ទំនុកតម្កើង 78:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦38 រីឯព្រះអង្គវិញ ព្រះអង្គមានព្រះហឫទ័យ អាណិតអាសូរ ព្រះអង្គអត់ទោសអំពើទុច្ចរិតរបស់គេ ហើយមិនបានបំផ្លាញគេទេ ព្រះអង្គទប់ព្រះហឫទ័យរបស់ព្រះអង្គ ជាច្រើនលើកច្រើនសា មិនឲ្យសេចក្ដីក្រោធរបស់ព្រះអង្គ ឆួលឡើងទាំងអស់ឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល38 យ៉ាងណាមិញ ព្រះអង្គមានសេចក្ដីមេត្តាករុណា; ព្រះអង្គលុបលាងអំពើទុច្ចរិតរបស់ពួកគាត់ ហើយមិនបានបំផ្លាញពួកគាត់ទេ។ ព្រះអង្គបានទប់ព្រះពិរោធរបស់ព្រះអង្គជាច្រើនលើកច្រើនសា គឺមិនបានធ្វើឲ្យសេចក្ដីក្រេវក្រោធទាំងអស់របស់ព្រះអង្គឆួលឡើងឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥38 រីឯព្រះអង្គវិញ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរជានិច្ច ព្រះអង្គបានលើកលែងទោសឲ្យពួកគេ គឺព្រះអង្គមិនប្រហារជីវិតពួកគេទេ ជាច្រើនលើកច្រើនសា ព្រះអង្គតែងតែទប់ ព្រះហឫទ័យមិនឲ្យមានព្រះពិរោធ ព្រះអង្គអត់ធ្មត់ចំពោះពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤38 ប៉ុន្តែចំណែកទ្រង់មានសេចក្ដីមេត្តាករុណា បានជាទ្រង់អត់ទោសចំពោះសេចក្ដីទុច្ចរិតរបស់គេ ហើយមិនបានបំផ្លាញគេទេ អើ ទ្រង់បានបង្វែរសេចក្ដីខ្ញាល់ទ្រង់ចេញជាញយៗ ឥតឲ្យសេចក្ដីក្រោធរបស់ទ្រង់ផុលឡើងទាំងអស់ឡើយ សូមមើលជំពូកអាល់គីតាប38 រីឯទ្រង់វិញ ទ្រង់មានចិត្តអាណិតអាសូរជានិច្ច ទ្រង់បានលើកលែងទោសឲ្យពួកគេ គឺទ្រង់មិនប្រហារជីវិតពួកគេទេ ជាច្រើនលើកច្រើនសា ទ្រង់តែងតែទប់ ចិត្តមិនឲ្យមានកំហឹង ទ្រង់អត់ធ្មត់ចំពោះពួកគេ។ សូមមើលជំពូក |
ប៉ុន្តែ កាលទេវតាលើកដៃទៅ ដើម្បីបំផ្លាញក្រុងយេរូសាឡិម នោះព្រះយេហូវ៉ាមានព្រះហឫទ័យអាណិត ហើយក៏បញ្ឈប់សេចក្ដីឃោរឃៅនោះទៅ ទាំងមានព្រះបន្ទូលទៅទេវតាដែលកំពុងតែបំផ្លាញប្រជាជនថា៖ «ល្មមហើយ ចូរបញ្ឈប់ដៃឥឡូវចុះ»។ ខណៈនោះ ទេវតារបស់ព្រះយេហូវ៉ាកំពុងតែនៅជិតលានស្រូវរបស់អ័រ៉ៅណា សាសន៍យេប៊ូស។
ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះហឫទ័យសប្បុរសដល់គេ ក៏មានសេចក្ដីមេត្តាករុណា ហើយយល់ដល់គេ ដោយព្រោះសេចក្ដីសញ្ញា ដែលទ្រង់តាំងនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ទ្រង់មិនសព្វព្រះហឫទ័យបំផ្លាញគេទេ។ លុះដល់វេលានោះ ទ្រង់ក៏មិនទាន់បោះបង់ចោលគេចេញពីចំពោះទ្រង់នៅឡើយដែរ