អេសេគាល 34:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 នោះវារាល់គ្នានឹងដឹងថា យើងដ៏ជាយេហូវ៉ា យើងជាព្រះរបស់វា ក៏នៅជាមួយ ហើយវាជាពួកវង្សអ៊ីស្រាអែល វាជាប្រជារាស្ត្ររបស់យើង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 ពួកគេនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងស្ថិតនៅជាមួយពួកគេ ហើយពួកគេគឺពូជពង្សអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 នោះវារាល់គ្នានឹងដឹងថា អញដ៏ជាយេហូវ៉ា អញជាព្រះនៃវា ក៏នៅជាមួយផង ហើយថាវា ដែលជាពួកវង្សអ៊ីស្រាអែល វាជារាស្ត្ររបស់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា សូមមើលជំពូកអាល់គីតាប30 ពួកគេនឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ យើងស្ថិតនៅជាមួយពួកគេ ហើយពួកគេគឺពូជពង្សអ៊ីស្រអែលជាប្រជារាស្ត្ររបស់យើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ សូមមើលជំពូក |