ព្រះជាម្ចាស់បានប្រទានការអត់ទោសដ៏ទេវភាពដល់ជនជាតិអ៊ីស្រាអែល។ សូមអ្នកក៏អត់ទោសដល់ពួកគេដែរ ដែលជាប្រជាជនដែលព្រះអង្គបានលោះហើយ។ សូមកុំចោទប្រកាន់ឈាមគ្មានទោសដល់ពួកគេឡើយ ហើយឈាមនោះនឹងត្រូវបានអត់ទោស។
ព្រះជាម្ចាស់បានលើកតម្កើងព្រះយេស៊ូជាព្រះអង្គម្ចាស់ និងជាព្រះអង្គសង្គ្រោះ ដើម្បីប្រទានការប្រែចិត្ត និងការអត់ទោសបាបដល់ជនជាតិអ៊ីស្រាអែល។ ចូរកុំភ្លេចអធិស្ឋានដល់ព្រះជាម្ចាស់សម្រាប់សេចក្ដីសង្គ្រោះ និងការអត់ទោសរបស់ជនជាតិអ៊ីស្រាអែល។ អ្នកណាដែលប្រទានពរដល់ប្រជាជាតិដ៏បរិសុទ្ធនេះ នឹងទទួលបានពរជ័យ ហើយព្រះគុណ និងការពេញចិត្តពីព្រះជាម្ចាស់នឹងបង្ហាញក្នុងជីវិតរបស់អ្នក។
ព្រះអម្ចាស់ពេញចិត្តចំពោះអ្នកដែលចងចាំប្រជាជនដែលទ្រង់បានជ្រើសរើស ដែលជាប្រជាជនដ៏វិសុទ្ធ និងមានតម្លៃណាស់នៅចំពោះព្រះនេត្ររបស់ទ្រង់។ ដូច្នេះ សូមកុំប្រើមាត់របស់អ្នកដើម្បីជេរប្រមាថជនជាតិអ៊ីស្រាអែលឡើយ ព្រោះវានាំមកនូវការជំនុំជំរះដល់ជីវិតរបស់អ្នក ហើយរឿងអាក្រក់ៗអាចកើតឡើងចំពោះអ្នក។
ដ្បិតព្រះយេហូវ៉ា បានជ្រើសរើសយ៉ាកុប សម្រាប់ព្រះអង្គ គឺអ៊ីស្រាអែល ទុកជាកម្មសិទ្ធិរបស់ព្រះអង្គផ្ទាល់។
តែអ្នក ឱអ៊ីស្រាអែល ជាអ្នកបម្រើយើងអើយ ព្រមទាំងយ៉ាកុប ដែលយើងបានរើស ជាពូជអ័ប្រាហាំ ដ៏ជាសម្លាញ់របស់យើងផង គឺអ្នកដែលយើងបានចាប់នាំមកពីចុងផែនដី ហើយបានហៅមកពីទីឆ្ងាយបំផុត ដោយនិយាយនឹងអ្នកថា អ្នកជាអ្នកបម្រើរបស់យើង យើងបានរើសអ្នក មិនមែនបោះបង់ចោលអ្នកទេ
ចូរស្តាប់ចុះ ឱអ៊ីស្រាអែលអើយ ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែមួយអង្គគត់ ។ អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីកម្លាំងរបស់អ្នក។
លោកមានប្រសាសន៍ថា៖ «ដូច្នេះ ចូរលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងចំណោមអ្នករាល់គ្នាចេញ ហើយផ្ចង់ចិត្តទៅរកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ»។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ ពូជពង្សអ៊ីស្រាអែលដូច្នេះថា ចូរស្វែងរកយើង នោះអ្នករាល់គ្នានឹងរស់នៅ
ឱព្រះយេហូវ៉ាអើយ សូមលើកលែងទោសអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ដែលព្រះអង្គបានប្រោសលោះផង។ សូមកុំឲ្យមានទោសចំពោះឈាមរបស់មនុស្សដែលឥតទោស បាននៅជាប់កណ្ដាលពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គឡើយ"។ នោះទោសនៃការកម្ចាយឈាមនឹងបានលើកលែងឲ្យ។
ចូរទៅប្រកាសប្រាប់ពាក្យទាំងនេះទៅទិសខាងជើង ដោយពាក្យថា: ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឱអ៊ីស្រាអែល ជាពួករាថយអើយ ចូរវិលមកវិញចុះ យើងនឹងមិនបំភ័យអ្នក ដោយទឹកមុខយើងទេ ដ្បិតយើងមានសេចក្ដីមេត្តា»។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងមិនក្រោធជាដរាបឡើយ»។
រួចបុរសនោះពោលថា៖ «ឈ្មោះរបស់អ្នកមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែល វិញ ដ្បិតអ្នកបានតយុទ្ធជាមួយព្រះ និងមនុស្ស ហើយក៏បានឈ្នះផង»។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា អ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង ហើយជាអ្នកបម្រើដែលយើងបានរើសតាំង ដើម្បីឲ្យបានស្គាល់ ហើយជឿដល់យើង ព្រមទាំងយល់ថា គឺយើងនេះហើយ ឥតមានព្រះណាកើតមកមុនយើងទេ ហើយនៅក្រោយយើងក៏គ្មានដែរ។
ប៉ុន្តែ ឱពួកយ៉ាកុប ជាអ្នកបម្រើយើង ហើយពួកអ៊ីស្រាអែល ដែលយើងបានជ្រើសរើសអើយ ចូរស្តាប់ឥឡូវចុះ តើអ្នកណាសូនធ្វើព្រះ ឬសិតធ្វើរូបដែលឥតមានប្រយោជន៍ដូច្នេះ? មើល៍ ពួកអ្នកដែលគោរពតាម នឹងត្រូវខ្មាសទាំងអស់ដែរ ហើយពួកជាងគ្រាន់តែជាមនុស្សប៉ុណ្ណោះ ឲ្យគេប្រជុំគ្នា រួចឈរឡើងចុះ គេនឹងត្រូវភ័យ ហើយមានសេចក្ដីខ្មាសទាំងអស់គ្នា។ ជាងដែកធ្វើពូថៅមួយ គាត់ធ្វើការដោយធ្យូង គាត់យកញញួរដំឡើងជារាង ទាំងធ្វើការដោយដើមដៃដ៏មានកម្លាំងរបស់ខ្លួន អើ គាត់ក៏ឃ្លាន ហើយអស់កម្លាំង គាត់មិនបានផឹកទឹក ហើយក៏ហេវ។ ឯជាងឈើគាត់វាយបន្ទាត់ ក៏គូររាងដោយខ្មៅដៃ គាត់ឈូសយករាង ហើយគូសដោយប្រពាយ រួចឆ្លាក់ឲ្យដូចជារូបមនុស្ស តាមលម្អរបស់មនុស្ស ដើម្បីតាំងនៅក្នុងផ្ទះ។ គាត់កាប់ដើមតាត្រៅ ក៏យកដើមចន្ទន៍ ក្រឹស្នា និងដើមម៉ៃសាក់ គឺគាត់រើសយកតែឈើណាដែលជាប់ៗនៅក្នុងព្រៃ ឬគាត់ដាំដើមខ្វាវដែលដុះលាស់ឡើងដោយសារទឹកភ្លៀង។ ទាំងអស់នេះមានប្រយោជន៍ដល់មនុស្សសម្រាប់ធ្វើឧសដុត គេក៏យកខ្លះមកដុតអាំង ក៏យកខ្លះបង្កាត់ភ្លើងដុតនំបុ័ង ហើយក៏ធ្វើព្រះមួយឡើង រួចក្រាបថ្វាយបង្គំ គឺគាត់ឆ្លាក់ធ្វើជារូប ហើយក្រាបចុះគោរពដល់រូបនោះ។ ដូច្នេះ គាត់យកខ្លះធ្វើឧសដុត ខ្លះទៀតដុតធ្វើម្ហូប គឺគាត់អាំងសាច់ ហើយស៊ីឆ្អែត។ គាត់កម្ដៅខ្លួនដែរ ដោយពោលថា "អៃយ៉ា កក់ក្តៅស្រួលណាស់ ពេលខ្ញុំអាំងភ្លើង"។ ឯឈើដែលសល់ គាត់យកទៅធ្វើជារូបឆ្លាក់សម្រាប់ក្រាបចុះថ្វាយបង្គំ ហើយអធិស្ឋានដល់រូបនោះ ដោយពាក្យថា "សូមជួយសង្គ្រោះខ្ញុំផង ពីព្រោះលោកជាព្រះនៃខ្ញុំ"។ ពួកនោះមិនដឹងទេ ក៏មិនយល់សោះ ដ្បិតភ្នែកគេត្រូវបាំងមិនឲ្យមើលឃើញ ហើយចិត្តគេក៏មិនឲ្យយល់បាន។ គ្មានអ្នកណាមួយនឹកឃើញ គេឥតមានតម្រិះ ឬយោបល់នឹកថា ខ្លះបានយកទៅដុតហើយខ្លះប្រើយករងើកដុតធ្វើនំបុ័ង យើងបានអាំងសាច់ស៊ីផង។ ឈើដែលនៅសល់ តើនឹងយកទៅធ្វើជារបស់គួរស្អប់ខ្ពើមឬ? តើគួរឲ្យយើងក្រាបចុះចំពោះដុំឈើឬទេ? ព្រះយេហូវ៉ាដែលព្រះអង្គបានបង្កើតអ្នកមក ហើយបានជបសូនអ្នកចាប់តាំងពីនៅក្នុងផ្ទៃម្តាយ គឺជាអ្នកដែលនឹងជួយអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា ឱពួកយ៉ាកុប ជាអ្នកបម្រើយើង ហើយយេស៊ូរុនដែលយើងបានរើសអើយ កុំខ្លាចឡើយ។
យើងបានហៅអ្នកតាមឈ្មោះអ្នកនេះ ដោយយល់ដល់ពួកយ៉ាកុបជាអ្នកបម្រើយើង និងអ៊ីស្រាអែល ជាអ្នកដែលយើងបានជ្រើសរើស យើងបានកំណត់នាមត្រកូលដល់អ្នកហើយ ទោះបើអ្នកមិនបានស្គាល់យើងក៏ដោយ។
ដូច្នេះ បើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ហើយកាន់តាមសេចក្ដីសញ្ញារបស់យើង នោះអ្នករាល់គ្នានឹងបានជាប្រជារាស្ត្ររបស់យើងផ្ទាល់ ក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជារបស់យើង អ្នករាល់គ្នានឹងបានជានគរនៃពួកសង្ឃ និងជាសាសន៍បរិសុទ្ធដល់យើង"។ នេះជាពាក្យដែលអ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែល »។
ឥឡូវនេះ ឱអ៊ីស្រាអែលអើយ តើព្រះយេហូវ៉ាជាព្រះរបស់អ្នក ទារចង់បានអ្វីពីអ្នក? គឺឲ្យអ្នកកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក និងដើរតាមគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ហើយឲ្យស្រឡាញ់ព្រះអង្គ ព្រមទាំងគោរពបម្រើព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក ហើយឲ្យកាន់តាមបញ្ញត្តិ និងច្បាប់ទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ សម្រាប់ជាសេចក្ដីល្អដល់អ្នក។
ដ្បិតអ្នកជាប្រជារាស្ត្របរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយព្រះយេហូវ៉ាជាព្រះរបស់អ្នកបានជ្រើសរើសអ្នក ពីក្នុងចំណោមប្រជាជនទាំងអស់នៅលើផែនដី មកធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់។
"អ្នករាល់គ្នាបានឃើញកិច្ចការទាំងប៉ុន្មានដែលយើងធ្វើដល់សាសន៍អេស៊ីព្ទ និងការដែលយើងបានទ្រអ្នករាល់គ្នាលើស្លាបឥន្ទ្រី នាំមកឯយើងហើយ។ ដូច្នេះ បើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ហើយកាន់តាមសេចក្ដីសញ្ញារបស់យើង នោះអ្នករាល់គ្នានឹងបានជាប្រជារាស្ត្ររបស់យើងផ្ទាល់ ក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជារបស់យើង អ្នករាល់គ្នានឹងបានជានគរនៃពួកសង្ឃ និងជាសាសន៍បរិសុទ្ធដល់យើង"។ នេះជាពាក្យដែលអ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែល »។
តែឯង ឱបេថ្លេហិម-អេប្រាតាអើយ ឯងជាអ្នកតូចជាងគេក្នុងចំណោម អំបូរទាំងប៉ុន្មានរបស់យូដា នឹងមានម្នាក់កើតចេញពីឯងមកឲ្យយើង អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដើមកំណើតរបស់អ្នកនោះមានតាំងពីបុរាណ គឺតាំងពីអស់កល្បរៀងមក។
ឱអ៊ីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះយេហូវ៉ាចុះ! ដ្បិតមានសេចក្ដីសប្បុរសនៅនឹងព្រះយេហូវ៉ា ហើយមានសេចក្ដីប្រោសលោះ ជាបរិបូរនៅនឹងព្រះអង្គ។
យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងដឹងថា យើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ដែលនាំអ្នករាល់គ្នាចេញពីបន្ទុករបស់សាសន៍អេស៊ីព្ទ។
ព្រះបានតម្កើងព្រះយេស៊ូវឡើង ដោយព្រះហស្តស្តាំរបស់ព្រះអង្គ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះ ដើម្បីប្រទានការប្រែចិត្តដល់សាសន៍អ៊ីស្រាអែល និងការអត់ទោសឲ្យរួចពីបាប។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នឹងមានគ្រាមកដល់ ដែលយើងតាំងសញ្ញាថ្មីនឹងពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដា មិនមែនតាមសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយបុព្វបុរសរបស់គេ នៅគ្រាដែលយើងបានដឹកដៃគេ ចេញពីស្រុកអេស៊ីព្ទមកនោះទេ ជាសេចក្ដីសញ្ញាដែលគេបានផ្តាច់ចេញ ទោះបើយើងជាប្ដីរបស់គេក៏ដោយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ គឺព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ សេចក្ដីសញ្ញាដែលយើងតាំងចំពោះពួកវង្សអ៊ីស្រាអែល ក្នុងពេលក្រោយគ្រា គឺយ៉ាងដូច្នេះ យើងនឹងដាក់ក្រឹត្យវិន័យរបស់យើង នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះយើងនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជាប្រជារាស្ត្ររបស់យើង។ បន្ទាប់មក គេនឹងលែងបង្រៀនអ្នកជិតខាង ហើយបងប្អូនគេរៀងខ្លួនទៀតថា៖ ចូរឲ្យស្គាល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា គេនឹងស្គាល់យើងគ្រប់ៗគ្នា តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុតក្នុងពួកគេ ព្រោះយើងនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយលែងនឹកចាំពីអំពើបាបគេទៀតជារៀងរហូតទៅ។
ក៏នឹងសម្អាតគេ ឲ្យស្អាតពីអស់ទាំងអំពើទុច្ចរិតរបស់គេ ជាអំពើដែលគេបានប្រព្រឹត្តរំលងនឹងយើង ហើយយើងនឹងអត់ទោសចំពោះអស់ទាំងអំពើទុច្ចរិត ដែលគេបានធ្វើបាប ហើយប្រព្រឹត្តរំលងនឹងយើងនោះ
រីឯព្រះអង្គវិញ ព្រះអង្គមានព្រះហឫទ័យ អាណិតអាសូរ ព្រះអង្គអត់ទោសអំពើទុច្ចរិតរបស់គេ ហើយមិនបានបំផ្លាញគេទេ ព្រះអង្គទប់ព្រះហឫទ័យរបស់ព្រះអង្គ ជាច្រើនលើកច្រើនសា មិនឲ្យសេចក្ដីក្រោធរបស់ព្រះអង្គ ឆួលឡើងទាំងអស់ឡើយ។
ក្នុងចំណោមគ្រួសារនៅលើផែនដី យើងបានស្គាល់តែអ្នករាល់គ្នាប៉ុណ្ណោះ ដូច្នេះ យើងនឹងដាក់ទោសអ្នករាល់គ្នា ដោយព្រោះអំពើទុច្ចរិតទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។
បន្ទាប់មក គេនឹងលែងបង្រៀនអ្នកជិតខាង ហើយបងប្អូនគេរៀងខ្លួនទៀតថា៖ ចូរឲ្យស្គាល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា គេនឹងស្គាល់យើងគ្រប់ៗគ្នា តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុតក្នុងពួកគេ ព្រោះយើងនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយលែងនឹកចាំពីអំពើបាបគេទៀតជារៀងរហូតទៅ។
ដ្បិតតើមានសាសន៍ដ៏ធំណាមួយដែលមានព្រះគង់នៅជិតគេ ដូចព្រះយេហូវ៉ាជាព្រះនៃយើងគង់ជិតយើង គ្រប់ពេលដែលយើងអំពាវនាវរកព្រះអង្គ?
ចូរអធិស្ឋានសូមឲ្យក្រុងយេរូសាឡិម បានសេចក្ដីសុខ «សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ បានចម្រុងចម្រើន!
ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «កុំឲ្យខ្លាចឡើយ ដ្បិតយើងបានលោះអ្នកហើយ យើងបានហៅចំឈ្មោះអ្នក យើងនឹងនៅជាមួយអ្នក។
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ មានព្រះបន្ទូលដូច្នេះថា៖ (ក្រោយពីសិរីល្អរបស់ព្រះអង្គ បានចាត់យើង) ទៅសាសន៍ដទៃ ដែលប្លន់ឯងរាល់គ្នា ព្រោះអ្នកណាដែលពាល់ឯងរាល់គ្នា នោះគឺពាល់ដល់ប្រស្រីព្រះនេត្ររបស់យើង ហើយ។
នោះបើប្រជារាស្ត្ររបស់យើង ដែលបានហៅតាមឈ្មោះយើង បន្ទាបខ្លួន ហើយអធិស្ឋានរកមុខយើង ព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេ នោះយើងនឹងស្តាប់ពីលើស្ថានសួគ៌ ហើយអត់ទោសអំពើបាបរបស់គេ ទាំងមើលស្រុកគេឲ្យជាផង។
