យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានច្រើនដូចជាធូលីដី។ ប្រសិនបើអ្នកណាអាចរាប់ធូលីដីបាន នោះក៏អាចរាប់ពូជពង្សរបស់អ្នកបានដែរ។
ទំនុកតម្កើង 105:24 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គកើនឡើងយ៉ាងច្រើន ក៏បានធ្វើឲ្យពួកគេខ្លាំងពូកែជាងបច្ចាមិត្តរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះក៏ចម្រើនឲ្យប្រជារាស្ត្រព្រះអង្គ មានកូនចៅជាច្រើន ហើយឲ្យគេមានកម្លាំងជាងបច្ចាមិត្ត របស់គេទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ប្រោសប្រទានឲ្យ ប្រជារាស្ត្ររបស់ព្រះអង្គកើនចំនួនច្រើនឡើង មានកម្លាំងជាងបច្ចាមិត្តទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់ក៏ចំរើនរាស្ត្រទ្រង់ឲ្យច្រើនឡើងក្រៃលែង ព្រមទាំងឲ្យមានកំឡាំងលើសជាងពួក ដែលតតាំងនឹងគេផង អាល់គីតាប អុលឡោះប្រោសប្រទានឲ្យ ប្រជារាស្ត្ររបស់ទ្រង់កើនចំនួនច្រើនឡើង មានកម្លាំងជាងបច្ចាមិត្តទៅទៀត។ |
យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានច្រើនដូចជាធូលីដី។ ប្រសិនបើអ្នកណាអាចរាប់ធូលីដីបាន នោះក៏អាចរាប់ពូជពង្សរបស់អ្នកបានដែរ។
ព្រះអង្គមានបន្ទូលថា៖ “យើងជាព្រះ គឺព្រះនៃឪពុករបស់អ្នក។ កុំខ្លាចនឹងចុះទៅអេហ្ស៊ីបឡើយ ដ្បិតយើងនឹងធ្វើឲ្យអ្នកទៅជាប្រជាជាតិដ៏ធំមួយនៅទីនោះ។
“លុះជិតដល់ពេលកំណត់នៃសេចក្ដីសន្យាដែលព្រះបានសន្យាដល់អ័ប្រាហាំ ប្រជាជនអ៊ីស្រាអែលកើនចំនួនកាន់តែច្រើនឡើងនៅអេហ្ស៊ីប
ដូច្នេះ ពីមនុស្សម្នាក់ដែលហាក់ដូចជាស្លាប់ហើយ មានមនុស្សជាច្រើនកើតមក ដែលច្រើនសន្ធឹកដូចផ្កាយលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រដែលរាប់មិនអស់។