ចោទិយកថា 21:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
8 ឱព្រះយេហូវ៉ាអើយ សូមលើកលែងទោសអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ដែលព្រះអង្គបានប្រោសលោះផង។ សូមកុំឲ្យមានទោសចំពោះឈាមរបស់មនុស្សដែលឥតទោស បាននៅជាប់កណ្ដាលពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គឡើយ"។ នោះទោសនៃការកម្ចាយឈាមនឹងបានលើកលែងឲ្យ។
សូមមើលជំពូក ចម្លង
8 ព្រះអម្ចាស់អើយ សូមលើកលែងទោសអ៊ីស្រាអែល ដែលជាប្រជារាស្ត្ររបស់ព្រះអង្គ ឲ្យរួចពីបាបផង។ សូមកុំឲ្យអ៊ីស្រាអែលជាប្រជារាស្ត្រដែលព្រះអង្គបានរំដោះ ត្រូវទទួលទោស ព្រោះឃាតកម្មទៅលើជនស្លូតត្រង់នេះឡើយ”។ ធ្វើដូច្នេះ ពួកគេនឹងគ្មានទោស ព្រោះតែឃាតកម្មនេះទេ។
សូមមើលជំពូក ចម្លង
8 ឱព្រះយេហូវ៉ាអើយ សូមអត់ទោសដល់អ៊ីស្រាអែលជារាស្ត្រទ្រង់ ដែលទ្រង់បានលោះផង សូមកុំឲ្យមានទោសចំពោះឈាមរបស់មនុស្សដែលឥតទោស បាននៅជាប់កណ្តាលពួកអ៊ីស្រាអែលជារាស្ត្រទ្រង់ឡើយ យ៉ាងនោះទោសពីការកំចាយឈាមនឹងបានអត់ឲ្យហើយ
សូមមើលជំពូក ចម្លង
8 អុលឡោះតាអាឡាជាម្ចាស់អើយ សូមលើកលែងទោសអ៊ីស្រអែល ដែលជាប្រជារាស្ត្ររបស់ទ្រង់ ឲ្យរួចពីបាបផង។ សូមកុំឲ្យអ៊ីស្រអែល ជាប្រជារាស្ត្រដែលទ្រង់បានរំដោះ ត្រូវទទួលទោស ព្រោះឃាតកម្មទៅលើជនស្លូតត្រង់នេះឡើយ”។ ធ្វើដូច្នេះ ពួកគេនឹងគ្មានទោស ព្រោះតែឃាតកម្មនេះទេ។
សូមមើលជំពូក ចម្លង