ចូរក្រោកឡើង ហើយភ្លឺមកចុះ ដ្បិតពន្លឺរបស់អ្នកបានមកដល់ហើយ សិរីល្អនៃព្រះយេហូវ៉ាក៏បានរះឡើងដល់អ្នកដែរ។ ពួកសាសន៍ដទៃនឹងសង់កំផែងអ្នកឡើង ហើយស្តេចទាំងប៉ុន្មាននឹងគោរពដល់អ្នក ដ្បិតទោះបើយើងបានវាយអ្នក ក្នុងពេលដែលមានសេចក្ដីក្រោធក៏ដោយ តែយើងបានអាណិតដល់អ្នក ក្នុងគ្រាដែលផ្តល់ព្រះគុណ។ ទ្វារកំផែងរបស់អ្នកនឹងនៅចំហជានិច្ច ឥតដែលបិទទាំងយប់ទាំងថ្ងៃឡើយ ដើម្បីឲ្យមនុស្សបាននាំយកទ្រព្យសម្បត្តិ របស់សាសន៍ទាំងប៉ុន្មានមកឯអ្នក ព្រមទាំងដឹកនាំស្តេចរបស់គេមកជាឈ្លើយផង។ ដ្បិតសាសន៍ណា និងនគរណា ដែលមិនព្រមគោរពដល់អ្នក នោះនឹងត្រូវវិនាស សាសន៍ទាំងនោះនឹងត្រូវសាបសូន្យបាត់ទៅអស់រលីង។ សេចក្ដីលម្អនៃព្រៃល្បាណូននឹងមកឯអ្នក គឺជាឈើកកោះ ឈើស្រល់ និងឈើស្រឡៅផង ដើម្បីតុបតែងកន្លែងនៃទីបរិសុទ្ធរបស់យើង ហើយយើងនឹងធ្វើឲ្យកន្លែង ដែលយើងនៅបានរុងរឿងឧត្តម។ ពួកកូនចៅរបស់អ្នកដែលបានសង្កត់សង្កិនអ្នក គេនឹងមកឱនក្រាបនៅចំពោះអ្នក ហើយអ្នកណាដែលធ្លាប់មើលងាយអ្នក គេនឹងក្រាបចុះនៅទៀបបាទជើងអ្នក គេនឹងហៅអ្នកថា ជាទីក្រុងរបស់ព្រះយេហូវ៉ា គឺជាក្រុងស៊ីយ៉ូនរបស់ព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែល។ ទោះបើអ្នកបានត្រូវចោលស្ងាត់ ហើយត្រូវគេស្អប់ ដល់ម៉្លេះបានជាគ្មានមនុស្សណាដើរកាត់អ្នកឡើយ យើងនឹងធ្វើឲ្យអ្នកបានជាទីប្រសើរ នៅអស់កល្បជានិច្ច ជាទីអំណរដល់ច្រើនតំណតទៅ។ អ្នកនឹងបានបឺតជញ្ជក់ទឹកដោះនៃអស់ទាំងសាសន៍ ហើយនឹងបឺតដោះនៃពួកស្តេចដែរ អ្នកនឹងដឹងថា យើងនេះគឺយេហូវ៉ា ជាព្រះដ៏ជួយសង្គ្រោះអ្នក ហើយជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏មានព្រះចេស្តារបស់យ៉ាកុប។ យើងនឹងនាំមាសមកឲ្យជំនួសលង្ហិន ប្រាក់ឲ្យជំនួសដែក លង្ហិនឲ្យជំនួសឈើ ហើយដែកឲ្យជំនួសថ្មផង យើងនឹងយកសេចក្ដីសុខធ្វើជារដ្ឋបាលអ្នក ហើយឲ្យសេចក្ដីសុចរិតជាអ្នកគ្រប់គ្រងលើអ្នក។ នៅក្នុងស្រុកអ្នកនឹងមិនដែលឮនិយាយ ពីសេចក្ដីច្រឡោតទៀត ឬពីការរឹបជាន់ ឬពីការបំផ្លាញនៅក្នុងព្រំដែនអ្នកឡើយ គឺអ្នកនឹងហៅកំផែងអ្នកថា សេចក្ដីសង្គ្រោះ ហើយទ្វាររបស់អ្នកថា សរសើរតម្កើង។ គ្រានោះ ព្រះអាទិត្យនឹងលែងធ្វើជាពន្លឺ ដល់អ្នកនៅពេលថ្ងៃ ឯព្រះចន្ទក៏នឹងលែងធ្វើជាពន្លឺដល់អ្នកនៅពេលយប់ តទៅ គឺព្រះយេហូវ៉ានឹងធ្វើជាពន្លឺដល់អ្នកជារៀងរហូត ហើយព្រះរបស់អ្នកនឹងបានជាសិរីល្អដល់អ្នក។ ដ្បិតមើល៍ សេចក្ដីងងឹតនឹងគ្របលើផែនដី ហើយសេចក្ដីសូន្យសុងនឹងគ្របលើអស់ទាំងជនជាតិ តែព្រះយេហូវ៉ានឹងរះឡើងភ្លឺដល់អ្នក ហើយគេនឹងឃើញសិរីល្អនៃព្រះអង្គស្ថិតលើអ្នក។ ព្រះអាទិត្យរបស់អ្នកនឹងលែងលិច ហើយព្រះចន្ទរបស់អ្នកនឹងមិនជ្រេទៀតឡើយ ព្រោះព្រះយេហូវ៉ានឹងជាពន្លឺដ៏នៅអស់កល្បជានិច្ចដល់អ្នក ហើយគ្រានៃសេចក្ដីសោកសៅរបស់អ្នកនឹងផុតទៅ។ ពួកអ្នកនៅក្នុងអ្នកនឹងបានជាមនុស្សសុចរិតទាំងអស់ គេនឹងគ្រងបានស្រុកជាមត៌កនៅជាដរាប គេជាមែកដែលយើងបានផ្សាំ ជាការដែលដៃយើងបានធ្វើ ដើម្បីឲ្យយើងបានតម្កើងឡើង។ អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្សមួយពាន់ ហើយពួកមានគ្នាតិច និងត្រឡប់ទៅជាសាសន៍មួយយ៉ាងពូកែ យើងនេះគឺព្រះយេហូវ៉ា យើងនឹងធ្វើឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់។ អស់ទាំងសាសន៍នឹងមូលគ្នាមកឯពន្លឺរបស់អ្នក ហើយស្តេចទាំងប៉ុន្មាននឹងមកឯរស្មីដែលភ្លឺចេញពីអ្នក ក្នុងកាលដែលអ្នករះឡើង។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា នឹងមានគ្រាមកដល់ ដែលយើងនឹងនាំប្រជារាស្ត្រយើង ជាពួកឈ្លើយ គឺពួកអ៊ីស្រាអែល និងពួកយូដា ត្រឡប់មកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា យើងនឹងធ្វើឲ្យគេវិលទៅស្រុកដែលយើងបានឲ្យដល់បុព្វបុរសគេ ហើយគេនឹងបានស្រុកនោះជារបស់ខ្លួន។
