ដានីយ៉ែល 6:13 - ព្រះគម្ពីរខ្មែរសាកល ពួកគេទូលនៅចំពោះស្ដេចថា៖ “ព្រះរាជាអើយ ដានីយ៉ែលដែលជាម្នាក់ក្នុងចំណោមជនជម្លៀសពីយូដា មិនអើពើនឹងសេចក្ដីបង្គាប់របស់ព្រះករុណា ឬបម្រាមដែលព្រះករុណាបានឡាយព្រះហស្តលេខាហើយនោះទេ គឺគាត់នៅតែអធិស្ឋានមួយថ្ងៃបីដង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ គេក៏ទូលស្តេចថា៖ «ដានីយ៉ែល ជាម្នាក់ក្នុងចំណោមពួកឈ្លើយមកពីស្រុកយូដា មិនអើពើនឹងព្រះករុណាទេ បពិត្រព្រះករុណា ក៏មិនយកចិត្តទុកដាក់នឹងបំរាមដែលទ្រង់បានឡាយព្រះហស្ដដែរ គឺគាត់នៅតែអធិស្ឋានមួយថ្ងៃបីដង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេក៏ទូលព្រះរាជាថា៖ «បពិត្រព្រះរាជា លោកដានីយ៉ែលជាអ្នកដែលគេជន្លៀសមកពីស្រុកយូដា ពុំបានអើពើនឹងព្រះករុណា ហើយក៏មិនគោរពតាមបំរាមដែលទ្រង់បានឡាយព្រះហស្ដដែរ! គឺលោកនៅតែអធិស្ឋានមួយថ្ងៃបីដង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេក៏ទូលដល់ស្តេចថា ឈ្មោះដានីយ៉ែលនោះ ដែលជាពួកឈ្លើយសាសន៍យូដា មិនអើពើចំពោះទ្រង់ទេ ឱព្រះករុណាអើយ ក៏មិនយកចិត្តទុកដាក់នឹងច្បាប់បំរាម ដែលទ្រង់បានចុះហត្ថលេខាហើយ នោះដែរ គឺចេះតែអធិស្ឋានសូម១ថ្ងៃ៣ដងវិញ អាល់គីតាប ពួកគេក៏ជម្រាបស្តេចថា៖ «ដានីយ៉ែលជាអ្នកដែលគេជន្លៀសមកពីស្រុកយូដា ពុំបានអើពើនឹងស្តេច ហើយក៏មិនគោរពតាមបំរាមដែលស្តេចបានចុះហត្ថលេខាដែរ! គឺគាត់នៅតែអធិស្ធានមួយថ្ងៃបីដង»។ |
អើយ៉ុកក៏នាំដានីយ៉ែលចូលទៅគាល់ស្ដេចយ៉ាងប្រញាប់ប្រញាល់ ហើយទូលទ្រង់ដូច្នេះថា៖ “ខ្ញុំព្រះបាទរកបានមនុស្សម្នាក់ក្នុងចំណោមពួកជនជម្លៀសពីយូដា ដែលអាចជម្រាបការកាត់ស្រាយនោះថ្វាយព្រះរាជាបាន”។
មានជនជាតិយូដាខ្លះដែលព្រះករុណាបានតាំងលើការងារក្នុងខេត្តបាប៊ីឡូន គឺសាដ្រាក់ មែសាក់ និងអ័បេឌនេកោ; ព្រះរាជាអើយ មនុស្សទាំងនេះមិនបានអើពើនឹងសេចក្ដីបង្គាប់របស់ព្រះករុណា ហើយមិនបានគោរពបម្រើព្រះរបស់ព្រះករុណាទេ ក៏មិនបានថ្វាយបង្គំរូបបដិមាករមាសដែលព្រះករុណាបានដំឡើងនោះដែរ”។
ដូច្នេះ គេក៏នាំដានីយ៉ែលមកគាល់ស្ដេច នោះស្ដេចមានរាជឱង្ការនឹងដានីយ៉ែលថា៖ “តើអ្នកជាដានីយ៉ែល ជាម្នាក់ក្នុងចំណោមជនជម្លៀសពីយូដា ដែលស្ដេចជាបិតាយើងបាននាំមកពីយូដាឬ?
ហើយយ៉ាសុនបានទទួលពួកគេឲ្យស្នាក់នៅ! ពួកនេះសុទ្ធតែប្រព្រឹត្តប្រឆាំងនឹងរាជក្រឹត្យរបស់សេសារ ដោយនិយាយថាមានស្ដេចមួយទៀត គឺយេស៊ូវ”។
ប៉ុន្តែពេត្រុស និងពួកសាវ័កតបថា៖ “យើងខ្ញុំត្រូវតែស្ដាប់បង្គាប់ព្រះ ជាជាងស្ដាប់បង្គាប់មនុស្ស។