នៅក្នុងព្រះគម្ពីរបរិសុទ្ធ យើងអាចរកឃើញការណែនាំជាច្រើនអំពីការទទួលទានគ្រឿងស្រវឹង។ នៅក្នុងលេវីវិន័យ ១០:៩ បានចែងថា «កាលណាឯងចូលទៅក្នុងត្រសាលជំនុំ នោះឯងនឹងកូនចៅរបស់ឯងមិនត្រូវផឹកស្រាទំពាំងបាយជូរ ឬស្រាផ្សេងៗទេ ដើម្បីកុំឲ្យឯងស្លាប់ នេះជាក្រឹត្យវិន័យអស់កល្បជានិច្ចសម្រាប់តំណរៗរបស់ឯង»។ ការណែនាំនេះមិនមែនហាមឃាត់យើងមិនឲ្យទទួលទានស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងផ្សេងៗទេ ព្រោះគ្រឿងស្រវឹងទាំងនោះមិនមែនជាអំពើបាបនោះទេ។
ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នកុំឲ្យស្រវឹង និងញៀនស្រា ដូចដែលបានចែងនៅក្នុងអេភេសូរ ៥:១៨ ថា «កុំឲ្យស្រវឹងស្រាឡើយ ដ្បិតការស្រវឹងនាំឲ្យខូចខាត តែចូរពោរពេញដោយព្រះវិញ្ញាណវិញ» និងកូរិនថូសទី១ ៦:១២ ដែលថា «អ្វីៗទាំងអស់សុទ្ធតែអនុញ្ញាតឲ្យខ្ញុំធ្វើបាន តែមិនមែនអ្វីៗទាំងអស់សុទ្ធតែមានប្រយោជន៍នោះទេ អ្វីៗទាំងអស់សុទ្ធតែអនុញ្ញាតឲ្យខ្ញុំធ្វើបាន តែខ្ញុំមិនព្រមឲ្យមានអ្វីមកគ្រប់គ្រងខ្ញុំឡើយ»។ ដូច្នេះសូមឲ្យយើងមានសតិសម្បជញ្ញៈក្នុងការរស់នៅ ដោយមិនទុកឲ្យអ្វីមកគ្រប់គ្រងយើង ជាពិសេសគ្រឿងស្រវឹង។
ចូរយើងរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ។
ពួកចោរ ពួកលោភលន់ ពួកប្រមឹក ពួកជេរប្រមាថ ពួកបោកប្រាស់ នោះមិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
ដូច្នេះ ចូរប្រយ័ត្ន កុំផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំឲ្យបរិភោគអ្វីដែលមិនស្អាតដែរ
វេទនាដល់ពួកអ្នកដែលក្រោកឡើង ពីព្រលឹមស្រាង ដើម្បីតែនឹងរកគ្រឿងស្រវឹង ហើយអត់ងងុយដរាបដល់យប់ជ្រៅ ទាល់តែឆេះរោលរាល ដោយសារស្រាទំពាំងបាយជូរ។
ទៅប្រព្រឹត្តអំពើពេស្យាចារ។ ស្រាចាស់ និងស្រាថ្មី ធ្វើឲ្យប្រជារាស្ត្ររបស់យើងលែងចេះពិចារណា។
ស្រាទំពាំងបាយជូរ ជារបស់បញ្ឆោតមើលងាយ ហើយគ្រឿងស្រវឹងបង្កើតការឡូឡា អ្នកណាដែលវង្វេងដោយគ្រឿងទាំងពីរនោះ ឈ្មោះថាគ្មានប្រាជ្ញា។
ចូរឲ្យគ្រឿងស្រវឹងដល់អ្នកណា ដែលហៀបនឹងវិនាសទៅ ហើយស្រាទំពាំងបាយជូរដល់អ្នក ដែលមានចិត្តជូរល្វីងវិញ
គួរកុំបរិភោគសាច់ ឬស្រាទំពាំងបាយជូរ ឬអ្វីដែលនាំឲ្យបងប្អូនអ្នកជំពប់ដួលឡើយ។
ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
វេទនាដល់អ្នកណាដែលបំផឹកអ្នកជិតខាងខ្លួន គឺដែលចេះតែចាក់ឲ្យគេផឹកដល់ស្រវឹង ដើម្បីឲ្យបានឃើញសណ្ឋានអាក្រាតរបស់គេ
ដ្បិតមនុស្សប្រមឹក និងមនុស្សល្មោភនឹងទៅជាក្រ ហើយសេចក្ដីងុយងោក នឹងនាំឲ្យស្លៀកពាក់កណ្តាច។
រីឯកិច្ចការរបស់សាច់ឈាម នោះប្រាកដច្បាស់ហើយ គឺសហាយស្មន់ ស្មោកគ្រោក អាសអាភាស មើល៍! ខ្ញុំ ប៉ុល សូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលពិធីកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់អ្នករាល់គ្នាទេ។ ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
វេទនាដល់ពួកអ្នកដែលប៉ិនប្រសប់ នឹងផឹកស្រាទំពាំងបាយជូរ និងអ្នកដែលខ្លាំងពូកែក្នុងការលាយគ្រឿងស្រវឹង
ឯអ្នកជំនួយវិញក៏ដូច្នោះដែរ ត្រូវមានចិត្តនឹងធឹង មិននិយាយសម្ដីពីរ មិនចំណូលស្រា មិនលោភចង់បានប្រាក់
តើអ្នកណាពិបាកចិត្ត? តើអ្នកណាកើតទុក្ខព្រួយ? តើអ្នកណាទាស់ទែងគ្នា? តើអ្នកណាត្អូញត្អែរ? តើអ្នកណាត្រូវរបួសឥតហេតុ? តើអ្នកណាមានភ្នែកក្រហម? កុំលោភចង់បានឱជារស របស់អ្នកគ្រប់គ្រងឡើយ ដ្បិតជារបស់បញ្ឆោតទេ។ ជាពួកអ្នកដែលអង្គុយផឹកស្រាយ៉ាងយូរ ជាពួកអ្នកដែលស្វែងរកស្រាយ៉ាងខ្លាំង។ កុំមើលស្រាទំពាំងបាយជូរ ក្នុងកាលដែលមានពណ៌ក្រហម គឺក្នុងកាលដែលព្រួចពពុះនៅក្នុងកែវ ហើយហូរចុះទៅដោយស្រួលនោះឡើយ។ ដ្បិតដល់ចុងបំផុតនឹងចឹកដូចជាពស់ ហើយអុចដូចជាពស់ហនុមាន។ ភ្នែកឯងនឹងឃើញស្រីដទៃ ហើយចិត្តឯងនឹងពោលពាក្យខូចអាក្រក់ដែរ។ អ្នកនឹងបានដូចជាមនុស្ស ដែលដេកនៅកណ្ដាលសមុទ្រ ឬដូចជាមនុស្សដែលដេកនៅលើចុងដងក្តោង។ អ្នកនឹងពោលថា «គេបានវាយខ្ញុំ តែខ្ញុំមិនឈឺ គេបានសំពងខ្ញុំ តែខ្ញុំមិនដឹងខ្លួន តើពេលណាទើបខ្ញុំដឹងខ្លួន? ខ្ញុំនឹងទៅរកផឹកទៀត»។
វេទនាដល់ពួកអ្នកដែលក្រោកឡើង ពីព្រលឹមស្រាង ដើម្បីតែនឹងរកគ្រឿងស្រវឹង ហើយអត់ងងុយដរាបដល់យប់ជ្រៅ ទាល់តែឆេះរោលរាល ដោយសារស្រាទំពាំងបាយជូរ។ ជាពួកអ្នកដែលមានស៊ុង ពិណ ក្រាប់ ខ្លុយ និងស្រាទំពាំងបាយជូរក្នុងការស៊ីលៀងរបស់គេ តែគេមិនយកចិត្តទុកដាក់ ចំពោះស្នាដៃរបស់ព្រះយេហូវ៉ាទេ ក៏មិនពិចារណាពីការដែលព្រះហស្ត របស់ព្រះអង្គធ្វើដែរ។
កុំនៅកណ្ដាលពួកអ្នកប្រមឹកស្រា ឬក្នុងពួកល្មោភស៊ីឡើយ ដ្បិតមនុស្សប្រមឹក និងមនុស្សល្មោភនឹងទៅជាក្រ ហើយសេចក្ដីងុយងោក នឹងនាំឲ្យស្លៀកពាក់កណ្តាច។
ចូរដឹងខ្លួន ហើយចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីរកអ្នកណាម្នាក់ដែលវាអាចនឹងត្របាក់លេបបាន។
៙ ព្រះអង្គធ្វើឲ្យស្មៅដុះឡើងសម្រាប់សត្វ ហើយរុក្ខជាតិសម្រាប់មនុស្សដាំដុះ ដើម្បីឲ្យគេមានអាហារចេញពីផែនដី ហើយមានស្រាទំពាំងបាយជូរ ដែលនាំឲ្យចិត្តមនុស្សបានរីករាយ មានប្រេងសម្រាប់ឲ្យមុខគេបានភ្លឺរលោង ព្រមទាំងអាហារសម្រាប់ ចម្រើនកម្លាំងចិត្តមនុស្ស។
ឱលេមយួលអើយ មិនគួរឲ្យពួកស្តេច សោយស្រាទំពាំងបាយជូរ គឺមិនគួរសោះឡើយ ក៏មិនគួរឲ្យអ្នក ដែលជាកំពូលប្រាថ្នាគ្រឿងស្រវឹងដែរ ក្រែងផឹកទៅហើយ នោះភ្លេចបញ្ញត្តិច្បាប់ ហើយបង្វែរសេចក្ដីយុត្តិធម៌ ពីមនុស្សដែលកើតទុក្ខវេទនា។
«ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកដោយសេចក្តីវក់នឹងការស៊ីផឹក និងសេចក្តីខ្វល់ខ្វាយអំពីជីវិតនេះ ហើយលោតែថ្ងៃនោះធ្លាក់មកលើអ្នករាល់គ្នាភ្លាម
ប៉ុន្តែ ពេលនេះ ខ្ញុំសរសេរប្រាប់អ្នករាល់គ្នា កុំឲ្យភប់ប្រសព្វជាមួយអ្នកណាដែលហៅខ្លួនថាជាបងប្អូន តែជាមនុស្សសហាយស្មន់ លោភលន់ ថ្វាយបង្គំរូបព្រះ ជេរប្រមាថ ប្រមឹក ឬបោកបា្រស់ឡើយ ក៏មិនត្រូវទាំងបរិភោគជាមួយជនប្រភេទនោះផង។
អ្នកណាដែលចូលចិត្តចំពោះសេចក្ដីប្រៀនប្រដៅ នោះក៏ស្រឡាញ់តម្រិះ តែអ្នកណាដែលស្អប់ដល់សេចក្ដីបន្ទោស នោះជាមនុស្សកំរោលវិញ។
រីឯអស់អ្នកដែលបែរទៅតាមព្រះដទៃ ទុក្ខលំបាករបស់គេកាន់តែកើនឡើង ទូលបង្គំមិនព្រមច្រួចឈាម ថ្វាយដល់ព្រះទាំងនោះឡើយ ក៏មិនព្រមទាំងចេញឈ្មោះរបស់ព្រះទាំងនោះ ដោយបបូរមាត់ទូលបង្គំដែរ។
ឯពួកអ្នកទាំងនោះ គេក៏វិលទៅមក ដោយស្រាទំពាំងបាយជូរ ហើយទ្រេតទ្រោតដោយគ្រឿងស្រវឹងដែរ គឺទាំងពួកសង្ឃ និងពួកហោរា ក៏វិលទៅមកដោយគ្រឿងស្រវឹង គេត្រូវបំផ្លាញទៅដោយស្រាទំពាំងបាយជូរ គេទ្រេតទ្រោតដោយគ្រឿងស្រវឹង ក្នុងនិមិត្តគេយល់ខុសទទេ ក៏រមិលក្នុងការជំនុំជម្រះ។
ពេលនោះ ព្រះអម្ចាស់តើនឡើង ដូចគេភ្ញាក់ពីដំណេក ដូចមនុស្សខ្លាំងពូកែដែលស្រែកឡើង ដោយអំណាចស្រាទំពាំងបាយជូរ។ ព្រះអង្គវាយបច្ចាមិត្តរបស់ព្រះអង្គ ឲ្យរត់ខ្ចាត់ខ្ចាយ ព្រះអង្គធ្វើឲ្យគេអាម៉ាស់អស់កល្បជានិច្ច។
គេដើរទ្រាបក្នុងទីងងឹតឥតមានពន្លឺសោះ ព្រះអង្គក៏ធ្វើឲ្យគេដើរទ្រេតទ្រោត ដូចជាមនុស្សស្រវឹង។
មានពរហើយ ឱស្រុកអើយ កាលណាស្តេចឯងជាពូជពង្សមានត្រកូលខ្ពស់ ហើយពួកអ្នកដែលជាកំពូលលើឯង គេបរិភោគតាមត្រូវពេលវិញ ដើម្បីឲ្យតែបានកម្លាំង មិនមែនឲ្យបានស្រវឹងទេ
ហើយចាប់ផ្ដើមវាយដំពួកអ្នកបម្រើដែលជាគូកនរបស់ខ្លួន ព្រមទាំងស៊ីផឹកជាមួយពួកមនុស្សប្រមឹក
កាលណាអ្នកអង្គុយបរិភោគភោជនាហារ ជាមួយអ្នកគ្រប់គ្រង ត្រូវពិចារណាអ្វីៗ ដែលនៅខាងមុខអ្នកចុះ កុំបន្ថយគោលចារឹកពីបុរាណឡើយ ក៏កុំបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ។ ដ្បិតអ្នកដែលលោះគេ នោះមានកម្លាំងខ្លាំង ក៏នឹងកាន់ក្តីគេទាស់នឹងអ្នកដែរ។ ចូរផ្ចង់ចិត្តចំពោះសេចក្ដីប្រៀនប្រដៅ ហើយផ្ទៀងត្រចៀកចំពោះពាក្យ ដែលប្រកបដោយតម្រិះចុះ។ កុំខាននឹងវាយប្រដៅកូនឡើយ ដ្បិតបើវាយនឹងរំពាត់ គង់តែមិនស្លាប់ដែរ។ គឺអ្នកគ្រាន់តែវាយដោយរំពាត់ប៉ុណ្ណោះ អ្នកនឹងជួយព្រលឹងវាឲ្យរួច ពីស្ថានឃុំព្រលឹងមនុស្សស្លាប់។ កូនអើយ បើចិត្តឯងប្រកបដោយប្រាជ្ញា ចិត្តយើងនឹងមានអំណរ។ អើចិត្តថ្លើមយើងនឹងរីករាយ ក្នុងកាលដែលបបូរមាត់ឯង ពោលសេចក្ដីដែលត្រឹមត្រូវ។ កុំបើកឲ្យចិត្តច្រណែន នឹងមនុស្សមានបាបឡើយ ចូរឲ្យឯងប្រកបដោយសេចក្ដីកោតខ្លាច ដល់ព្រះយេហូវ៉ាជាដរាបរាល់ថ្ងៃ។ ដូច្នេះ នៅពេលអនាគត សេចក្ដីសង្ឃឹម នឹងមិនខាតបង់ឡើយ។ កូនអើយ ចូរប្រុងស្តាប់ ហើយមានប្រាជ្ញាចុះ ត្រូវតម្រង់ចិត្តទៅតាមផ្លូវ។ បើឯងជាមនុស្សល្មោភខ្លាំង ចូរផ្ទាប់កាំបិតនៅបំពង់កឯងទៅ។ កុំនៅកណ្ដាលពួកអ្នកប្រមឹកស្រា ឬក្នុងពួកល្មោភស៊ីឡើយ ដ្បិតមនុស្សប្រមឹក និងមនុស្សល្មោភនឹងទៅជាក្រ ហើយសេចក្ដីងុយងោក នឹងនាំឲ្យស្លៀកពាក់កណ្តាច។ ចូរស្តាប់តាមឪពុកដែលបង្កើតឯងមក ហើយកុំឲ្យមើលងាយម្តាយ ក្នុងកាលដែលគាត់ចាស់ឡើយ។ ចូរទិញសេចក្ដីពិតចុះ កុំឲ្យលក់ចេញឡើយ ចូរទិញប្រាជ្ញា ដំបូន្មាន និងយោបល់ផង។ ឪពុករបស់មនុស្សសុចរិត នឹងមានចិត្តរីករាយយ៉ាងខ្លាំង ហើយអ្នកណាដែលបង្កើតកូនមានប្រាជ្ញា នោះនឹងមានអំណរដោយសារកូននោះ។ ដូច្នេះ ចូរបើកឱកាសឲ្យឪពុកម្តាយឯង បានរីករាយចុះ ហើយឲ្យអ្នកដែលសម្រាលឯង មកនោះមានចិត្តសប្បាយផង។ កូនអើយ ចូរប្រគល់ចិត្តកូនមកឪពុកចុះ ហើយឲ្យភ្នែកកូនតាមមើល អស់ទាំងផ្លូវរបស់ឪពុកដែរ។ ដ្បិតស្រីពេស្យាប្រៀបដូចជារណ្តៅយ៉ាងជ្រៅ ហើយស្រីដទៃប្រៀបដូចជាអណ្ដូងដ៏ចង្អៀត។ នាងលបចាំដូចជាចោរ ហើយក៏ចម្រើនអ្នកក្បត់ នៅក្នុងពួកមនុស្សលោក។ តើអ្នកណាពិបាកចិត្ត? តើអ្នកណាកើតទុក្ខព្រួយ? តើអ្នកណាទាស់ទែងគ្នា? តើអ្នកណាត្អូញត្អែរ? តើអ្នកណាត្រូវរបួសឥតហេតុ? តើអ្នកណាមានភ្នែកក្រហម? កុំលោភចង់បានឱជារស របស់អ្នកគ្រប់គ្រងឡើយ ដ្បិតជារបស់បញ្ឆោតទេ។
ចិត្តដែលសប្បាយជាថ្នាំយ៉ាងវិសេស តែវិញ្ញាណបាក់បែករមែងឲ្យឆ្អឹងរីងស្ងួតទៅ។
ប៉ុន្តែ បើបាវបម្រើនោះគិតស្មានក្នុងចិត្តថា "ចៅហ្វាយអញក្រមក" ហើយក៏តាំងវាយពួកបាវបម្រើប្រុសស្រី ទាំងស៊ីផឹកស្រវឹង
កុំស្រវឹងស្រា ដ្បិតស្រានាំឲ្យព្រើលចិត្ត តែចូរឲ្យបានពេញដោយព្រះវិញ្ញាណវិញ ហើយនិយាយគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណ ទាំងច្រៀង ហើយបង្កើតជាទំនុកសរសើរថ្វាយព្រះអម្ចាស់ឲ្យអស់ពីចិត្ត ហើយរស់នៅក្នុងសេចក្តីស្រឡាញ់ ដូចព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតាជានិច្ច ក្នុងគ្រប់ការទាំងអស់ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
ចូរឲ្យគ្រឿងស្រវឹងដល់អ្នកណា ដែលហៀបនឹងវិនាសទៅ ហើយស្រាទំពាំងបាយជូរដល់អ្នក ដែលមានចិត្តជូរល្វីងវិញ ឲ្យគេផឹកចុះ ដើម្បីឲ្យបានភ្លេច សេចក្ដីកម្សត់ទុគ៌តរបស់គេ ឥតនឹកចាំពីទុក្ខលំបាករបស់ខ្លួនតទៅទៀត។
អស់អ្នកដែលអង្គុយនៅទ្វារក្រុង នាំគ្នានិយាយដើមទូលបង្គំ ហើយមនុស្សប្រមឹក យករឿងទូលបង្គំទៅធ្វើជាទំនុកច្រៀង។
អ្នកណាដែលស្រឡាញ់ដល់ប្រាជ្ញា នោះរមែងនាំឲ្យឪពុករីករាយសប្បាយ តែអ្នកណាដែលវក់រកស្រីពេស្យា នោះស៊ីបង្ហិនទ្រព្យសម្បត្តិគាត់វិញ។
ដូច្នេះ ទោះបើអ្នកបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់សម្រាប់ជាសិរីល្អដល់ព្រះចុះ។
ឯលោកយាយចាស់ៗក៏ដូច្នោះដែរ ត្រូវមានកិរិយាមារយាទឲ្យសមជាស្ត្រីបរិសុទ្ធ មិនត្រូវនិយាយដើមគេ ឬញៀនស្រាឡើយ ត្រូវបង្រៀនអ្វីដែលល្អ
ដ្បិតព្រះរាជ្យរបស់ព្រះមិនមែនជារឿងស៊ីផឹកនោះទេ គឺជាសេចក្តីសុចរិត សេចក្តីសុខសាន្ត និងអំណរ នៅក្នុងព្រះវិញ្ញាណបរិសុទ្ធវិញ។
ហើយមានស្រាទំពាំងបាយជូរ ដែលនាំឲ្យចិត្តមនុស្សបានរីករាយ មានប្រេងសម្រាប់ឲ្យមុខគេបានភ្លឺរលោង ព្រមទាំងអាហារសម្រាប់ ចម្រើនកម្លាំងចិត្តមនុស្ស។
ស្រាទំពាំងបាយជូរ ជារបស់បញ្ឆោតមើលងាយ ហើយគ្រឿងស្រវឹងបង្កើតការឡូឡា អ្នកណាដែលវង្វេងដោយគ្រឿងទាំងពីរនោះ ឈ្មោះថាគ្មានប្រាជ្ញា។ កូនជញ្ជីងឆផ្សេងៗ និងរង្វាល់កោងផ្សេងៗ ទាំងពីរយ៉ាងនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។ សូម្បីតែកូនក្មេងក៏សម្ដែងខ្លួន ដោយសារកិរិយាប្រព្រឹត្តរបស់វាដែរ ឲ្យដឹងជាកិរិយានោះបរិសុទ្ធ ហើយត្រឹមត្រូវឬយ៉ាងណា។ ការស្តាប់ឮដោយត្រចៀក ហើយមើលឃើញដោយភ្នែក គឺព្រះយេហូវ៉ាដែលបង្កើតទាំងពីរយ៉ាង។ កុំល្មោភដេក ក្រែងលោត្រឡប់ជាទាល់ក្រ ចូរបើកភ្នែកឡើង នោះនឹងបានអាហារឆ្អែត។ អ្នកដែលទិញរមែងថា របស់នេះអាក្រក់ អាក្រក់ណាស់ តែកាលណាដើរហួសទៅ នោះក៏អួតខ្លួនវិញ។ មាស និងត្បូងទទឹមមានជាបរិបូរ តែបបូរមាត់ដែលប្រកបដោយចំណេះ នោះជាត្បូងមានតម្លៃយ៉ាងប្រសើរវិញ។ ចូរទទួលបញ្ចាំអាវរបស់អ្នក ដែលធានាឲ្យអ្នកដទៃ ហើយទាររបស់បញ្ចាំពីអ្នកសន្យា ជំនួសអ្នកក្រៅចុះ។ អាហារដែលមនុស្សណាបានដោយការកំភូត រមែងឆ្ងាញ់ដល់ខ្លួន តែក្រោយមក មាត់មានពេញទៅដោយក្រួសវិញ។ អស់ទាំងគំនិតដែលចង់ធ្វើ នោះបានសម្រេចមែនទែន ដោយសារការប្រឹក្សាគ្នា ហើយបើមានអ្នកជួយគំនិតដោយប្រាជ្ញា នោះសឹមធ្វើសង្គ្រាមទៅចុះ។ អ្នកណាដែលដើរចុះឡើងនិយាយដើមគេ ជាអ្នកបើកសម្ដែងការលាក់កំបាំងហើយ ដូច្នេះ កុំភប់ប្រសព្វនឹងអ្នកណា ដែលមានមាត់ប៉ាចរហាចឡើយ។ សេចក្ដីស្ញែងខ្លាចរបស់ស្តេច ប្រៀបដូចជាសំឡេងគ្រហឹមរបស់សិង្ហ អ្នកណាដែលបណ្ដាលឲ្យព្រះអង្គខ្ញាល់ឡើង ឈ្មោះថាធ្វើបាបដល់ជីវិតខ្លួនហើយ។
ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះទៅ ខ្ញុំនឹងមិនផឹកពីផលផ្លែទំពាំងបាយជូរនេះទៀតទេ រហូតដល់ថ្ងៃដែលខ្ញុំនឹងផឹកវាជាថ្មីជាមួយអ្នករាល់គ្នា នៅក្នុងព្រះរាជ្យនៃព្រះវរបិតាខ្ញុំ»។
យើងបានរកនឹកក្នុងចិត្ត ពីរបៀបយ៉ាងណាដែលធ្វើឲ្យសាច់ឈាមបានរីករាយ ដោយស្រាទំពាំងបាយជូរ ទាំងនៅមានចិត្តនាំដោយប្រាជ្ញា ហើយតោងជាប់នឹងសេចក្ដីចម្កួតផង ទាល់តែបានឃើញការណាដែលគួរឲ្យមនុស្សជាតិធ្វើនៅក្រោមមេឃអស់មួយជីវិត។
គេមិនផឹកស្រាទំពាំងបាយជូរទាំងច្រៀងទៀតឡើយ ឯគ្រឿងស្រវឹង នឹងទៅជាល្វីង ដល់អស់អ្នកដែលធ្លាប់ផឹក។
ដ្បិតដែលពីដើម អ្នករាល់គ្នាបានរស់នៅដូចជាពួកសាសន៍ដទៃ ទាំងរស់នៅក្នុងសេចក្តីអាសអាភាស ចិត្តពុះកញ្រ្ជោល ប្រមឹក ចិត្តស្រើបស្រាល ស៊ីផឹកជ្រុល និងការថ្វាយបង្គំរូបព្រះដែលល្មើសនឹងវិន័យ។
កុំបរិភោគភោជនាហាររបស់មនុស្ស ដែលមានភ្នែកអាក្រក់ឡើយ ក៏កុំប្រាថ្នាចង់បានអាហារមានឱជារសរបស់គេដែរ ដ្បិតគេគិតក្នុងចិត្តយ៉ាងណា គេក៏យ៉ាងនោះដែរ គេអញ្ជើញអ្នកថា «អញ្ជើញពិសាចុះ!» តែចិត្តគេមិននៅជាមួយអ្នកទេ។ អាហារដែលអ្នកបានបរិភោគចូលទៅ នោះនឹងក្អួតមកវិញ ហើយនឹងបាត់ពាក្យសម្ដីផ្អែមល្ហែមរបស់អ្នកទៅ។
កុំក្តៅចិត្ត ដោយព្រោះមនុស្ស ដែលប្រព្រឹត្តអាក្រក់ឡើយ ក៏កុំច្រណែននឹងពួកអ្នក ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ នៅតែបន្តិចទៀត មនុស្សអាក្រក់ នឹងលែងមានទៀតហើយ ទោះបើអ្នកខំរកមើលកន្លែងគេ ក៏គេមិននៅទីនោះទៀតដែរ។ រីឯមនុស្សទន់ទាប គេនឹងបានទទួលទឹកដីជាមត៌ក ហើយមានចិត្តរីករាយ ដោយសេចក្ដីសុខក្សេមក្សាន្តជាបរិបូរ។ ៙ មនុស្សអាក្រក់ គេបង្កើតគម្រោងការអាក្រក់ ទាស់នឹងមនុស្សសុចរិត ហើយសម្ញែងធ្មេញដាក់មនុស្សសុចរិត តែព្រះអម្ចាស់សើចចំអក ដាក់មនុស្សអាក្រក់វិញ ដ្បិតព្រះអង្គជ្រាបថា ថ្ងៃអន្សារបស់គេជិតមកដល់ហើយ។ ពួកមនុស្សអាក្រក់បានហូតដាវជាស្រេច ហើយយឹតធ្នូរដើម្បីទម្លាក់មនុស្សទ័លក្រ និងមនុស្សកម្សត់ទុគ៌ត ព្រមទាំងសម្លាប់អស់អ្នក ដែលកាន់តាមផ្លូវទៀងត្រង់ តែដាវរបស់គេនឹងចាក់ចូល ទៅក្នុងបេះដូងខ្លួនគេវិញ ហើយធ្នូររបស់គេនឹងត្រូវបែកបាក់។ ទ្រព្យបន្តិចបន្តួចដែលមនុស្សសុចរិតមាន នោះវិសេសជាងទ្រព្យសម្បត្តិបរិបូរ របស់មនុស្សអាក្រក់ជាច្រើននាក់។ ដ្បិតដៃរបស់មនុស្សអាក្រក់នឹងត្រូវបាក់ តែព្រះយេហូវ៉ាទ្រទ្រង់មនុស្សសុចរិត។ ៙ ព្រះយេហូវ៉ាជ្រាបអស់ទាំងថ្ងៃ របស់មនុស្សទៀងត្រង់ ហើយមត៌ករបស់គេនឹងនៅជាប់ជាដរាប គេនឹងមិនត្រូវខ្មាសក្នុងគ្រាអាក្រក់ឡើយ ហើយនៅវេលាអំណត់ គេនឹងមានជាបរិបូរ។ ដ្បិតគេនឹងត្រូវស្រពោនដូចជាស្មៅ ហើយក៏ក្រៀមស្វិត ដូចតិណជាតិខៀវខ្ចីដែរ។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន។ កូនដែលមានប្រាជ្ញា រមែងធ្វើឲ្យឪពុកមានចិត្តរីករាយ តែកូនដែលល្ងីល្ងើ នោះនាំឲ្យម្តាយធ្ងន់ទ្រូងវិញ។
ដ្បិតជីវិតទូលបង្គំនឹងផុតទៅដោយទុក្ខព្រួយ ហើយឆ្នាំនៃអាយុទូលបង្គំ ថយទៅដោយស្រែកថ្ងូរ កម្លាំងទូលបង្គំចុះខ្សោយ ព្រោះតែអំពើបាប របស់ទូលបង្គំ ហើយឆ្អឹងទូលបង្គំក៏ខ្សោះទៅដែរ។
កុំផឹកទឹកតែទៀតឡើយ ចូរផឹកស្រាទំពាំងបាយជូរបន្តិចបន្តួចផង ដោយព្រោះក្រពះរបស់អ្នក និងជំងឺដែលអ្នកមានជាញឹកញាប់។
ចូរយើងរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ។ ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
សេចក្ដីវិនិច្ឆ័យបានបម្រុងជាស្រេច សម្រាប់មនុស្សចំអក ហើយការវាយដោយរំពាត់ ក៏សម្រាប់ខ្នងនៃមនុស្សល្ងីល្ងើ។
អ្នកនឹងពោលថា «គេបានវាយខ្ញុំ តែខ្ញុំមិនឈឺ គេបានសំពងខ្ញុំ តែខ្ញុំមិនដឹងខ្លួន តើពេលណាទើបខ្ញុំដឹងខ្លួន? ខ្ញុំនឹងទៅរកផឹកទៀត»។
ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។
ដូច្នេះ ការដែលគ្រប់មនុស្សបានស៊ី និងផឹក ព្រមទាំងរីករាយដោយផលល្អ ដែលកើតពីអស់ការនឿយហត់របស់ខ្លួន នោះហើយជាអំណោយទានរបស់ព្រះ។
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយគ្រប់ទាំងអស់ដែលនៅក្នុងខ្ញុំ ចូរសរសើរតម្កើងព្រះនាម ដ៏បរិសុទ្ធរបស់ព្រះអង្គ! ព្រះអង្គមិនប្រព្រឹត្តនឹងយើង តាមតែអំពើបាបរបស់យើងនោះឡើយ ក៏មិនសងតាមតែអំពើទុច្ចរិតរបស់យើងដែរ។ ដ្បិតផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ចំពោះអស់អ្នក ដែលកោតខ្លាចព្រះអង្គ ក៏ខ្ពស់យ៉ាងនោះដែរ។ ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ព្រះអង្គក៏ដកអំពើរំលងរបស់យើង ឲ្យចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ ឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនយ៉ាងណា ព្រះយេហូវ៉ាក៏អាណិតអាសូរដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។ ដ្បិតព្រះអង្គស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។ ៙ រីឯមនុស្សវិញ ថ្ងៃអាយុរបស់គេប្រៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល ដ្បិតកាលណាខ្យល់បក់មកប៉ះ នោះក៏សូន្យបាត់ទៅ ហើយកន្លែងរបស់វា លែងស្គាល់វាទៀតឡើយ។ តែព្រះហឫទ័យសប្បុរសរបស់ព្រះយេហូវ៉ា ស្ថិតស្ថេរនៅតាំងពីអស់កល្ប រហូតដល់អស់កល្ប ចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គ ក៏នៅរហូតដល់កូនចៅរបស់គេ គឺដល់អស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា របស់ព្រះអង្គ ហើយនឹកចាំពីបទបញ្ជារបស់ព្រះអង្គ ដើម្បីប្រតិបត្តិតាម។ ៙ ព្រះយេហូវ៉ាបានតាំងបល្ល័ង្ក របស់ព្រះអង្គនៅស្ថានសួគ៌ ហើយរាជ្យព្រះអង្គក៏គ្រប់គ្រងលើអ្វីៗទាំងអស់។ ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយកុំឲ្យភ្លេចអស់ទាំងព្រះគុណរបស់ព្រះអង្គ
តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នា ជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានទទួលមកពីព្រះទេឬ? អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ តើអ្នករាល់គ្នាមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជម្រះពិភពលោកទេឬ? ប្រសិនបើអ្នករាល់គ្នាជំនុំជម្រះពិភពលោកដូច្នេះ ម្ដេចក៏អ្នករាល់គ្នាគ្មានសមត្ថភាពនឹងជំនុំជម្រះរឿងរ៉ាវដ៏តូចបំផុតនេះ? ដ្បិតព្រះបានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរលើកតម្កើងព្រះ នៅក្នុងរូបកាយរបស់អ្នករាល់គ្នាចុះ។
សូមកុំយល់ច្រឡំ គ្មានអ្នកណាបញ្ឆោតព្រះបានទេ ដ្បិតអ្នកណាសាបព្រោះពូជអ្វី គេនឹងច្រូតបានពូជនោះឯង។
កូនអើយ កុំឲ្យភ្លេចឱវាទយើងឡើយ គួរឲ្យចិត្តឯងកាន់តាមបណ្ដាំ របស់យើងទាំងប៉ុន្មាន យ៉ាងនោះ អស់ទាំងជង្រុកឯង នឹងបានពេញបរិបូរ ឯអស់ទាំងធុងឯង នឹងបានទឹកទំពាំងបាយជូរហូរហៀរផង។ កូនអើយ កុំឲ្យមើលងាយសេចក្ដីប្រៀន របស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្តនឹងសេចក្ដីបន្ទោស របស់ព្រះអង្គដែរ។ ដ្បិតអ្នកណាដែលព្រះយេហូវ៉ាស្រឡាញ់ ព្រះអង្គក៏ស្តីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីគាប់ចិត្តដល់ខ្លួនដែរ ។ សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់ ដ្បិតការដែលបាន នោះវិសេសជាងបានប្រាក់ទៅទៀត ហើយកម្រៃអំពីនោះមក ក៏ប្រសើរជាងមាសសុទ្ធផង។ ប្រាជ្ញានោះមានតម្លៃជាជាងត្បូងទទឹម ឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បាន ដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយ មានអាយុវែងនៅដៃស្តាំ ព្រមទាំងទ្រព្យសម្បត្តិ និងកិត្តិសព្ទនៅដៃឆ្វេងនៃប្រាជ្ញានោះ។ អស់ទាំងផ្លូវរបស់ប្រាជ្ញា សុទ្ធតែជាផ្លូវសោមនស្ស ហើយអស់ទាំងផ្លូវច្រកនោះ ក៏ជាសេចក្ដីសុខដែរ។ ប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណា ដែលចាប់យកបាន ហើយអស់អ្នកណាដែលកាន់ខ្ជាប់ ក៏សប្បាយហើយ។ ព្រះយេហូវ៉ាបានប្រតិស្ឋានផែនដី ដោយសារប្រាជ្ញា ក៏បានតាំងផ្ទៃមេឃ ដោយសារយោបល់ដែរ ដ្បិតសេចក្ដីទាំងនោះនឹងបន្ថែម ឲ្យឯងបានថ្ងៃវែង និងអាយុយឺនយូរ ព្រមទាំងសេចក្ដីសុខផង
ជាអ្នកដែលមានភ្នែកមើលមនុស្សពាល ដោយសេចក្ដីស្អប់ខ្ពើម តែលើកមុខអស់អ្នកដែលកោតខ្លាច ដល់ព្រះយេហូវ៉ា ជាអ្នកដែលគោរពពាក្យសម្បថរបស់ខ្លួន ឥតប្រែប្រួលឡើយ ទោះជាត្រូវខាតបង់ក៏ដោយ។
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ដ្បិតឪពុកយើងតែងវាយប្រដៅយើងតែមួយរយៈពេលខ្លី តាមតែគាត់យល់ឃើញ ប៉ុន្តែ ព្រះអង្គវាយប្រដៅយើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងបានបរិសុទ្ធរួមជាមួយព្រះអង្គ។ កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។ ហេតុនេះ ចូរលើកដៃដែលស្រពន់ឡើង ហើយធ្វើឲ្យជង្គង់ដែលខ្សោយមានកម្លាំងឡើងដែរ ចូរធ្វើផ្លូវឲ្យត្រង់សម្រាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញ តែស៊ូឲ្យបានជាវិញប្រសើរជាង។ ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាប្រព្រឹត្តសហាយស្មន់ ឬទមិឡល្មើសដូចអេសាវ ដែលលក់សិទ្ធិកូនច្បងរបស់ខ្លួន សម្រាប់តែអាហារមួយពេលប៉ុណ្ណោះនោះឡើយ។ ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក កាលគាត់ប្រាថ្នាចង់ទទួលពរ តែមិនបានទេ ទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏គាត់រកឱកាសប្រែចិត្តមិនឃើញដែរ។ អ្នករាល់គ្នាមិនបានមកដល់ភ្នំមួយ ដែលពាល់បាន មានភ្លើងឆេះ ហើយងងឹត ស្រអាប់ និងខ្យល់ព្យុះ មានស្នូរត្រែ និងព្រះសូរសៀងរបស់ព្រះដែលមានព្រះបន្ទូលមក ធ្វើឲ្យពួកអ្នកដែលឮ អង្វរសុំកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកគេទៀតនោះឡើយ។ ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះ ហើយថា ព្រះវិញ្ញាណរបស់ព្រះសណ្ឋិតក្នុងអ្នករាល់គ្នា? ប្រសិនបើអ្នកណាបំផ្លាញព្រះវិហាររបស់ព្រះ នោះព្រះនឹងបំផ្លាញអ្នកនោះវិញ ដ្បិតព្រះវិហាររបស់ព្រះជាវត្ថុបរិសុទ្ធ គឺអ្នករាល់គ្នាហ្នឹងហើយជាព្រះវិហារ។
អ្នកណាដែលរស់នៅក្រោមជម្រក នៃព្រះដ៏ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា ។ នោះនឹងគ្មានសេចក្ដីអាក្រក់ណា កើតមានដល់អ្នកឡើយ ក៏គ្មានគ្រោះកាចណាមកជិត ទីលំនៅរបស់អ្នកដែរ។ ៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។ ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម។ អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក ឯសិង្ហស្ទាវ និងនាគ អ្នកអាចនឹងជាន់ឈ្លីដោយជើងបាន។ ៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។ កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។ យើងនឹងឲ្យគេស្កប់ចិត្តដោយអាយុយឺនយូរ ហើយនឹងបង្ហាញឲ្យគេឃើញ ការសង្គ្រោះរបស់យើង»។ ខ្ញុំនឹងពោលអំពីព្រះយេហូវ៉ាថា «ព្រះអង្គជាទីពឹងពំនាក់ ជាបន្ទាយរបស់ទូលបង្គំ ជាព្រះនៃទូលបង្គំ ទូលបង្គំទុកចិត្តដល់ព្រះអង្គ»។
អ្នកណាដែលមិនឆាប់ខឹង នោះឯងជាអ្នកប្រកបដោយយោបល់ច្រើន តែអ្នកណាដែលមានចិត្តឆុរឆេវ នោះសម្ញែងសេចក្ដីចម្កួតរបស់ខ្លួនវិញ។
ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។
ការកើតទុក្ខដែលគ្របសង្កត់ចិត្ត នោះធ្វើឲ្យរួញថយចុះ តែពាក្យល្អមួយម៉ាត់នឹងធ្វើឲ្យរីករាយឡើង។
ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមព្រះអង្គជានាមបរិសុទ្ធ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយអ្នកណាដែលមានចិត្តសង្រេង និងទន់ទាប ដើម្បីធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ធ្វើឲ្យចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ។
ពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាអ្នកប្រទេសក្រៅ និងដូចជាអ្នកដែលគ្រាន់តែស្នាក់នៅបណ្តោះអាសន្នថា ចូរចៀសពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលប្រឆាំងនឹងព្រលឹងនោះចេញ។
ប្រសិនបើភ្នែកស្តាំរបស់អ្នក នាំឲ្យអ្នកប្រព្រឹត្តអំពើបាប ចូរខ្វេះវាចេញ ហើយបោះចោលទៅ ដ្បិតដែលបាត់បង់អវយវៈណាមួយ នោះប្រសើរជាងរូបកាយទាំងមូលត្រូវបោះទៅក្នុងនរក។ «មានពរហើយ អស់អ្នកដែលមាន សេចក្តីកម្សត់ខាងវិញ្ញាណ ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់អ្នកទាំងនោះ។ ប្រសិនបើដៃស្ដាំរបស់អ្នក នាំឲ្យអ្នកប្រព្រឹត្តអំពើបាប ចូរកាត់វាចេញ ហើយបោះចោលទៅ ដ្បិតដែលបាត់បង់អវយវៈណាមួយ នោះប្រសើរជាងរូបកាយទាំងមូលធ្លាក់នរក»។
តើមនុស្សនឹងយកភ្លើងមកដាក់នៅទ្រូង ឥតឆេះដល់ខោអាវខ្លួនបានឬ? តើនឹងដើរលើរងើកភ្លើង ឥតរលាកដល់ជើងបានដែរឬ? ដូច្នេះ អ្នកណាដែលចូលទៅឯប្រពន្ធ របស់អ្នកជិតខាង នោះក៏ដូចគ្នាដែរ អ្នកណាដែលប៉ះពាល់នឹងនាង នោះមិនរួចពីមានទោសឡើយ។
ប្រសិនបើអ្នកធ្វើឲ្យបងប្អូនអ្នកព្រួយចិត្តដោយព្រោះតែរឿងអាហារ នោះអ្នកមិនរស់នៅដោយសេចក្ដីស្រឡាញ់ទៀតទេ។ កុំធ្វើឲ្យអ្នកណាដែលព្រះគ្រីស្ទបានសុគតជំនួសត្រូវវិនាស ដោយសារតែអាហាររបស់អ្នកឲ្យសោះ
តើអ្នករាល់គ្នាមិនដឹងទេឬថា អស់អ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែម្នាក់ប៉ុណ្ណោះដែលបានរង្វាន់? ដូច្នេះ ចូររត់តាមរបៀបនោះដើម្បីឲ្យបានរង្វាន់ចុះ។ កីឡាករទាំងអស់សុទ្ធតែលត់ដំខ្លួនគ្រប់បែបយ៉ាង គេធ្វើដូច្នេះដើម្បីឲ្យបានទទួលភួងជ័យដែលនឹងពុករលួយ តែយើងវិញ យើងបានភួងជ័យដែលមិនចេះពុករលួយ។ ដូច្នេះ ខ្ញុំក៏រត់យ៉ាងដូច្នោះដែរ មិនមែនរត់ដោយឥតគោលដៅទេ ហើយខ្ញុំក៏មិនប្រដាល់ ដូចជាដាល់ខ្យល់នោះដែរ គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយពីខ្ញុំបានប្រកាសប្រាប់អ្នកដទៃហើយ ខ្លួនខ្ញុំផ្ទាល់បែរជាត្រូវផាត់ចោលទៅវិញ។
ដ្បិតក្នុងឋានៈជាអ្នកមើលខុសត្រូវរបស់ព្រះ អ្នកអភិបាល ត្រូវតែជាមនុស្សដែលរកកន្លែងបន្ទោសមិនបាន មិនត្រូវមានចិត្តមានះ ឆាប់ខឹង ចំណូលស្រា ច្រឡោត ឬស៊ីសំណូកឡើយ
អ្នកណាដែលយឺតនឹងខឹង នោះវិសេសជាងអ្នកដែលមានកម្លាំងខ្លាំង ហើយអ្នកណាដែលឈ្នះចិត្តខ្លួន ក៏វិសេសជាងអ្នកដែលឈ្នះ យកបានទីក្រុងទៅទៀត។
ឯអស់អ្នកដែលចង់ធ្វើជាអ្នកមាន តែងធ្លាក់ទៅក្នុងការល្បួង ហើយជាប់អន្ទាក់ ព្រមទាំងសេចក្ដីប៉ងប្រាថ្នាដ៏ល្ងង់ខ្លៅជាច្រើន ដែលនាំឲ្យមានទុក្ខទោស ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាសអន្តរាយ។
ចូរចាំយាម ហើយអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ទៅក្នុងសេចក្តីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន តែសាច់ឈាមខ្សោយទេ»។
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។
ទោះបើគេ ជំពប់ជើង ក៏គេនឹងមិនដួលបោកក្បាលដែរ ដ្បិតព្រះយេហូវ៉ាទ្រង់កាន់ដៃគេជាប់។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។ ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។ ខាងសេចក្ដីឧស្សាហ៍ នោះមិនត្រូវខ្ជិលច្រអូសឡើយ ខាងវិញ្ញាណ នោះត្រូវបម្រើព្រះអម្ចាស់ដោយចិត្តឆេះឆួល។ ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។ ចូរជួយផ្គត់ផ្គង់ដល់ពួកបរិសុទ្ធដែលខ្វះខាត ចូរទទួលភ្ញៀវដោយចិត្តរាក់ទាក់។ ចូរឲ្យពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរចុះ កុំដាក់បណ្ដាសាគេឡើយ។ ចូរអរសប្បាយជាមួយអ្នកដែលអរសប្បាយ ចូរយំជាមួយអ្នកណាដែលយំ ចូររស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក មិនត្រូវមានគំនិតឆ្មើងឆ្មៃឡើយ តែត្រូវរាប់អានមនុស្សទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាមានប្រាជ្ញាឡើយ ។ កុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយ តែត្រូវតាំងចិត្តធ្វើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ ។ ចំណែកខាងឯអ្នករាល់គ្នាវិញ ប្រសិនបើអាចធ្វើទៅបាន នោះចូររស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ចុះ។ បងប្អូនស្ងួនភ្ងាអើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ តែចូរទុកឲ្យព្រះសម្ដែងសេចក្ដីក្រោធវិញ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ការសងសឹកនោះស្រេចលើយើង យើងនឹងសងដល់គេ» ។ មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
សូមធ្វើឲ្យចិត្តទូលបង្គំផ្អៀងទៅរក សេចក្ដីបន្ទាល់របស់ព្រះអង្គ កុំឲ្យផ្អៀងទៅរកសេចក្ដីលោភឡើយ!
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់
មនុស្សដែលមានចិត្តមេត្តា នោះតែងធ្វើល្អដល់ជីវិតខ្លួន តែអ្នកណាដែលសាហាវ នោះធ្វើទុក្ខដល់សាច់ឈាមខ្លួនវិញ។
ដ្បិតមនុស្សល្ងីល្ងើបញ្ចេញតែសេចក្ដីចម្កួត ហើយចិត្តរបស់គេនឹងប្រព្រឹត្តអំពើទុច្ចរិត ដើម្បីតែនឹងសម្រេចអំពើសៅហ្មង ហើយនឹងពោលពាក្យខុសឆ្គងទាស់នឹងព្រះយេហូវ៉ា ដោយប្រាថ្នានឹងធ្វើឲ្យព្រលឹងមនុស្សឃ្លានបានទៅទទេ ហើយបំបាត់គ្រឿងផឹកពីអ្នកដែលស្រេក។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមផ្ចង់ចិត្តគំនិត ទៅរកព្រះអង្គ ។ អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា សុទ្ធតែប្រកបដោយ ព្រះហឫទ័យសប្បុរស និងសេចក្ដីស្មោះត្រង់ ចំពោះអស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា និងសេចក្ដីបន្ទាល់របស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ ដោយយល់ដល់ព្រះនាមព្រះអង្គ សូមអត់ទោសអំពើបាប ដ៏ធ្ងន់របស់ទូលបង្គំផង។ តើមានអ្នកណាដែលកោតខ្លាច ដល់ព្រះយេហូវ៉ាឬទេ? ព្រះអង្គនឹងបង្រៀនអ្នកនោះ ឲ្យស្គាល់ផ្លូវដែលត្រូវជ្រើសរើស។ ព្រលឹងអ្នកនោះនឹងនៅជាប់ ក្នុងសេចក្ដីសុខសាន្ត ហើយពូជពង្សអ្នកនោះ នឹងបានគ្រងស្រុកនេះជាមត៌ក។ មេត្រីភាពរបស់ព្រះយេហូវ៉ា គឺសម្រាប់អស់អ្នកណាដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គសម្ដែងឲ្យគេស្គាល់ សេចក្ដីសញ្ញារបស់ព្រះអង្គ។ ភ្នែកទូលបង្គំសម្លឹងឆ្លោះទៅរក ព្រះយេហូវ៉ាជានិច្ច ដ្បិតព្រះអង្គនឹងដោះជើងទូលបង្គំ ឲ្យរួចពីអន្ទាក់។ សូមបែរមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំផង ដ្បិតទូលបង្គំនៅឯកោ ហើយវេទនាជាខ្លាំង។ ទុក្ខព្រួយក្នុងចិត្តទូលបង្គំបានកើនឡើងជាខ្លាំង សូមដកទូលបង្គំចេញពីសេចក្ដីទុក្ខលំបាក របស់ទូលបង្គំទៅ។ សូមទតមើលទុក្ខវេទនា និងការនឿយព្រួយរបស់ទូលបង្គំ ហើយសូមអត់ទោសអំពើបាបទាំងប៉ុន្មាន របស់ទូលបង្គំផង។ សូមទតមើលសត្រូវរបស់ទូលបង្គំ មានគ្នាច្រើនប៉ុណ្ណា ហើយគេស្អប់ទូលបង្គំ ដោយចិត្តសាហាវយ៉ាងណា។ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំទុកចិត្តដល់ព្រះអង្គ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមកុំឲ្យខ្មាំងសត្រូវរបស់ទូលបង្គំអរសប្បាយ ដោយឈ្នះទូលបង្គំឡើយ!
ចូរផ្ចង់ចិត្តចំពោះសេចក្ដីប្រៀនប្រដៅ ហើយផ្ទៀងត្រចៀកចំពោះពាក្យ ដែលប្រកបដោយតម្រិះចុះ។ កុំខាននឹងវាយប្រដៅកូនឡើយ ដ្បិតបើវាយនឹងរំពាត់ គង់តែមិនស្លាប់ដែរ។ គឺអ្នកគ្រាន់តែវាយដោយរំពាត់ប៉ុណ្ណោះ អ្នកនឹងជួយព្រលឹងវាឲ្យរួច ពីស្ថានឃុំព្រលឹងមនុស្សស្លាប់។
បាវបម្រើណាដែលស្គាល់ចិត្តចៅហ្វាយ តែមិនបានរៀបចំ ឬធ្វើតាមចិត្តលោកសោះ នោះនឹងត្រូវរំពាត់យ៉ាងច្រើន។ ប៉ុន្ដែ អ្នកណាដែលមិនបានស្គាល់ តែបានប្រព្រឹត្តគួរនឹងត្រូវរំពាត់ អ្នកនោះនឹងត្រូវវាយតិច ហើយអស់អ្នកណាដែលគេប្រគល់ទុកឲ្យច្រើន នោះគេនឹងទារច្រើនពីអ្នកនោះវិញ គេនឹងសូមលើសទៅទៀត ពីអ្នកណាដែលគេបានផ្ញើទុកជាច្រើនផង»។
ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។ រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។
ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ»។
ការកោតខ្លាចព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ នោះគឺជាយោបល់
តើឯងរកបានឃ្មុំហើយឬ ចូរបរិភោគតែល្មមសមគួរចុះ ក្រែងបរិភោគឆ្អែតទៅនឹងក្អួតចេញមកវិញ។
ដ្បិតទូលបង្គំមានចិត្តរីករាយ នឹងបទបញ្ជារបស់ព្រះអង្គ ជាសេចក្ដីដែលទូលបង្គំស្រឡាញ់។
ដូច្នេះ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នា ដែលតែងតែស្លាប់ ដើម្បីឲ្យអ្នករាល់គ្នាស្តាប់តាមសេចក្តីប៉ងប្រាថ្នារបស់បាបនោះឡើយ។ មិនត្រូវប្រគល់អវយវៈរបស់អ្នករាល់គ្នា ទៅក្នុងអំពើបាប ទុកដូចជាឧបករណ៍បម្រើឲ្យសេចក្ដីទុច្ចរិតនោះឡើយ តែត្រូវប្រគល់ខ្លួនទៅព្រះ ដូចពួកអ្នកដែលបានរស់ពីស្លាប់ ហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះ ទុកដូចជាឧបករណ៍បម្រើឲ្យសុចរិតវិញ។
យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គ មានសេចក្ដីសុខដ៏លើសលុប គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។
មិនចំណូលស្រា មានចិត្តស្លូតបូត មិនចេះរករឿងហេតុ មិនឈ្លោះប្រកែក មិនស្រឡាញ់ប្រាក់។