ដ្បិតយើងនឹងយកអ្នករាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយប្រមូលអ្នកពីគ្រប់ស្រុក នាំមកក្នុងស្រុកជារបស់អ្នករាល់គ្នាវិញ។ យើងនឹងប្រោះទឹកស្អាតទៅលើអ្នករាល់គ្នា ដូចេ្នះ អ្នកនឹងបានស្អាត យើងនឹងជម្រះអ្នករាល់គ្នាឲ្យស្អាត ពីគ្រប់សេចក្ដីស្មោកគ្រោក និងពីអស់ទាំងរូបព្រះរបស់អ្នក។ យើងនឹងឲ្យអ្នកមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងអ្នកដែរ យើងនឹងដកចិត្តដែលរឹងដូចថ្មចេញពីរូបសាច់អ្នក ហើយឲ្យមានចិត្តជាសាច់វិញ។ យើងនឹងដាក់វិញ្ញាណរបស់យើងនៅក្នុងអ្នករាល់គ្នា បណ្ដាលឲ្យអ្នករាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តិច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមផង។ អ្នករាល់គ្នានឹងរស់នៅក្នុងស្រុកដែលយើងបានឲ្យដល់បុព្វបុរសអ្នក អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងជាព្រះដល់អ្នក។
ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំខ្លាច ឬភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ាជាព្រះរបស់អ្នកហើយដែលយាងទៅជាមួយអ្នក។ ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនលះចោលអ្នកឡើយ»។
ព្រះអង្គមានព្រះបន្ទូលថា ការដែលអ្នកធ្វើជាអ្នកបម្រើរបស់យើង ដើម្បីលើកអស់ទាំងកុលសម្ព័ន្ធយ៉ាកុបឡើង ហើយនឹងនាំពួកបម្រុងទុក ក្នុងសាសន៍អ៊ីស្រាអែលឲ្យមកវិញ នោះជាការតិចតួចពេកដល់អ្នក យើងនឹងបន្ថែមការនេះឲ្យអ្នកបានធ្វើជាពន្លឺ ដល់សាសន៍ដទៃទាំងប៉ុន្មានទៀត ដើម្បីឲ្យអ្នកបានធ្វើជាអ្នកជួយសង្គ្រោះរបស់យើង រហូតដល់ចុងផែនដីបំផុត។
ដូច្នេះ ខ្ញុំសួរថា តើព្រះបានបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គឬ? មិនមែនដូច្នោះទេ! ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ជាសាសន៍អ៊ីស្រាអែលដែរ គឺជាពូជពង្សលោកអ័ប្រាហាំ កើតក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ ឲ្យភ្នែកគេត្រូវងងឹត មើលមិនឃើញ ហើយឲ្យខ្នងគេកោង រហូតទៅ»។ ដូច្នេះ ខ្ញុំសួរថា តើគេបានជំពប់ដើម្បីឲ្យដួលរហូតឬ? ទេ មិនមែនដូច្នោះទេ! គឺដោយសារការជំពប់ដួលរបស់គេ ការសង្គ្រោះបានទៅដល់ពួកសាសន៍ដទៃ ដើម្បីធ្វើឲ្យសាសន៍អ៊ីស្រាអែលច្រណែន។ ដូច្នេះ បើការជំពប់ដួលរបស់គេ ជាសេចក្ដីចម្រើនដល់ពិភពលោក ហើយសេចក្ដីអន់ថយរបស់គេ ជាសេចក្តីចម្រើនដល់ពួកសាសន៍ដទៃ នោះតើសេចក្តីចម្រើនរបស់គេនឹងកាន់តែពោរពេញយ៉ាងណាទៅទៀត! ឥឡូវនេះ ខ្ញុំនិយាយទៅកាន់បងប្អូនជាសាសន៍ដទៃ ហើយដោយព្រោះខ្ញុំជាសាវកដល់សាសន៍ដទៃ បានជាខ្ញុំតម្កើងការងាររបស់ខ្ញុំ ដើម្បីឲ្យជនរួមជាតិរបស់ខ្ញុំច្រណែន និងដើម្បីសង្គ្រោះអ្នកខ្លះក្នុងចំណោមពួកគេ។ ដ្បិតបើការបោះបង់ចោលរបស់គេ ជាការផ្សះផ្សាដល់ពិភពលោកទៅហើយ ចុះចំណង់បើការទទួលរបស់គេ នោះនឹងបានជាយ៉ាងណាទៅ! តើមិនមែនជាជីវិតដែលរស់ពីស្លាប់ឡើងវិញទេឬ? ប្រសិនបើម្សៅមួយក្តាប់ ដែលបានថ្វាយជាផលដំបូងបរិសុទ្ធ នោះដុំទាំងមូលក៏បរិសុទ្ធ ហើយប្រសិនបើឫសបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ។ ប៉ុន្តែ បើមែកខ្លះត្រូវកាច់ចេញ ឯអ្នកវិញ ដែលជាពន្លកអូលីវព្រៃ ត្រូវគេយកមកបំបៅនៅកណ្តាល មែកទាំងនោះ ដើម្បីស្រូបយកជីជាតិពីដើមអូលីវស្រុក នោះមិនត្រូវអួតនឹងមែកទាំងនោះឡើយ តែបើអ្នកអួត ត្រូវដឹងថា មិនមែនអ្នកទេដែលចិញ្ចឹមឫស គឺឫសវិញទេតើដែលចិញ្ចឹមអ្នក! ដូច្នេះ អ្នកនឹងនិយាយថា «ព្រះបានកាច់មែកទាំងនោះចេញ ដើម្បីយកខ្ញុំមកបំបៅជំនួស!» ព្រះមិនបានបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គ ដែលទ្រង់ស្គាល់ជាមុននោះឡើយ។ តើអ្នករាល់គ្នាមិនជ្រាបសេចក្ដីដែលគម្ពីរថ្លែងពីលោកអេលីយ៉ា ពីដំណើរដែលលោកទូលអង្វរដល់ព្រះ ទាស់នឹងសាសន៍អ៊ីស្រាអែលទេឬ? លោកទូលថា៖
គ្រានោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរចេញពីស្រុក ពីញាតិសន្តាន និងពីផ្ទះឪពុករបស់អ្នក ទៅឯស្រុកដែលយើងនឹងបង្ហាញអ្នក ។ នៅគ្រានោះ ស្រុកកើតមានអំណត់ ហើយលោកអាប់រ៉ាមចុះទៅសំណាក់នៅស្រុកអេស៊ីព្ទ ដ្បិតនៅស្រុកកាណានកើតមានអំណត់ខ្លាំងណាស់។ កាលលោកហៀបនឹងចូលទៅក្នុងស្រុកអេស៊ីព្ទ លោកមានប្រសាសន៍ទៅកាន់លោកស្រីសារ៉ាយជាប្រពន្ធថា៖ «មើល៍! បងដឹងថា អូនជាស្ត្រីម្នាក់ដែលមានរូបស្រស់ស្អាត ហើយពេលពួកសាសន៍អេស៊ីព្ទឃើញអូន នោះគេមុខជាពោលថា "នាងនេះជាប្រពន្ធរបស់គាត់"។ ពេលនោះ គេនឹងសម្លាប់បង ហើយទុកអូនឲ្យរស់នៅ។ ដូច្នេះ អូនត្រូវប្រាប់គេថា អូនជាប្អូនស្រីរបស់បង ដើម្បីឲ្យគេបានប្រព្រឹត្តល្អជាមួយបងដោយព្រោះអូន ហើយឲ្យបងបានរួចជីវិត ដោយសារអូនផង»។ កាលលោកអាប់រ៉ាមចូលទៅក្នុងស្រុកអេស៊ីព្ទ នោះពួកសាសន៍អេស៊ីព្ទឃើញថា ប្រពន្ធរបស់លោកមានរូបសម្រស់ស្អាតណាស់។ កាលពួកនាម៉ឺនរបស់ផារ៉ោនឃើញគាត់ គេនាំគ្នាសរសើរពីគាត់ទូលផារ៉ោន រួចគេក៏នាំគាត់ចូលទៅក្នុងដំណាក់របស់ផារ៉ោន។ ស្ដេចក៏ប្រព្រឹត្តល្អចំពោះលោកអាប់រ៉ាម ដោយព្រោះប្រពន្ធរបស់លោក ហើយលោកបានហ្វូងចៀម ហ្វូងគោ លាឈ្មោល បាវបម្រើប្រុសស្រី លាញី និងអូដ្ឋទៀតផង។ ប៉ុន្ដែ ព្រះយេហូវ៉ាបានធ្វើឲ្យផារ៉ោន និងពួករាជដំណាក់ ជួបនឹងគ្រោះកាចជាខ្លាំង ព្រោះតែលោកស្រីសារ៉ាយ ជាប្រពន្ធរបស់លោកអាប់រ៉ាម។ ដូច្នេះ ផារ៉ោនក៏ហៅលោកអាប់រ៉ាមមក ហើយសួរថា៖ «ហេតុអ្វីបានជាអ្នកធ្វើដាក់យើងដូច្នេះ? ហេតុអ្វីបានជាអ្នកមិនបានប្រាប់យើងដោយត្រង់ថា នាងជាប្រពន្ធរបស់អ្នក? ម្តេចក៏អ្នកថាជាប្អូន ហើយទុកឱកាសឲ្យយើងបានយកនាងមកធ្វើជាប្រពន្ធដូច្នេះ? នេះនែប្រពន្ធរបស់អ្នក ឥឡូវនេះ ចូរយកនាងចេញពីទីនេះទៅ!»។ យើងនឹងបង្កើតជាតិសាសន៍មួយដ៏ធំពីអ្នក យើងនឹងឲ្យពរអ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ដើម្បីឲ្យអ្នកបានជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ។ ផារ៉ោនក៏បញ្ជាពួករាជបម្រើ ឲ្យគេបញ្ជូនលោកចេញទៅជាមួយប្រពន្ធ និងអ្វីៗទាំងប៉ុន្មានដែលលោកមានទៅជាមួយផង។ យើងនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរអ្នក ហើយយើងនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលដាក់បណ្ដាសាអ្នក គ្រប់ទាំងគ្រួសារនៅលើផែនដីនឹងបានពរដោយសារអ្នក»។
ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងនឹងយកពួកកូនចៅអ៊ីស្រាអែលចេញពីអស់ទាំងសាសន៍ដែលគេបានទៅនោះ ហើយប្រមូលមកពីគ្រប់ទិស នាំចូលទៅក្នុងស្រុករបស់ផងខ្លួន។ យើងនឹងធ្វើឲ្យគេរួមគ្នាជានគរតែមួយនៅក្នុងស្រុកនោះ គឺនៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែល នោះនឹងមានស្តេចតែមួយអង្គធ្វើជាស្តេចលើគេគ្រប់គ្នា គេនឹងលែងធ្វើជានគរពីរតទៅ ឥតដែលបែកទៅជានគរពីរទៀតឡើយ
ព្រះយេហូវ៉ាសង់ក្រុងយេរូសាឡិមឡើងវិញ ព្រះអង្គប្រមូលអ៊ីស្រាអែល ដែលខ្ចាត់ខ្ចាយឲ្យត្រឡប់មកវិញ។
ពួកវង្សយូដានឹងដើរជាមួយពួកវង្សអ៊ីស្រាអែល ហើយគេនឹងចេញពីស្រុកខាងជើងជាមួយគ្នា មកស្រុកដែលយើងបានឲ្យដល់បុព្វបុរសរបស់អ្នកទុកជាមត៌ក។
ដោយយល់ដល់ក្រុងស៊ីយ៉ូន នោះយើងមិនព្រមអត់ធ្មត់ទេ ហើយដោយយល់ដល់ក្រុងយេរូសាឡិម យើងមិនព្រមបង្អង់ឡើយ ទាល់តែសេចក្ដីសុចរិតរបស់ក្រុងនោះបានភ្លឺចេញមក ដូចជារស្មីពន្លឺ ហើយសេចក្ដីសង្គ្រោះរបស់គេបានភ្លឺដូចជាពន្លឺភ្លើង។
ដ្បិតផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលយើងនឹងបង្កើតឡើងនោះ នឹងស្ថិតស្ថេរនៅចំពោះយើងជាយ៉ាងណា ព្រះយេហូវ៉ាមានព្រះបន្ទូលថា ពូជពង្សរបស់អ្នក និងឈ្មោះអ្នករាល់គ្នា ក៏នឹងស្ថិតស្ថេរនៅយ៉ាងនោះដែរ។
ព្រះនៃអ្នករាល់គ្នា ព្រះអង្គមានព្រះបន្ទូលថា៖ ចូរកម្សាន្តទុក្ខ ចូរកម្សាន្តទុក្ខប្រជារាស្ត្ររបស់យើង មើល៍ ព្រះអម្ចាស់យេហូវ៉ានឹងយាងមក ដោយមានព្រះចេស្តា ហើយព្រះពាហុនៃព្រះអង្គនឹងកាន់កាប់ត្រួតត្រាឲ្យព្រះអង្គ ព្រះអង្គនាំយករង្វាន់មកជាមួយ ហើយបំណាច់ដែលព្រះអង្គសងដល់គេក៏នៅចំពោះព្រះអង្គ។ ព្រះអង្គនឹងឃ្វាលហ្វូងរបស់ព្រះអង្គ ដូចជាគង្វាល ព្រះអង្គនឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា ក៏នឹងនាំពួកមេៗ ដែលមានកូនខ្ចី ទៅដោយថ្នម។ តើអ្នកណាបានវាល់ទឹកទាំងប៉ុន្មានដោយក្បង់ដៃ ហើយវាស់ផ្ទៃមេឃដោយចំអាមដែរ ព្រមទាំងដាក់ធូលីដីទាំងអស់ចុះក្នុងរង្វាល់ ហើយថ្លឹងអស់ទាំងភ្នំធំ ដោយជញ្ជីង និងភ្នំតូចទាំងប៉ុន្មានដោយជញ្ជីង តើអ្នកណាបានស្ទង់ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ឬបានបង្រៀនព្រះអង្គដោយខ្លួនធ្វើជាអ្នកជួយប្រឹក្សា? តើព្រះអង្គបានប្រឹក្សានឹងអ្នកណា ហើយអ្នកណាបានពន្យល់ព្រះអង្គ ឬបង្រៀនព្រះអង្គក្នុងផ្លូវយុត្តិធម៌? ឬឲ្យព្រះអង្គមានចំណេះ ឬបង្ហាញផ្លូវនៃយោបល់ដល់ព្រះអង្គ? អស់ទាំងសាសន៍ប្រៀបដូចជាទឹកមួយដំណក់នៅក្នុងថាំង ហើយក៏រាប់ទុកដូចជាលម្អងធូលីនៅលើថាសជញ្ជីងដែរ ព្រះអង្គលើកកោះទាំងប៉ុន្មានឡើង ដូចជារបស់យ៉ាងតិចតួច ឯព្រៃល្បាណូននោះមិនគ្រាន់នឹងដុត ហើយសត្វទាំងប៉ុន្មាននៅព្រៃនោះ ក៏មិនល្មមនឹងធ្វើជាតង្វាយដុតផង។ អស់ទាំងសាសន៍រាប់ដូចជាគ្មានតម្លៃនៅចំពោះព្រះអង្គ ព្រះអង្គរាប់គេទុកដូចជាតិចជាងសូន្យទៅទៀត ហើយជាឥតប្រយោជន៍ផង។ ដូច្នេះ តើអ្នករាល់គ្នានឹងធៀបផ្ទឹមព្រះ ដូចជាអ្នកណា ឬប្រៀបព្រះអង្គទៅនឹងអ្វី? ឯរូបព្រះ គឺមានជាងម្នាក់បានសិតធ្វើទេ ហើយជាងទង គេស្រោបដោយមាស ក៏ធ្វើខ្សែប្រាក់ឲ្យផង។ ចូរលួងលោមចិត្តដល់ក្រុងយេរូសាឡិម ហើយស្រែកប្រាប់ក្រុងនោះថា គ្រាធ្វើសឹកសង្គ្រាមរបស់គេបានចប់សព្វគ្រប់ហើយ អំពើទុច្ចរិតរបស់គេក៏ទទួលបានការអត់ទោស ហើយគេបានទទួលមួយជាពីរពីព្រះហស្តនៃព្រះយេហូវ៉ា ស្នងនឹងអំពើបាបរបស់គេដែរ»។
អស់អ្នកដែលទុកចិត្តដល់ព្រះយេហូវ៉ា ប្រៀបដូចជាភ្នំស៊ីយ៉ូន ដែលមិនអាចរង្គើបានឡើយ គឺនៅជាប់ជារៀងរហូត។ មានភ្នំនៅព័ទ្ធជុំវិញក្រុងយេរូសាឡិមយ៉ាងណា ព្រះយេហូវ៉ាក៏គង់នៅព័ទ្ធជុំវិញ ប្រជារាស្ត្ររបស់ព្រះអង្គ ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ យ៉ាងនោះដែរ។
ព្រះយេហូវ៉ានឹងស្រែកគ្រហឹមពីភ្នំស៊ីយ៉ូន ហើយបញ្ចេញព្រះសៀងពីក្រុងយេរូសាឡិម ផ្ទៃមេឃ និងផែនដីកក្រើករំពើក តែព្រះយេហូវ៉ាជាជម្រកដល់ប្រជារាស្ត្ររបស់ព្រះអង្គ ជាទីមាំមួនដល់ប្រជាជនអ៊ីស្រាអែល។
មើល៍! យើងនឹងនាំសុខភាព និងការប្រោសឲ្យជាដល់ស្រុកនោះ យើងនឹងប្រោសគេ ហើយបង្ហាញសេចក្ដីចម្រុងចម្រើន និងសេចក្ដីសុខសាន្តជាបរិបូរឲ្យគេឃើញ។
នោះវារាល់គ្នានឹងដឹងថា យើងដ៏ជាយេហូវ៉ា យើងជាព្រះរបស់វា ក៏នៅជាមួយ ហើយវាជាពួកវង្សអ៊ីស្រាអែល វាជាប្រជារាស្ត្ររបស់យើង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ហើយសាសន៍ជាច្រើននឹងទៅដោយពាក្យថា «ចូរមក យើងឡើងទៅភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះដំណាក់នៃព្រះរបស់យ៉ាកុបចុះ ព្រះអង្គនឹងបង្រៀនយើងរាល់គ្នាឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ យើងនឹងដើរតាមអស់ទាំងផ្លូវច្រករបស់ព្រះអង្គ» ដ្បិតក្រឹត្យវិន័យនឹងផ្សាយចេញពីក្រុងស៊ីយ៉ូនទៅ គឺព្រះបន្ទូលនៃព្រះយេហូវ៉ាពីក្រុងយេរូសាឡិម។
ដ្បិតព្រះដែលបង្កើតអ្នកមក ព្រះអង្គជាប្តីរបស់អ្នកហើយ ព្រះនាមព្រះអង្គ គឺយេហូវ៉ានៃពួកពលបរិវារ ហើយព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេនឹងហៅព្រះអង្គថា ជាព្រះនៃលោកីយទាំងមូល។
ជាស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកទ្រង់ថែរក្សា។ ព្រះនេត្រព្រះយេហូវ៉ាជាព្រះរបស់អ្នក ចេះតែទតមើលស្រុកនោះជានិច្ច តាំងពីដើមឆ្នាំ រហូតដល់ចុងឆ្នាំ។
ឱអ៊ីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះយេហូវ៉ាចុះ! ដ្បិតមានសេចក្ដីសប្បុរសនៅនឹងព្រះយេហូវ៉ា ហើយមានសេចក្ដីប្រោសលោះ ជាបរិបូរនៅនឹងព្រះអង្គ។ ព្រះអង្គនឹងលោះអ៊ីស្រាអែល ឲ្យរួចពីគ្រប់អំពើទុច្ចរិតរបស់គេ។
កាលអ៊ីស្រាអែលនៅក្មេងនៅឡើយ យើងបានស្រឡាញ់អ៊ីស្រាអែល ក៏បានហៅកូនរបស់យើងចេញពីស្រុកអេស៊ីព្ទ។
គឺសាសន៍អ៊ីស្រាអែល ព្រះបានរើសគេធ្វើជាកូន គេមានសិរីល្អ មានសេចក្តីសញ្ញា ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និងសេចក្តីសន្យាជារបស់ខ្លួន គេមានពួកបុព្វបុរស ហើយព្រះគ្រីស្ទបានកើតពីពួកគេខាងសាច់ឈាម។ សូមឲ្យព្រះដែលខ្ពស់លើសទាំងអស់ មានព្រះពរអស់កល្បជានិច្ច។ អាម៉ែន។
មើល៍ ព្រះអង្គដែលរក្សាអ៊ីស្រាអែល ព្រះអង្គនឹងមិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ។
ឱសាសន៍ដទៃទាំងប៉ុន្មានអើយ ចូរអ្នករាល់គ្នាស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ហើយថ្លែងប្រាប់ដល់ពួកកោះដែលនៅឆ្ងាយថា៖ ព្រះដែលបានកម្ចាត់កម្ចាយសាសន៍អ៊ីស្រាអែល ព្រះអង្គនឹងប្រមូលគេមកវិញ ហើយនឹងរក្សាគេ ដូចជាគង្វាលឃ្វាលហ្វូងចៀមរបស់ខ្លួន។
ហេតុនោះ ចូរប្រាប់ថា "ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងនឹងប្រមូលអ្នករាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនឹងប្រជុំអ្នកពីគ្រប់ទាំងប្រទេស ដែលអ្នកត្រូវខ្ចាត់ខ្ចាយទៅនោះ ឲ្យមូលគ្នាវិញ រួចយើងនឹងប្រគល់ស្រុកអ៊ីស្រាអែលឲ្យដល់អ្នករាល់គ្នា"។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «មើល៍! យើងនឹងសង្គ្រោះប្រជារាស្ត្ររបស់យើងឲ្យរួចពីស្រុកខាងកើត និងពីស្រុកខាងលិចដែរ។ យើងនឹងនាំគេមក គេនឹងរស់នៅក្នុងក្រុងយេរូសាឡិម គេនឹងក្លាយជាប្រជារាស្ត្ររបស់យើង ហើយយើងជាព្រះរបស់គេ ដោយសេចក្ដីពិត និងសេចក្ដីសុចរិត»។
តែព្រះយេហូវ៉ានឹងជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួច ដោយសេចក្ដីសង្គ្រោះដ៏ស្ថិតស្ថេរអស់កល្បជានិច្ច អ្នករាល់គ្នានឹងមិនត្រូវខ្មាស ឬជ្រប់មុខដរាបដល់អស់កល្បតរៀងទៅ។
ព្រះអង្គបាននឹកចាំពីព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ដល់ពូជពង្សអ៊ីស្រាអែល មនុស្សទាំងអស់រហូតដល់ចុងផែនដី បានឃើញការសង្គ្រោះរបស់ព្រះនៃយើង។
តើមានសាសន៍ណាមួយនៅផែនដី ឲ្យដូចអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ដែលព្រះបានយាងទៅ លោះចេញ ទុកជាប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឲ្យបានល្បីឈ្មោះ និងប្រោសការយ៉ាងធំដល់គេ ហើយការគួរស្ញែងខ្លាចសម្រាប់ស្រុកគេ នៅមុខប្រជារាស្ត្ររបស់ព្រះអង្គ ដែលព្រះអង្គបានលោះគេចេញពីស្រុកអេស៊ីព្ទ គឺឲ្យរួចពីសាសន៍ដទៃ និងព្រះរបស់គេផង។ ព្រះអង្គក៏បានតាំងពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ឲ្យបានធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ជារៀងរហូតតទៅ ហើយព្រះអង្គ ឱព្រះយេហូវ៉ាអើយ ទ្រង់បានធ្វើជាព្រះដល់គេដែរ។
បន្ទាប់មក លោកម៉ូសេក៏ឡើងទៅជួបព្រះ។ ព្រះយេហូវ៉ាមានព្រះបន្ទូលហៅលោកពីលើភ្នំមកថា៖ «អ្នកត្រូវនិយាយទៅកាន់ពួកវង្សយ៉ាកុប ហើយប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា "អ្នករាល់គ្នាបានឃើញកិច្ចការទាំងប៉ុន្មានដែលយើងធ្វើដល់សាសន៍អេស៊ីព្ទ និងការដែលយើងបានទ្រអ្នករាល់គ្នាលើស្លាបឥន្ទ្រី នាំមកឯយើងហើយ។ ដូច្នេះ បើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ហើយកាន់តាមសេចក្ដីសញ្ញារបស់យើង នោះអ្នករាល់គ្នានឹងបានជាប្រជារាស្ត្ររបស់យើងផ្ទាល់ ក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជារបស់យើង អ្នករាល់គ្នានឹងបានជានគរនៃពួកសង្ឃ និងជាសាសន៍បរិសុទ្ធដល់យើង"។ នេះជាពាក្យដែលអ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែល »។
ព្រះយេហូវ៉ានឹងអាណិតអាសូរដល់ពួកយ៉ាកុប ហើយព្រះអង្គនឹងជ្រើសរើសអ៊ីស្រាអែលទៀត ព្រមទាំងដាក់គេឲ្យនៅក្នុងស្រុករបស់គេវិញ ឯពួកអ្នកដែលស្នាក់នៅ នឹងចូលរួមជាមួយពួកគេ ហើយនៅជាប់នឹងពូជពង្សរបស់យ៉ាកុប។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងមើលអ្នកឲ្យជា ហើយនឹងធ្វើឲ្យរបួសអ្នកបានសះ ពីព្រោះគេបានហៅអ្នកជាពួកបំបរបង់ ដោយពាក្យថា នេះជាក្រុងស៊ីយ៉ូន គ្មានអ្នកណារាប់រកសោះ។
ព្រះយេហូវ៉ាបានលេចមកឲ្យគាត់ ឃើញពីចម្ងាយ ដោយមានព្រះបន្ទូលថា៖ យើងបានស្រឡាញ់អ្នក ដោយសេចក្ដីស្រឡាញ់ដ៏ស្ថិតស្ថេរអស់កល្ប ហេតុនេះហើយបានជាយើងទាញអ្នកមក ដោយសេចក្ដីសប្បុរស។
យើងនេះ គឺយេហូវ៉ា យើងជាព្រះដ៏បរិសុទ្ធរបស់អ្នករាល់គ្នា គឺជាព្រះដែលបង្កើតសាសន៍អ៊ីស្រាអែល ហើយជាមហាក្សត្ររបស់អ្នករាល់គ្នា។