ចោទិយកថា 11:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ជាស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកទ្រង់ថែរក្សា។ ព្រះនេត្រព្រះយេហូវ៉ាជាព្រះរបស់អ្នក ចេះតែទតមើលស្រុកនោះជានិច្ច តាំងពីដើមឆ្នាំ រហូតដល់ចុងឆ្នាំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ព្រះអម្ចាស់ ជាព្រះរបស់អ្នក យកព្រះហឫទ័យទុកដាក់នឹងស្រុកនោះ គឺចាប់ពីដើមឆ្នាំរហូតដល់ចុងឆ្នាំ ព្រះអម្ចាស់ ជាព្រះរបស់អ្នក មើលថែទាំស្រុកនោះជានិច្ច។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ជាស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ថែរក្សា ព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃឯង ចេះតែទតមើលស្រុកនោះជានិច្ច តាំងពីដើមឆ្នាំ រហូតដល់ចុងឆ្នាំ។ សូមមើលជំពូកអាល់គីតាប12 អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យកចិត្តទុកដាក់នឹងស្រុកនោះ គឺចាប់ពីដើមឆ្នាំរហូតដល់ចុងឆ្នាំ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក មើលថែទាំស្រុកនោះជានិច្ច។ សូមមើលជំពូក |
ដរាបដល់យើងមកនាំយកអ្នករាល់គ្នាទៅនៅស្រុកមួយ ដូចជាស្រុកនេះ ជាស្រុកមានស្រូវ និងទឹកទំពាំងបាយជូរ នំបុ័ង ព្រមទាំងចម្ការទំពាំងបាយជូរ ចម្ការអូលីវ និងឃ្មុំដែរ ដើម្បីឲ្យអ្នករាល់គ្នាបានរស់ ឥតស្លាប់។ អ្នករាល់គ្នាកុំស្តាប់តាមស្ដេចហេសេគា ដែលបញ្ចុះបញ្ចូលអ្នករាល់គ្នាថា ព្រះយេហូវ៉ានឹងជួយឲ្យរួចនោះឡើយ។