុច្ចរិត​របស់ខ្ញុំ​។


កូន​របស់ខ្ញុំ​អើយ កុំ​ដើរ​ជាមួយ​ពួកគេ​ក្នុង​ផ្លូវ​នោះ​ឡើយ ចូរ​ឃាត់ឃាំង​ជើង​អ្នក​ពី​គន្លង​របស់ពួកគេ


យើង​ទាំងអស់គ្នា​បាន​វង្វេង​ដូច​ចៀម ម្នាក់ៗ​បាន​បែរចេញ​ទៅតាម​ផ្លូវ​រៀងៗខ្លួន ប៉ុន្តែ​ព្រះយេហូវ៉ា​បាន​ទម្លាក់​សេចក្ដីទុច្ចរិត​របស់យើង​ទាំងអស់គ្នា​ទៅលើ​លោក​។


ចូរឲ្យ​មនុស្ស​អាក្រក់​បោះបង់​ផ្លូវ​របស់ខ្លួន​ចោល ចូរឲ្យ​មនុស្ស​ទុច្ចរិត​បោះបង់​គំនិត​របស់ខ្លួន​ចោល ហើយ​ឲ្យ​ពួកគេ​ត្រឡប់មក​រក​ព្រះយេហូវ៉ា​វិញ នោះ​ព្រះអង្គ​នឹង​អាណិតមេត្តា​ពួកគេ ក៏​ឲ្យ​ពួកគេ​ត្រឡប់មក​រក​ព្រះ​របស់ពួកយើង​វិញ ដ្បិត​ព្រះអង្គ​នឹង​លើកលែងទោស​ជាបរិបូរ​។