Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 24:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 លោក​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ ចូរ​លះ​ចោល​អស់​ទាំង​ព្រះ​ដទៃ ដែល​មាន​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នាចេញ ហើយ​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ចូរ​ដក​ព្រះ​ដទៃ ដែល​ស្ថិត​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ចោល​ចេញ​ទៅ ហើយ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 លោក​តប​ថា ដូច្នេះ ចូរ​ឯង​រាល់​គ្នា​លះ​ចោល​អស់​ទាំង​ព្រះ​ដទៃ ដែល​មាន​នៅ​ក្នុង​ពួក​ឯង​ចេញ​ទៅ ហើយ​ផ្ចង់​ចិត្ត​ដំរង់​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ចូរ​ដក​ព្រះ​ដទៃ ដែល​ស្ថិត​នៅ​កណ្តាល​អ្នក​រាល់​គ្នា ចោល​ចេញ​ទៅ ហើយ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ»។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 24:23
16 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​រាល់​គ្នា បាន​គង់​ជា‌មួយ​យើង ដូច​ជា​ព្រះ‌អង្គ​បាន​គង់​ជា‌មួយ​បុព្វ‌បុរស​យើង​ដែរ សូម​កុំ​ឲ្យ​ព្រះ‌អង្គ​លះ‌បង់ ឬ​ទុក​យើង​រាល់​គ្នា​ចោល​ឡើយ


ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​បង្វែរ​ចិត្ត​យើង​ទៅ​រក​ព្រះ‌អង្គ ឲ្យ​យើង​បាន​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ ព្រម​ទាំង​កាន់​តាម​សេចក្ដី​បង្គាប់ និង​ក្រឹត្យ‌ក្រម ព្រម​ទាំង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ដល់​បុព្វ‌បុរស​របស់​យើង​រាល់​គ្នា។


សូម​ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​ផ្អៀង​ទៅ​រក សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ កុំ​ឲ្យ​ផ្អៀង​ទៅ​រក​សេចក្ដី​លោភ​ឡើយ!


សូម​កុំ​ឲ្យ​ចិត្ត​ទូល‌បង្គំ ល្អៀង​ទៅ​ខាង​សេចក្ដី​អាក្រក់​ណា ដើម្បី​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​មួយ​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​សូម​កុំ​ឲ្យ​ទូល‌បង្គំ​ទទួល​ទាន ចំណី​ឆ្ងាញ់​របស់​គេ​ឡើយ!


យើងជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ចូរ​ហា​មាត់​អ្នក​ឲ្យ​ធំ នោះ​យើង​នឹង​បំពេញ​ឲ្យ។


អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​ប្រាក់​មក​ធ្វើ​ជា​រូប​ព្រះ​ណា​ទៀត​អម​ជា‌មួយ​យើង ក៏​មិន​ត្រូវ​យក​មាស​ធ្វើ​ជា​ព្រះ​សម្រាប់​ខ្លួនឡើយ។


ដើម្បី​ឲ្យ​បាន​ប្រុង​ត្រចៀក​ស្តាប់​តាម​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ឲ្យ​បាន​យោ‌បល់


ឱ​អេប្រាអិម​អើយ តើ​រូប​ព្រះ​ធៀប​ជាមួយ​យើង​ម្ដេច​បាន? យើង​នេះ​ហើយ​ដែល​ឆ្លើយ​តប ហើយ​ថែ​រក្សា​អ្នក ។ យើង​ប្រៀប​ដូច​ជា​ដើម​កកោះ​ខៀវ​ខ្ចី អ្នក​រក​បាន​ផល​របស់​អ្នក​ពី​យើង។


ដូច្នេះ ឥឡូវ​នេះ ចូរ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​គោរព​ប្រតិ‌បត្តិ​ដល់ព្រះ‌អង្គ​ដោយ​ចិត្ត​ស្មោះ‌ត្រង់ និង​ពិត​ប្រាកដ​ចុះ។ ចូរ​លះ​ចោល​អស់​ទាំង​ព្រះ​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នាបាន​គោរព​ប្រតិ‌បត្តិ នៅ​ខាង​នាយ​ទន្លេ និង​នៅ​ស្រុក​អេស៊ីព្ទ​នោះ​ចេញ ហើយ​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម