Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:100 - ព្រះគម្ពីរខ្មែរសាកល

100 ទូលបង្គំ​មានការយល់ច្បាស់​ជាង​ពួក​ចាស់ទុំ ដ្បិត​ទូលបង្គំ​បាន​កាន់តាម​ច្បាប់តម្រា​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

100 ទូល‌បង្គំ​យល់​ដឹង​ជាង​មនុស្ស​ចាស់ ដ្បិត​ទូល‌បង្គំ​ប្រតិ‌បត្តិ​តាម ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

100 ទូលបង្គំ​ដឹង​ខុស​ត្រូវ​ជាង​ចាស់ៗ​ទៅ​ទៀត ដ្បិត​ទូលបង្គំ​ប្រព្រឹត្ត​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

100 ទូលបង្គំ​យល់​បាន​ច្រើន​ជាង​ពួក​ចាស់ៗ ពី​ព្រោះ​ទូលបង្គំ​បាន​រក្សា​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

100 ខ្ញុំ​ដឹង​ខុស​ត្រូវ​ជាង​ចាស់ៗ​ទៅ​ទៀត ដ្បិត​ខ្ញុំ​ប្រព្រឹត្ត​តាម​ឱវាទ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:100
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ការចាប់ផ្ដើម​នៃ​ប្រាជ្ញា​; អស់អ្នក​ដែល​អនុវត្ត​ការនេះ​មាន​សុភនិច្ឆ័យ​ដ៏ល្អ​។ សេចក្ដីសរសើរតម្កើង​នៃ​ព្រះអង្គ នៅស្ថិតស្ថេរ​ជារៀងរហូត​៕


សូមឲ្យ​ទូលបង្គំ​មានការយល់ច្បាស់​ផង នោះ​ទូលបង្គំ​នឹង​រក្សា​ក្រឹត្យវិន័យ​របស់ព្រះអង្គ ហើយ​កាន់តាម​អស់ពី​ចិត្ត​។


“ដូច្នេះ អស់អ្នក​ដែល​ឮ​ពាក្យ​ទាំងនេះ​របស់ខ្ញុំ ហើយ​ប្រព្រឹត្តតាម អ្នកនោះ​ប្រៀបប្រដូច​នឹង​មនុស្ស​មានប្រាជ្ញា​ដែល​សាងសង់​ផ្ទះ​របស់​ខ្លួន​នៅលើ​ថ្មដា​។


ក្នុងចំណោម​អ្នករាល់គ្នា តើ​នរណា​មានប្រាជ្ញា និង​មានការយល់ដឹង​? ចូរឲ្យ​អ្នកនោះ​បង្ហាញ​ការប្រព្រឹត្ត​របស់​ខ្លួន តាមរយៈ​កិរិយា​ល្អ ដោយ​ភាពសុភាពរាបសា​នៃ​ប្រាជ្ញា​ចុះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម